សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 17, 2012

រដ្ឋាភិបាល​ប្រកាស​មិន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អ៊ុំទូក​ឆ្នាំ​នេះ

IMG_1523
ពិធីប្រណាំងទូក នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីខែមុន

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រកាស​លុប​ចោល ការ​ប្រារព្ធ​ពិធី​បុណ្យ​អ៊ុំទូក បណ្តែត​ប្រទីប អក​អំបក​និង​សំពះ​ព្រះ​ខែ ក្នុង​ឆ្នាំនេះ​ ដើម្បី​ចូល​រួម​កាន់​ព្រះ​រាជ​ទុក្ខ​អតីត​ព្រះ​មហាក្សត្រ ព្រះ​នរោត្តម សីហនុ។ នេះបើយោងតាមសារាចរ​ចេញដោយរាជរដ្ឋាភិបាលកាលពីយប់​ម្សិល​មិញ។
សារាចរស្តីពី ការផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូកឆ្នាំ​២០១២នេះ បាន​លើកឡើង​ថា "​នៅក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​នា​ឆ្នាំនេះ រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស កំពុង​មាន​មហា​ទុក្ខសោក​ដ៏​សែន​​ក្រៀមក្រំ​រក​ទីបំផុត​គ្មាន ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះ​វររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត នា​ថ្ងៃ​១៥ រោច ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០ នាទី រំលង​អធ្រាត្រ ( ម៉ោង​នៅ​​រាជធានី​ភ្នំពេញ ) ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ ហើយ​ព្រះ​បរម​សព នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​ព្រះបរមរាជវាំង ក្នុង​រយៈពេល​មិន​តិច​ជាង ៣ ខែ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ឲ្យបាន​ឧត្តុង្គឧត្តម តាម​ប្រពៃណី​ជាតិ​"​។​

សូមបញ្ជាក់ថា នេះ​ជា​ការ​លុប​ចោល​មិន​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​អ៊ុំទូក​ជា​លើក​ទី២​ហើយ បន្ទាប់​ពី​បាន​លុប​ចោល​ម្តង​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​គ្រោះ​ទឹក​ជំនន់ ដែល​បាន​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ជាង​២៥០​នាក់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១,៤​លាន​នាក់ ទទួល​រង​ផល​ប៉ះ​ពាល់។


No comments:

Post a Comment

yes