សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

លោក សម រង្ស៊ី និងលោក កឹម សុខា អញ្ជើញទៅប្រទេសអូស្រ្តាលី ដើម្បីធ្វើការផ្សព្វផ្សាយ ពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ និងព្រឹត្តិការថ្មីៗនៅកម្ពុជា

លោក កឹម សុខា និងលោក សម រង្ស៊ី នៅប្រទេសកាណាដា
 ជួបជាមួយខ្មែរកម្ពុជាក្រោម


លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស  និងជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃខាងមុខ រួមជាមួយនិងលោកស្រី ជូឡុង ស៊ូមូរ៉ា តំណាងរាស្រ្តស្រ្តីរបស់គណបក្ស សម រង្ស៊ី ដ៏ឆ្នើម ដែលមានឈ្មោះបោះសំឡេងនៅលើឆាក​នយោបាយជាតិ-អន្តរជាតិ និងអញ្ជើញទៅកាន់ប្រទេសអូស្រ្តាលីនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០​១២ ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ។

នៅក្នុងដំណើររបស់លោក សម រង្ស៊ី លោក កឹម សុខា លោកស្រី ជូឡុង ស៊ូមូរ៉ា ទៅកាន់ប្រទេស អូស្រ្តាលី អ្នកទាំងបីនិងធ្វើការជំរាបជូនទៅកាន់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ដើម្បីឲ្យពួក គាត់បានជ្រាបកាន់តែច្បាស់អំពីការសម្រេចរួមបញ្ចូលគ្នាជាសំឡេងតែមួយ រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដោយសម្រេចបាននូវការបង្កើតឡើងគណបក្សថ្មីដែលមាន​ឈ្មោះថា គណបក្ស​ សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣ ។


សូមជំរាបជូនផងដែរថា ក្នុងនោះលោក សម រង្ស៊ី លោក កឹម សុខា រួមជាមួយនិងលោកស្រី ជូ​ឡុង ស៊ូមូរ៉ា ក៏និងធ្វើការជំរាបជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្រ្តាលី ឲ្យពួកគាត់ បានជ្រាបផងដែរចំពោះការយល់ព្រមរបស់ក្រសួងមហាផ្ទៃក្នុងការអនុញ្ញតឲ្យគណបក្ស សង្គ្រោះ ជាតិ ចុះឈ្មោះជាផ្លូវការនៅក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ រួមជាមួយនិងការអនុញ្ញាតឲ្យ រូបលោក សម រង្ស៊ី ផ្ទាល់ ធ្វើជាប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរ ។ នៅក្នុងពិធីជួបសំណេះ សំណាលនោះ ក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ មានចំងល់អាចសាកសួរមកកាន់​ថ្នាក់​ដឹក​នាំទាំងបីបាន ​ដែលទាក់ទងទៅនិងការវិវដ្តនយោបាយ​និងព្រឹត្តការណ៏ថ្មីៗនៅ​ក្នុង​ប្រ​ទេស​កម្ពុជា ជាពិសេសគឺការកើតឡើងនូវគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរ​បស់អ្នក​ប្រជាធិបតេយ្យនោះ ។

មានការកត់សម្គាល់ថា ស្ថិតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការផ្សព្វផ្សាយពីការអញ្ជើញទៅកាន់ប្រ ទេសអូស្រ្តាលី របស់លោក សម រង្ស៊ី លោក កឹម សុខា និងលោកស្រី ជូឡុង ស៊ូមូរ៉ា មានប្រជា​ពលរដ្ឋខ្មែរដែលរស់នៅទីនោះជាច្រើននាក់ បានចុះឈ្មោះដើម្បីចូលរួមស្តាប់នូវបទអន្តរាគមន៏ របស់លោក សម រង្ស៊ី លោក កឹម ​សុខា និងលោកស្រី ជូឡុង ស៊ូមូរ៉ា ហើយក្នុងនោះក៏មានវត្ត​មានរបស់អន្តរជាតិ ក៏បានចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីសំណេះសំណាលខាងលើនេះផង​ដែរ ។ ដែលទាំងអស់នេះ បង្ហាញឲ្យឃើញថាគណបក្ស សង្គ្រោះជាតិ បាននិងកំពុង​តែមាន​ឈ្មោះ​បោះសំឡេងទទួលការគាំទ្រនិងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ទាំងនៅក្នុង​ឆាក​នយោបាយជាតិ និងអន្តរជាតិ ហើយគេសង្ឃឹម និងមាន​ជំនឿថានៅឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងទទួល​បានជ័យជំនះនៅលើការបោះឆ្នោតជាក់ជាមិនខាននោះឡើយ ។

អ្វីដែលគណបក្ស សង្គ្រោះជាតិ ទទួលបាននៅពេលនេះគឺជាការខិតខំប្រឹងប្រែងយ៉ាងមុះមុត​របស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ពិសេសគឺវត្តមានរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេ ហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ដែលបានមកចួលរួមនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ ដើម្បីទាំងអស់គ្នារើខ្លួនចេញពីអំណាចដែលគ្រប់គ្រងដោយមនុស្សតែម្នាក់ អស់រយៈពេលជា​ច្រើនឆ្នាំមកហើយនោះ ។ គណបក្ស​ សង្គ្រោះជាតិ មានតួនាទីសំខាន់បំផុតនៅក្នុងឆាកនយោ បាយប្រទេសកម្ពុជា ដែលមិនអាចខ្វះបាន ព្រោះគណបក្ស សង្គ្រោះជាតិនេះហើយ ​ដែលជា​អ្នក​សម្រេចជោគវាសនារបស់ប្រទេសកម្ពុជា ក្នុងការដឹកនាំនេវាកម្ពុជាដើម្បីឆ្ពុះទៅរក​ត្រើយសុខ​សុវត្ថ​ភាព និងការរីកចំរើនរបស់ប្រទេសជាតិ ។

គណបក្ស សង្គ្រោះជាតិ គឺបានប្រមូលផ្តុំទៅដោយកម្លាំងអ្នកប្រជាធិបតេយ្យ និងអ្នកជំនាញដែល ធ្លាប់ឆ្លងកាត់បទពិសោធនខាងផ្នែកនយោបាយអស់ជាច្រើនឆ្នាំ ដែលដឹងអំពីការដឹកនាំប្រទេស របៀបណា ដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើនតាមបែបប្រទេសដែលប្រកាន់យករបៀបប ប្រជាធិបតេយ្យនោះ ។ ការគ្រប់គ្រងប្រទេសដោយអ្នកប្រជាធិបតេយ្យ គឺមានការខុសប្លែកគ្នា​យ៉ាង​ខ្លាំងរវាងការដឹកនាំដោយអ្នកផ្តាច់ការ ជាមួយគ្នានោះប្រជាពលរដ្ឋខ្មែរក៏បានដឹងទាំងអស់គ្នា ហើយថា ប្រទេសកម្ពុជាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចសព្វថ្ងៃមិនបាននាំមកនូវការ រីកចំរើន ជូនជាតិពិតប្រាកដនោះទេ ។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន​អស់រយៈពេលជាង៣០មកនេះ បានធ្វើឲ្យធនធានធម្មជាតិ ទឹកដី ព្រៃឈើ រ៉ែដ៏មានតម្លៃ បាន បាត់បង់បន្តិចម្តងៗស្ទើតែវិនាសហិនហោចអស់ទៅហើយ ជាមួយគ្នានោះរដ្ឋាភិបាលសព្វថ្ងៃបាន និងកំពុងតែបើកដៃឲ្យជនអន្តោប្រវេសន៏ហូរចូលមកក្នុងប្រទេសកាន់តែមានចំនួនច្រើនឡើង ។

អ្នកតាមដានបានលើកឡើងថា ជនអន្តោប្រវេសន៏ដែលហូរចូលមកក្នុងប្រទេសកម្ពុជាទាំងអស់ នោះ គឺសុតតែជាកម្លាំងដើម្បីបង្កើនសំលេងឆ្នោតឲ្យគណបក្សប្រជាជនកាន់អំណាច បន្ទាប់ពី​សំឡេងដែលគណបក្សប្រជាជន បានមកពីការលួចបន្លំ សំឡុតគំរាមកំហែងប្រជាពល​រដ្ឋ និង​ការ​ទិញដូរជាថ្នូរទៅនិងលាភសក្ការៈបន្តិចបន្ទួចនោះ ។
ជារៀងរាល់លើក ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាម្តងៗ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣មក គឺពុំដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ដោយហេតុថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានដើរតួនាទីដ៏សំខាន់សម្រាប់រៀបចំ​ការបោះ​ឆ្នោត​នៅក្នុងប្រទេសកម្ពុជា បានចូលដៃជើងជាមួយនិងគណបក្សប្រជាជន ក្នុងការជួយលួចសំ ឡេងឆ្នោត ដើម្បីបំប៉ោងសំឡេងឲ្យគណបក្សកាន់អំណាចនោះ ។ មួយវិញទៀត គណៈកម្មាធិ
​កា​រ​ជាតិរៀបចំការបោះឆ្នោត ក៏បាននិងកំពុងតែបង្ករបញ្ហាស្មុកស្មាញដល់ប្រជាពលរដ្ឋដែលជា ម្ចាស់ឆ្នោតផងដែរ ប្រសិនបើគេដឹងថាប្រជាពលរដ្ឋរូបណា មាននិន្នាការគាំទ្រមកលើ​ប្រឆាំង ។ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះឯង បាននិងកំពុងតែធ្វើជាឧបក​រណ៏នយោ​បាយដ៏សំខាន់ឲ្យគណបក្សប្រជាជន ដែលទាំងអស់នេះហើយគ ណបក្សប្រឆាំង ប្រជាពល​រដ្ឋ​អ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ រួមជាមួយនិងមន្រ្តីអង្គការសង្គមស៊ីវិល​ជាតិ  និង​អន្តរជាតិ បានទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឲ្យស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។

លោក សម រង្ស៊ី ដែលសព្វថ្ងៃជាប្រធានគណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែរស់នៅក្រៅប្រ ទេស លោកបានខិតខំបំពេញការងារនេះយ៉ាងអស់កម្លាំងការយចិត្តរបស់លោក ជាមួយនិង បរ​ទេស ដើម្បីឲ្យគេអន្តរាគមន៏ចំពោះរឿងនេះ ។ ជាមួយគ្នានោះ កាលពីពេលកន្លងទៅសូម្បីតែ សហ​គមន៏អ៊ឺរ៉ុបក៏ធ្លាប់មានប្រតិកម្ម ដោយពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលសព្វថ្ងៃធ្វើការកែប្រែ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ព្រោះពួកគេក៏ចង់ប្រទេសកម្ពុជា មានការបោះឆ្នោតមួយដែលត្រឹមត្រូវ អាចធ្វើឲ្យទាំងគណបក្សប្រឆាំង ប្រជាពលរដ្ឋខ្មែរទូ​ទៅ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទទួលស្គាល់នូវការបោះឆ្នោតនោះយ៉ាងពេញលិញ ។

គួរជំរាបជូនផងដែរថា ថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ធ្លាប់បានប្រកាសជាសាធារណៈ រួចមកហើយផងដែរថា ប្រសិនបើប្រទេសកម្ពុជាពុំមានការផ្លាស់ប្តូរសមាសភាពរបស់គណៈកម្មា ធិការជាតិរៀបចំការបោះបោះឆ្នោតដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការ ដែលគេដឹងថាអ្នកទាំងនោះតាំងពីថ្នាក់លើរហូតដល់ថ្នាកក្រោម សុតសឹងជា សមាជិករបស់គណបក្សប្រជាជននោះ គណបក្ស សង្គ្រោះជាតិ និងមិនចូលរួមក្នុងការបោះឆ្នោត ជាតិនៅឆ្នាំ២០១៣ខាងមុខឡើយ ។ ដោយហេតុថាប្រសិនបើ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត មិនមានការផ្លាស់ប្តូរសមាសភាពទេ នោះការបោះឆ្នោតគឺដដែលជាដដែល ដែលជា ការបោះឆ្នោតមួយដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយហេតុថាគណ​បក្សប្រជាជន ពិតណាស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរៀបចំឲ្យឈ្នះលើការបោះឆ្នោតទៀតជាក់ជាមិន ខាន ហើយប្រសិនបើតែប្រមុខរដ្ឋាភិបាលប្រកាសថា ការបោះឆ្នោតនៅឆ្នាំ២០១៣ អាណត្តិទី៥ នេះគណបក្សប្រជាជន និងទទួលបានសំឡេងប៉ុន្មាននោះ ពិតជាទទួលបានដូចអ្វីដែលជាកាប្រ កាសរបស់ប្រមុខរដ្ឋាភិបាលជាក់ជាមិនខាន ។

ហេតុដូចនេះហើយរដ្ឋាភិបាលគឺមិនងាយនិងធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនោះឡើង ហ៊ានតែមានការផ្លាស់ប្តូរហើយជំនួសមកវិញជាមនុស្សដែលឯក រាជ្យនោះ គណបក្សកាន់អំណាចនិងចាញ់ការបោះឆ្នោតហៅមិនឮនោះឡើយ ។ អ្នកប្រជាធិប​តេយ្យនៅតែមានសង្ឃឹមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាមានការផ្លាស់ប្តូរដូច អ្វីដែលជាការចង់បានរបស់អ្នកប្រជាធិបតេយ្យពិតប្រាកដជាក់ជាមិនខាននោះឡើយ នៅពេលដ៏ ខ្លីឆាប់ៗខាងមុខនេះ​។ ដែលពេលនោះហើយពន្លឺនៃជ័យជំនះរបស់គណបក្ស សង្គោះជាតិ និង បោះជំហ៊ានចូលមកបន្តិចម្តងៗ ហើយនៅឆ្នាំ២០១៣ជ័យជំនះនេះ គឺកើតមានយ៉ាងពិតប្រាកដ មកលើគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រ លាញ់លទ្ធិប្រជាធិបតេយ្យនោះ ៕     

No comments:

Post a Comment

yes