ភ្នំពេញ៖ នាយកទី ចាត់ការ រដ្ឋបាល និងជាអ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ប្រជាពលរដ្ឋ ដែលមកចូលរួម ការដង្ហែ ព្រះបរម សពសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ទាំងអស់គ្នានៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២នេះ មានចន្លោះពី១លាន ទៅ១,២លាននាក់ ដែល រាប់បញ្ចូល ទាំងអ្នកមកពីតាម បណ្តាខេត្ត និងប្រជាពលរដ្ឋ នៅក្នុងរាជធានី ភ្នំពេញ។
លោក ឡុង ឌីម៉ង់ បានបន្តថា សាលារាជធានីភ្នំពេញ បានផ្ញើលិខិត ជូនទៅតាមខណ្ឌទាំង៩ ដោយអនុញ្ញាត ឲ្យប្រជាពលរដ្ឋ ក្នុងមួយខណ្ឌ ចំនួន១ម៉ឺននាក់ បានចូលរួមមក ដង្ហែព្រះបរមសព បូករួមទាំង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥ម៉ឺននាក់ ផ្សេងទៀត៕
No comments:
Post a Comment
yes