សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

អ៊ួ​ន ខុន មេ​ប៉ុស្តិ៍​ស្ដីទី​គីឡូ​៩ ជា​មេក្លោង​នាំ​ឈើ​ប្រណីត​ចូល​ប្រទេស​ថៃ ​តាម​ស្រុក​សំពៅ​លូន

DSC07357-72
DSC06613-72

​   បាត់ដំបង ៖ ជា​​រៀង​រាល់​ថ្ងៃ​​គេ​​សង្កេត​ឃើញ រថយន្ដ​​ដឹក​ឈើ​​ប្រណីត​​ប្រភេទ​​យី​​ឌុប ឬ​​រថយន្ដ​​កាមរី​​រប​ស់​​ក្រុម​​ឈ្មួញ​​ធំៗ​​បាន​ធ្វើ​​សកម្ម​​ភាព​យ៉ាង​​អនា​ធិប​តេយ្យ​​ដោយ​​យក​​ឈើ​​មក​​ទម្លាក់​​ឈើនៅ​​ចំណត​​ប៉ុស្ដិ៍​​គីឡូ​​៩​​ថ្មី ស្ថិត​​ក្នុង​ភូមិ​​សន្ដិភាព ឃុំ​​សេរី​​មាន​ជ័យ ស្រុក​​សំពៅ​​លូនខេត្ដ​បាត់ដំបង ដើម្បី​រង់ចាំ​ដឹកជញ្ជូន​បន្ដ​ចូលទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ ដែល​គេ​បាន​ទាក់ទង​គ្នា ឲ្យ​ចាំ​ទទួល​នៅ​ម្ខាង​អូរ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ហើយ​​​សកម្ម​ភាព​​ដឹក​ជញ្ជូន​​ឈើ​ជា​ធម្មតា​​ចាប់​​ផ្តើម​ធ្វើ​ពី​​ម៉ោង​១០ ដល់​ម៉ោង​១២ កណ្ដាល​អ​ធ្រា​ត​ដែលជា​ឱកាសល្អ សម្រាប់​ក្រុម​ឈ្មូ​ញ​ដោយមាន​លោក អ៊ួ​ន ខុន ជា​មន្ដ្រីប៉ូលិស​ព្រំដែន​គោក​វរៈ​៨១៧ ឈរជើង​នៅ​ប៉ុស្ដិ៍​គីឡូ​៩​ជា​អ្នក​ជួយ​សម្របសម្រួល ។​
   ​ ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អ្នក​នាំ​កម្មករ​ជញ្ជូន​ឈើ​ខុសច្បាប់​ចូល​ដី​ថៃ បាន​ឲ្យ​ដឹងថា សកម្មភាព​ដែល​ពួកគេ​ដឹកជញ្ជូន​ឈើ​ប្រណីត​ទំហំ ៤​គុណ​នឹង​៨ ប្រវែង​២​ម៉ែត្រ គឺ​ធ្វើ​នៅពេល​យប់ ចាប់ពី​ម៉ោង​១០​ដល់​១២​យប់ ព្រោះ​វា​ជា​ឱកាសល្អ​ស្ងប់ស្ងាត់​ពុំមាន​ការ​រំខាន​​ពី​ជំនាញ​ឬ​សមត្ថកិច្ច​ណាមួយ​ឡើយ ។  ប្រភព​បាន​បន្ដទៀតថា ប្រភេទ​ឈើ ប្រណីត​ទាំងនោះ ត្រូវបាន​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​មកពី​ខេត្ដ​​ពោធិសាត់ ឆ្លងកាត់​ខេត្ដ​បាត់ដំបង យកមក​ស្ដុក​ទុក​សម្រាប់​បញ្ចេញ​លក់​ទៅ​ឲ្យ​ឈ្មួញ​ថៃ ដោយ​ឆ្លងកាត់​តាម​ច្រក​គីឡូ​៩​នេះ ហើយ​ឈើ​​ប្រភេទ​នេះ​ជួនកាល​យក​ពី​ខេត្ដ​ឧត្ដរមានជ័យ កាត់​តាម​ខេត្ដ​បន្ទាយមានជ័យ ឆ្លង​មក​តាម​កូនដំរី​ស្រុក​ម៉ាឡៃ យកមក​រក្សាទុក​នៅ​ច្រក​របៀង​គីឡូ​៩ ។​
   ​ ​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ដែរថា ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ជួញដូរ​ឈើ​ខុសច្បាប់​នេះ​មាន ទាហាន​សឹក​រង​ស្រុក​សំពៅ​លូន និង​ប៉េអឹម​ស្រុក និង​​ប៉ូលិស​ព្រំដែន​គោក​៨១៧ ដែលមាន​ឈ្មោះ អ៊ួ​ន ខុន ជា​អ្នកត្រួតពិនិត្យ​ការដោះស្រាយ​ហើយ​ស្ថាប័ន​នីមួយៗ​ត្រូវ​បង់លុយ​ដូចជា​ប៉ូលិស ៨១៧ ចំនួន​៤០​ម៉ឺន​រៀល ទាហាន​សឹក​រង​ស្រុក​៣០​ម៉ឺន​រៀល ប៉េអឹម​ស្រុក​៤០​ម៉ឹ​ន​រៀល ក្នុង​មួយ​ឡាន ហើយ​ផ្នែក​ខាង​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​​ប្រចាំ​ទិស​ទៀត ដែល​សរុប​ទាំងអស់ ការចំណាយ​សម្រាប់​រថ​យន្ត​ដឹកឈើ​មួយ​ជើង​ប្រមាណ ២​លាន​រៀល ។ យោងតាម​សម្ដី​ពី​ប្រជា​ពល​រដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រៅពី​ជួញដូរ​ឈើ​ខុសច្បាប់ គឺ​នៅមាន​ការជួញដូរ​មនុ​ស្ស​ឆ្លងដែន​ខុសច្បាប់​ទៀត​ផង ដោយ​ពួកគេ​ទាក់ទង​គ្នា​ជាមួយ​ពួក​មេខ្យល់​ជូន​មនុស្ស​ឆ្លងដែន ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។ 
​   មានការ​បញ្ជាក់​ផងដែរ​ថា មេខ្យល់​ដើរ​ប្រមូល​មនុស្ស​ពី​គ្រប់​ខេត្ដ​ក្រុង​ដឹក​តាម​រថយន្ដ​តាក់ស៊ី យកមក​ចាំ​ជូន​ចេញ​នៅពេល​យប់​ជ្រៅ ឬ​ទៀបភ្លឺ   ហើយ​អ្នកខ្លះ​មិនសូវ​ដឹង​រឿង ក៏​ចាញ់បោក​មេខ្យល់ មិនបាន វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ផង ដោយ​ពួក​មេខ្យល់​យកទៅ​ឲ្យ​ធ្វើការ​នៅ​បាងកក ឬ​ចុះទូក​នៅ​សមុទ្រ មិនដឹង​ស្លាប់ ឬ​រស់ ។ ប្រភពពី​មន្ដ្រី​ក្នុងស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់ នៅតែ​បន្ដ​យ៉ាង​រលូន​នៅក្នុង​ស្រុក​សំពៅ​លូន ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ណាមួយ​ចុះមក​ត្រួតពិនិត្យ ឬ​ទប់ស្កាត់​នោះ​ឡើយ​​។ មិនតែប៉ុណ្ណោះ​នៅមាន​ការជួញដូរ មនុស្ស​ឆ្លងដែន​ឲ្យ​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ខុសច្បាប់​ទៀតផង ។ 
​   កន្លងមក​ទោះបីជា​សម្ដេច​តេ​ជោ ហ៊ុន សែន បានដាក់​បទបញ្ជា​យ៉ាង​ដាច់ខាត​ត្រូវតែ​បញ្ឈប់ ឬ​ចាប់ខ្លួន​ឲ្យ​បាន​នូវ​ជន​ដែលជា​មេខ្លោង​ជួញ​ដូរ​​មនុស្ស​ខុសច្បាប់​ទាំងនោះ មក​ផ្ដន្ទាទោស​ក៏ដោយ តែ​នៅក្នុង​ស្រុក​សំពៅ​លូន ច្រករបៀង​គីឡូ​៩​ថ្មី ដែលមាន​លោក អ៊ួ​ន ខុន ជា​ប៉ូលិស​ប៉ុស្ដិ៍​​ទទួលបន្ទុក​ស្ដីទី​កំពុងតែ​ពើងទ្រូង​ដើរ​មើល​មេឃ​ជាន់ឈ្លី​ច្បាប់ ដោយសារ​មាន​ថ្នាក់លើ​នៅ​ពីក្រោយ​ខ្នង ។ អគ្គស្នងកា​នគរ​បាល​​ជាតិ ធ្លាប់​បាន​រម្លឹក​ជារឿយៗ​ថា តួនាទី​របស់​មន្ដ្រីប៉ូលិស ត្រូវតែ​បម្រើ​ផលប្រយោជន៍ ប្រជាជន ទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយ​ដែល​តែងតែ​កើត​មាន នៅតាម​ព្រំដែន​កម្ពុជា ថៃ មិនត្រូវ​ឃុបឃិត ឬ​បិទបាំង​បទល្មើស​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​នោះទេ ហើយ​មន្ដ្រីប៉ូលិស នៅ​​ប្រចាំ​ការ​​កន្លែង​​ណា ដែល​ខ្លួន​ឈរជើង បាន​ប្រ​ព្រឹ​ត្ដ​ខុស​ផ្ទុយ​ពីបទ​បញ្ជា​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ៕

No comments:

Post a Comment

yes