សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ក្រុមមន្ត្រី​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​រុករក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ស្រុក​ភ្នំព្រឹក​


បាត់ដំបង ៖ សកម្មភាព​នៃ​ការជីក​កកាយ​រុករក​រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក បាន​ផ្អាក​មួយ​រយះពេល​ខ្លី ក្រោយពី​មាន​មនុស្ស​ស្លាប់ ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភាពអនាធិបតេយ្យ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ ដែល​ក្នុងនោះ​ក្រុម​ឈ្មួញ​ប្រកប​អាជីវកម្មផ្នែក​ឯកជន​ត្រូវបាន ក្រុម​អជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ធ្វើការ​រឹតបន្តឹង ដើម្បី​មានឱកាស​ជំរុញ ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​បង់ប្រាក់​ក្រោម​តុ ជា​មធ្យោបាយ ដោះដូរ និង​ជា​ថ្នូរ​នៃ​ការជីក​រុករក​រ៉ែ​ខុសច្បាប់​នៅ​តំបន់​ភ្នំព្រឹក។​
         ​កម្មករ​ម្នាក់​ឈ្មោះ  បា សែត ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មាន​ដើមកំណើត​នៅ ភូមិ​តា​ប៉ុន ឃុំ តា​ប៉ុន ស្រុក​សង្កែ ខេត្ដ​បាត់ដំបង បាន​ឲ្យ​ដឹងថា គាត់​បានមក​ធ្វើជា​កម្មករ​នៅទីនេះ ជាង​២​ឆ្នាំ​មកហើយ ដោយ មួយថ្ងៃ​ទទួលបាន​ប្រាក់ ២៥០០០​រៀល​។ កម្មករ​ដដែល​បាន​បន្ដ​ប្រាប់ទៀតថា ពួកគាត់​ធ្វើការ​ជីក​រ៉ែ​នេះ​ឱ្យឈ្មោះ ធា ដែលជា​ថៅកែ ហើយ​ដី​ដែល​ត្រូវ​ជីក​រុករក​រ៉ែ​នោះ មួយកន្លែង​មានតម្លៃ ៣​ពាន់​ដុល្លារ​ទៅ ៥​ពាន់​ដុល្លារ សំរាប់​ក្បាល​មួយ​ម៉ែត្រ​និង​បណ្ដោយ ៣​ម៉ែត្រ ហើយ​សកម្មភាព​ជីក​រ៉ែ​នៅ​ទីនោះ មាន​រាប់រយ​រណ្ដៅ និង​កម្មករ​រាប់ពាន់នាក់​ផងដែរ។​

         ​ចំណែក​លោក គង ឬ​ទ្ធី ថៅកែ​អណ្តូងរ៉ែ​មាន​ដើមកំណើត​នៅ​ភូមិ បេង​ស្អាត ស្រុក ភ្នំព្រឹក ខេត្ដ បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែលជា​កត្ដា​ឱ្យ​ពួកគាត់​ធ្វើ​អាជីវកម្ម​បាន​នោះ គឺ​ក្រុម​ខាង​សមត្ថកិច្ច បូលិស​ការពារ​ព្រំដែន និង កង​រាជ​អ​វុ​ធ​ហត្ថ ជាពិសេស​កម្លាំង នគរបាល​ស្រុក​ភ្នំព្រឹក ដែលជា​ញឹកញាប់ តែង​តែម​កទារ ប្រាក់​ដាក់​ខែ ហើយ​ក្រៅពីនោះ ក៏មាន​រដ្ឋអំណាច និង​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ផងដែរ​។ ដោយមាន​ការបើក​ភ្លើង​ខៀវ​ពី​មន្ដ្រី​ពាក់ព័ន្ធ យ៉ាង​នេះហើយ ទើប បង្កឱ្យមាន សកម្មភាព​នៃ​ការជីក​កកាយ​រុករក​រ៉ែ​នេះ កម្រើក​ឡើងវិញ​ជាថ្មី​ម្ដងទៀត។​
         ​ស្ដ្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ពួកគាត់​សព្វថ្ងៃនេះ មិន​ហ៊ាន​ឱ្យ​កូនចៅ​ទៅ​ដើរ​ទៅលេង នៅ​តំបន់​ភ្នំព្រឹក​នេះ​ទេ ព្រោះ​ខ្លាច​ធ្លាក់​អណ្តូង​ង​រ៉ែ​ស្លាប់ ព្រោះថា រាល់​ការជីក​កកាយ​នេះ មិនដែល​បានឃើញ ក្រុម​ឈ្មួញ​ទាំងនោះ លុបរណ្ដៅ​វិញ​ទេ គឺ​ពួកគេ​ទុក​រណ្ដៅ​ចោល​ពាសពេញ​តំបន់ភ្នំ​តែម្ដង ។ ចំណែក លោក ស៊ុ​ង សុភ​ក្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ប្រាប់​តាម​ទូរ​សព្ទ័​មក​ថា ការជីក​រុករក​រ៉ែ មាស​នៅ​ស្រុក​ភ្នំព្រឹក​នេះ មិនមាន​សកម្មភាព​ច្រើនពេក​ទេ បើ​មាន​គឺជា​លក្ខ​ណះ​លួចលាក់​តែប៉ុណ្ណោះ​។  អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ព្យាយាម​និយាយ​សម្រួល​ចំពោះ​បញ្ហា​នេះ ទំនងជា​គាត់​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការជីក​រុករក​រ៉ែ​មាស​នេះដែរ​ហើយមើលទៅ​៕ 

No comments:

Post a Comment

yes