សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 17, 2013

ចាប់​បញ្ជូន​​ខ្លួន​អង្គរក្ស​មន្ត្រី​រាជ​រដ្ឋាភិ​បាល​ជាន់​ខ្ពស់​ម្នាក់​ទៅ​តុលាការ

អង្គរក្ស​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បាញ់​បោះ​សេរី និង​គម្រាម​សម្លាប់​ស្ត្រីពីរ​នាក់ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ប្រកាន់ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មិថុនា​នេះ​​ដើម្បី​ធ្វើ​ការ​ចោទ​។
 លោក ខេង សុវណ្ណ មេ​បញ្ជា​ការ​រង​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឃាង សិលា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​រសៀល ថ្ងៃទី​១៧ ខែ​មិថុនា ពាក់​ព័ន្ធ​នឹង​ការ​បាញ់​បោះ​សេរី គម្រាម​សម្លាប់​ស្ត្រី​ពីរ​នាក់ និង​បាន​បង្ក​ឲ្យ​ខូច​ខាត​ឡាន​របស់​ស្ត្រី​ពីរ​នាក់​នោះ ប្រព្រឹត្ត​នៅ​សង្កាត់​ចាក់​អង្រែ ខណ្ឌ​មាន​ជ័យ។
លោក​បាន​និយាយ​ថា «លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​មន្ត្រី​សមត្ថកិច្ច​យើង បី​ករណី​គឺ បទ​បង្ក​អំពើ​ហឹង្សា គម្រាម និង​បង្ក​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ»។
លោក​បាន​បន្ត​ថា​ លោក ឃាង សិលា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា តាម​បណ្តឹង​របស់​ស្ត្រី​ពីរ​នាក់​នោះ។

No comments:

Post a Comment

yes