ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
បានធ្វើឲ្យប្រទេស មួយនេះប្រជាពលរដ្ឋកាន់តែរស់នៅក្រីក្រីទៅៗ
ហើយជាតិក៏បាននិងកំពុងតែជំពាក់បំណុលបរទេសជាច្រើនលានដុល្លា តែសម្រាប់អ្នកកាន់អំណាច
បក្ខពួក និងគ្រួសាររបស់ពួកគេវិញបាននិង កំពុងតែមានឡើងៗ
ដោយការប្រព្រឹត្តអំពើពុករលួយរបស់ពួកគេ ដែលជំនួយបានមកភាគច្រើន
គឺបានធ្លាក់ទៅលើកណ្តាប់ដៃរបស់ពួកគេ ជាងបានមកដល់ដៃរបស់រាស្រ្ត និងការកសាងជាតិ ។
ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃដែលអ្នកខ្លះរកមិនបានមួយដុល្លាផងក្នុងមួយថ្ងៃ
កូនអ្នកក្រត្រូវបានបញ្ចប់ ការសិក្សាទាំងវ័យក្មេង ដើម្បីជួយរកស៊ីឪពុក-ម្តាយ
រកថវិការមកបំពេញកង្វះខាតរបស់ក្រុមគ្រួសារ
ដែលក្នុងនោះមានអ្នកខ្លះក៏បាននិងកំពុងតែជំពាក់បំណុលមីក្រូហិរញ្ញវត្ថុឡើងវ័ណ្ឌករថែម
ទៀតផង ដែលអ្នកខ្លះត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ រឹបអូសយកដីធ្លី
ស្រែចំការ ផ្ទះ សម្បែង ដោយសារតែពុំមានប្រាក់សងបំណុលគេ ។
កត្តាទាំងអស់នេះមានធ្វើឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើនធ្វើចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសជិតខាងទាំងខុសច្បាប់ដោយ
ប្រថុយប្រថានជាទីបំផុត ព្រោះតែរដ្ឋាភិបាលដែលជាអាណាព្យាបាលមិនបានជួយរកការងារឲ្យ
ពួកគេបានធ្វើ ដោយបណ្តែតបណ្តោយឲ្យជនអន្តោប្រវេសន៏យួនខុសច្បាប់ហូរចូលមកកាន់តែ
ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។
កត្តាដែលរដ្ឋាភិបានមិនបានជួយរកការងារឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើគ្រប់គ្នានោះ
បណ្តាលមកពី
រដ្ឋាភិបាលមួយនេះអសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកវិនិយោគពីក្រៅប្រទេស ណាមួយ
អ្នកវិនិយោគល្អៗភាគច្រើនក៏មិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ
ដ៏រាបណាគណបក្សប្រជាជននៅកាន់អំណាចនោះ ព្រោះដោយហេតុថារដ្ឋាភិបាលសព្វថ្ងៃគឺពោរពេញទៅ
ដោយការប្រព្រឹត្តអំពើពុករលួយ
ជំរិតទារប្រាក់ពិបណ្តាអ្នកវិនិយោគដែលចូលមកបណ្តាក់ទុននៅ
ក្នុងប្រទេសកម្ពុជាយ៉ាងច្រើនលើសលប់ ។
អ្នកតាមដានបានមើលឃើញថា ប្រទេសកម្ពុជាភាគច្រើនមិនមានអ្នកវិនិយោគឯណាមកបណ្តាក់
ទុននោះទេ ក្រៅតែអំពីចិនហើយនិងយួននោះ ។ ជាមួយគ្នានោះក៏មានមតិលើកឡើថផងដែរថា
ប្រជាជនយួនដែលចូលរស់នៅក្ន្ងងប្រទេសកម្ពុជាទាំងអ្នកស្របច្បាប់មានចំនួនដ៏ច្រើនលើសលប់
ប្រហែលជាជិតពាក់កណ្តាលប្រជាជនកម្ពុជាសរុបទាំងអស់ ។
ជុំវិញទៅនិងការបណ្តាក់ទុន
និងការចូលមករស់នៅក្នុងប្រទេសកម្ពុជាពីសំណាក់ជនជាតិយួន
ដែលមានចំនួនច្រើនឡើងបែបនេះលោក គង់ គាំ សមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី
លោកបានមានប្រសាសន៏ឲ្យដឹងថា ប្រទេសកម្ពុជាកាលពីមុនមកគឺត្រូវបានប្រទេសយួនត្រួតត្រា
ដោយកម្លាំងយោធា ក៏ប៉ុន្តែនៅបន្ទាប់ពីការដកកងទ័ពយួនចេញពិប្រទេសកម្ពុជា
គឺយួនបានត្រួត ត្រាដោយកម្លាំងសេដ្ឋកិច្ចរបស់គេមកលើប្រទេសកម្ពុជារបស់យើងវិញម្តង
ដោយទំនិញដែលចរា ចរនៅលើទីផ្សារប្រទេសកម្ពុជាសព្វថ្ងៃ
គឺភាគច្រើនសុតតែជាទំនិញរបស់យួនទាំងអស់ ដែលក្នុង
មួយឆ្នាំយួនទទួលបានផលបំណេញនៅលើទីផ្សារក្នុងប្រទេសកម្ពុជាមានចំនួនបីពាន់លានដុល្លា ។
លោក គង់ គាំ បន្តថា ងាកមកមើលយើងវិញគឺគ្មានទទួលបានផលចំណេញអ្វីសោះពីយួនមកវិញនោះ
ដូច្នេះរាល់ថ្ងៃយើងដូចជាខ្ញុំរបស់យួនយ៉ាងអញ្ចឹង ដែលក្នុងនោះការបង់ពន្ធយួនបានធ្វើ
ការបង់ពន្ធប្រយោល និងផ្ទាល់សម្រាប់ចូលរដ្ឋរបស់កម្ពុជាគឺមានចំនួនតិចតួចណាស់ ហើយមាន
ឈ្មួញខ្លះបានយកឈ្មោះអ្នកធំមិនចង់ពន្ធចូលរដ្ឋក៏មានផងដែរ
គឺមានតែយើងខ្លូនឯងបង់ពន្ធជំ
នួសយួនថែមទៀត តាមរយៈការទិញរបស់គេដែលមានយតម្លៃថ្លៃខ្ពស់កប់ពពកនោះ ។ សមាជិក
ព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា
ឥឡូវសូមបងប្អូនមើលកៅស៊ូសព្វថ្ងៃដែលដុះព្រូងព្រាតនៅលើដីខ្មែរភាគច្រើនមិនមែនជាកៅស៊ូរបស់ខ្មែរ
ទេ គឺសុតតែជាកៅស៊ូរបស់យួនទាំងអស់ ហើយព្រៃវិញទៀតសោតក៏មិនមែនជាព្រៃរបស់យើង ផងដែរ
ចំណែកឯស្រូវក៏មិនមែនជាស្រូវរបស់យើងដែរ ។ លោកថា ស្រូវដែរយើងខំធ្វើគឺទិញប្រេង
និងជីរបស់គេ ដែលជីនោះគឺភាគច្រើនជាយីហោរបស់យួន ហើយនៅពេលលក់ស្រូវវិញ ក៏ ទៅខាងកើតទៀត
ក្នុងនោះទាល់តែខាងកើតទិញបានចេញ ហើយប្រសិនបើខាងកើតមិនទិញ គឺ នៅកកស្ទះហើយ ។
ដូច្នេះគេអាចបង្អាប់តម្លៃស្រូវរបស់យើងតាមចិត្ត
ព្រោះរដ្ឋាភិបាលរបស់យើងគឺមិនបានជួយគិតទាល់តែសោះ ។
លោក គង់ គាំ បន្តថាតែបើយើងក្រលែកមើករដ្ឋាភិបាលថៃដែលនៅប្រទេសជិតខាងរបស់យើង
និងជាមិត្តភក្តិដ៏ជិតស្និតរបស់រដ្ឋាភិបាលសព្វថ្ងៃនេះថែមទៀតនោះ គឺគេបានយកចិត្តទុកដាក់ចំ
ពោះប្រជាពលរដ្ឋរបស់គេខ្លាំងណាស់
ហើយគេក៏មិនធ្វើឲ្យទន្នផលរបស់ប្រជាពលរដ្ឋរបស់គេស្ទះផងដែរ
ដោយគ្រាន់តែប្រមូលផលហើយគឺត្រូវតែប្រញ៉ាប់តែទិញ
ហើយការទិញនោះក៏គេមិនឲ្យប្រជាពលរដ្ឋរបស់គេខាតចុងខាតដើមថែមទៀតផង
ដែលទទួលបានក្នុងតម្លៃមួយដ៏ប្រពៃ ក្នុងការប្រជាពលរដ្ឋរបស់គេអាចទទួលយកបាន ។
ព្រឹទ្ធសមាជិកគណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា តែដោយឡែក
អ្វីដែលគណបក្សកាន់អំណាចមិនអាចធ្វើបានដើម្បីជាភលប្រយោជន៏របស់់ជាតិ និងប្រជាពលរដ្ឋ
នោះគឺគណបក្ស សង្គ្រោះជាតិ អាចធ្វើបានដោយទទួលបានជោគជ័យលើការងារនោះមួយរយ ភាគរយ
ព្រោះគណបក្ស សង្គ្រោះជាតិ មិនអ្នកជំនាញនិងអ្នកដែលមានបទពិសោធន៏លើការងារ
ទាំងអស់នោះគឺមានចំនួនច្រើនណាស់នៅក្នុងជួររបស់គណបក្ស សង្គ្រោះជាតិ ។ លោកបន្តថា
ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ មិនត្រឹមតែសង្គ្រោះប្រជាកសិករឲ្យរស់នៅបានសមរម្យ
ប៉ុណ្ណោះទេ ដែលសូម្បីតែមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ រួមជាមួយនិង
កម្មករ-កម្មការីនី ក៏គណបក្ស សង្គ្រោះជាតិ
មានគោលនយោបាយក្នុងការផ្តល់ប្រាក់ខែដល់ពួកគាត់ក្នុងកម្រិតមួយខ្ពស់ផងដែរ
ក្នុងនោះការដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ មួយអាណត្តិត៥ឆ្នាំ
និងធ្វើឲ្យប្រទេសកម្ពុជាមាន ភាពរីកចំរើនជឿនលឿនលើគ្រប់វិស័យ
និងប្រជាពលរដ្ឋមានជីវភាពធូធារ ប្រទេសជាតិសម្បូររុង រឿង
ជាងការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជន ដែលមានតេជោសែន កាន់អំណាចជាង
២០ឆ្នាំមកហ្នឹងទៅទៀត ហើយបានជាហេតុលោកហ៊ានថាយ៉ាងដូច្នោះព្រោះតែតេជោសែនចេញ
ពីសាលាកម្ទិច ចំណែកឯលោក សម រង្ស៊ី គឺចេញពីសាលាសេដ្ឋកិច្ច ៕
No comments:
Post a Comment
yes