សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 17, 2012

អាជ្ញាធរ ខណ្ឌ៧មករា បិទក្លឹបកំសាន្ត ស៊ីធីម៉ល បន្តអាជីវកម្ម ខណៈប្រជារាស្រ្តខ្មែរ កាន់ទុក្ខ ទូទាំង ប្រទេស


ភ្នំពេញ៖ អាជ្ញាធរ ខណ្ឌ៧មករា កាលពី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ បានសម្រេច បិទ អាជីវកម្ម ក្លឹបកំសាន្ត និងខារ៉ាអូខេ ស៊ីធីម៉ល ដែលម្ចាស់ ក្លឹបកំសាន្ត និងខារ៉ាអូខេ មួយនេះ មិនគោរព នូវសេចក្តី ណែនាំ របស់រាជ រដ្ឋាភិបាល បន្ទាប់ពី ក្លឹបកំសាន្ត និងខារ៉ាអូខេមួយនេះ នៅតែបន្ត អាជីវកម្ម របស់ខ្លួន ខណៈដែល ប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស បាននាំគ្នាកាន់ទុក្ខ ចំពោះការ សោយទីវង្គត របស់អតីត ព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ យ៉ាងក្រៀមក្រំ រកទីបំផុតគ្មាន ។
យោងតាម មន្រ្តីសាលា ខណ្ឌ៧មករា បានថ្លែងឲ្យដឹងថា បើទោះជាមាន ការចេញនូវ សេចក្តីណែនាំ កុំឲ្យស្ថានីយ៍ ទូរទស្សន៍ ចាក់បញ្ចាំង ទស្សនីយភាព និងការសម្តែង ដែលមាន លក្ខណៈ សប្បាយគ្រឹងគ្រេង រួមទាំងការផ្អាក អាជីវកម្ម របស់ក្លឹបកំសាន្ត និងខារ៉ាអូខេ ក្នុងរយៈពេល៧ថ្ងៃក៏ដោយ ប៉ុន្តែក្លឹបកំសាន្ត ស៊ីធីម៉ល ជាន់ទី៣
ដែលមានទីតាំង ស្ថិតនៅ មុខសាលាដំបូង រាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នៅបន្តអាជីវកម្ម របស់ខ្លួនទៅវិញ ដោយ បន្តរាំរែក យ៉ាងសប្បាយទៅវិញ។ ដូច្នេះអាជ្ញាធរ ខណ្ឌ៧មករា បានសម្រេចបិទ អាជីវកម្ម របស់ក្លឹបកំសាន្ត មួយនេះតែម្តងទៅ ហើយសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ក្លឹបមួយនេះ ហាក់បីដូចជា មិនបានចូលរួមសហការជាមួយ អាជ្ញាធរនោះឡើយ៕

No comments:

Post a Comment

yes