សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ពិធី​ផ្ទេរតំណែង​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​ធ្វើ​នៅ​ថ្ងៃស្អែក​នេះ​


    ​ភ្នំពេញ ៖ ពិធី​ផ្ទេរតំណែង​ស្នងការ​ប៉ូលិស​រាជធានី​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃស្អែក​ទី​៣ ខែ តុលា ឆ្នាំ ២០១២ ដោយ​មិនមាន​ការផ្លាស់​ទៀត​ទេ​នេះ បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីប៉ូលិស​បម្រើការ​នៅ​ស្នងការ​រាជធានី​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២ ខែ តុលា​នេះ​ថា ការប្រកាស​ផ្ទេរ​ភារៈកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស​ក្រសួងមហាផ្ទៃ  ជំនួស​ដោយ​លោក ជួន សុវណ្ណ បច្ចុប្បន្ន​ជា​អគ្គស្នងការ​រង​នៃ​ប៉ូលិស​ជាតិ​ទទួលបន្ទុក​ស្នងការ​រាជធានី​ភ្នំពេញ​។ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ភិ​ធេ​យ្យ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ​។ ចំណែក​លោក ញឹម សំណាង ស្នងការរង​ទទួលបន្ទុក​រដ្ឋបាល បាន​ឡើងទៅ​ធ្វើជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ផងដែរ​។​

         ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៣ ជួន សុវណ្ណ ឡើង​ជំនួស​លោក ទូច ណារ៉ុថ នេះ​ត្រូវបាន​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា គ្រាន់តែ​ឡើងទៅ​កាន់តំណែង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ប្រភព​ឲ្យ​ដឹង​បន្តថា កៅអី​ស្នងការ​រាជធានី​ភ្នំពេញ ប្រហែល​បាន​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ ដែល​សព្វថ្ងៃ​កំពុង​បម្រើការ​នៅ​ស្នងការរង​រាជធានី​ភ្នំពេញ​នោះ​ផងដែរ​៕ 

No comments:

Post a Comment

yes