សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ម​ន្ត្រី​រ​ដ្ឋ​លេ​ខា​ធិ​កា​​រ​ក្រ​សួ​ង​ព្រះ​ប​រ​ម​រា​ជ​វាំ​ង​ម្នា​ក់​ ​គឺ​​ជា​​​​​មេ​​ខ្លោ​ង​រំ​លោ​ភ​ដី​ព្រះ​រា​ជ​ដំ​ណា​ក់​ ​ក្នុ​ង​ខេ​ត្ត​ព្រះ​សី​​​​ហ​​​នុ​​​ ​

​ម​ន្ត្រី​រ​ដ្ឋ​លេ​ខា​ធិ​កា​​រ​ក្រ​សួ​ង​ព្រះ​ប​រ​ម​រា​ជ​វាំ​ង​ម្នា​ក់​ ​គឺ​​ជា​​​​​មេ​​ខ្លោ​ង​រំ​លោ​ភ​ដី​ព្រះ​រា​ជ​ដំ​ណា​ក់​ ​ក្នុ​ង​ខេ​ត្ត​ព្រះ​សី​​​​ហ​​​នុ​​​ ​

ព្រះសីហនុ៖ ភាព​អាណាធិបតេយ្យ នៃ​កា​រំលោភបំពាន​ដី​ព្រះរាជដំណាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​លេខ២ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ នៅតែ​បន្ត​មាន​យ៉ាងសកម្ម ហើយ​អ្នក​ដែល​ក្រាញននាល​ប៉ុនប៉ង​រំលោភ​ខ្លាំងខ្លា​ជាងគេ​នោះ ត្រូវបាន​មន្ត្រី​ថ្នាក់​អាជ្ញាធរ​មូល​ដ្ឋាន អះអាងថា គឺ​លោក​រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង ឈ្មោះ ជុំ ងឿ​ន តែ​​ម្តង។
យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​អាជ្ញាធរ សង្កាត់​លេខ៣ បាន​បញ្ជាក់ថា ថ្មីៗនេះ លោក ជុំ ងឿ​ន បាន​បញ្ជារ​ឲ្យ​កម្មករ​ជាច្រើន​នាក់ ចូលទៅ​កាប់​ឆ្ការព្រៃ​ដី​តំបន់ហាមឃាត់​ខាងលើ ក្នុង​គោលបំណង​ធ្វើការ​សាងសង់​ជា​សំណង់ផ្សេងៗ នៅ​ទីនោះ ហើយ​សកម្មភាព​ដ៍​ស្រួច​​ស្រាវ​នេះ ត្រូវបាន​អជ្ញាធរ​ថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់​អជ្ញាធរ​ក្រុង.ខេត្ត ចុះទៅ​ធ្វើការ​ហាមឃាត់​ជាច្រើនលើក​ជាច្រើន​សារ​ផងដែរ ប៉ុន្តែ ក្រុមកម្មករ​ទាំងនោះ ហាក់​មាន​ភាព​ក្លាហាន​មិន​ព្រមស្ដាប់ ឬ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​ឡើយ។

មិនតែប៉ុណ្ណោះ ពួកគេ​ថែមទាំង​ធ្វើការ​ចាក់សោរ​ទ្វារ​បង​មិន​អនុ​ញា​ត្តិ​ឲ្យ​ក្រុម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ក្រុង.ខេត្ត ចូល​ទៀតផង។ បុរស​ម្នាក់ ដែល​អះអាងថា ខ្លួន​ជា​អ្នកយាម​ដី​ឲ្យ លោក ជុំ ងឿ​ន និង​ជា​អ្នកមើលការខុសត្រូវ​លើ​ក្រុមកម្មករ​ខាងលើ បាន​និយាយថា លោក ជុំ​ងឿ​ន បាន​បញ្ជារ​ឲ្យ​ខ្លួន​ជួល​កម្មករ​កាប់​ឆ្ការព្រៃ​លើដី​តំបន់​ខាងលើ ក្នុង​គោលបំណង​សាងសង់​ជា​ខ្ចុ​ស​ទុក​សំរាប់​អង្គុយ​លែង​តែ​ប៉​ណ្ណោះ មិនមាន​ការសាងសង់​ជា​សំណង់​ធំដុំ​នោះឡើយ។
អ្នកយាម​ដី​ដដែល បាន​បន្តទៀតថា ការសាងសង់​ខ្ចុ​ស​នេះ ពុំមាន​ច្បាប់​ទំលាប់​អ្វី​នោះទេ គឺ​ធ្វើការ​សាងសង់ ឬ​កាប់ឆ្កា​ព្រៃ តាមតែ​ការបញ្ជារ​របស់ លោក ជុំ ងឿ​ន ប៉ុណ្ណោះ។
លោក នូ​ន ប៊ុន​ថុល នាយក​ចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​ព្រះសីហនុ កលា​ពី​ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ ខណៈពេល​លោក​ដឹកនាំ​កំលាំង​សមត្ថកិច្ច ចុះទៅ​ធ្វើការ​ហាមឃាត់​ការសាងសង់ និង​កាប់​ឆ្ការព្រៃ​លើ​ទីតាំង​ដី​ខាងលើ បាន​និយាយប្រាប់​ឲ្យ​ដឹងថា នេះ​ជា​លើ​ទី៣ ហើយ ដែល​ក្រុមការងារ​របស់​អជ្ញាធរ​ក្រុង.ខេត្ត ចុះទៅ​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​មានការ​សាងសង់​សំណង់​នៅលើ​ដី​តំបន់​ខាងលើនេះ ប៉ុន្តែ កន្លងមក ការហាមឃាត់​មិនត្រូវ​បាន​ក្រុមកម្មករ ដែល​កំពុង​កាប់ឆ្កា​ព្រៃ​នៅ​ទីនោះ ស្ដាប់​ឡើយ ពោលគឺ ពួកគេ​ស្ដាប់​ដែរ តែ​ស្ដាប់​នៅពេលដែល​ក្រុម​អជ្ញាធរ​ចុះទៅ​ធ្វើការ​ហាមឃាត់​តែប៉ុណ្ណោះ លុះ​ដល់ពេល​សមត្ថកិច្ច​ចេញទៅ​វិញ​ផុត ពួកគេ​ក៏​ចាប់ផ្តើម​ធ្វើ​សកម្មភាព​បន្ត​ដដែល ជា​ដដែល មិនមាន​ខ្លាច​ក្រែងរអែង​អ្វី​ឡើយ។
លោក នូ​ន ប៊ុន​ថុល បាន​បញ្ជាក់ថា ទីតាំង​ដី​ព្រះរាជដំណាក់​នេះ ជា​ដី​របស់​រដ្ឋ គ្រប់គ្រង​ដោយ​សាលាខេត្ត ដូចនេះ សំរាប់​បុគ្គល​ណា ដែលមាន​បំណង​ចង់​រំលោភបំពាន​យក​ដី​តំបន់​នេះ កាន់កាប់ គួរ​មានការ​យល់ដឹង​ខ្លះ​ផង​ទៅ ពីព្រោះ​នេះ ជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង ហើយ​អ្នក​ដែល​រឹងទទឹង​នៅតែ​បន្ត​រំលោភ​បំពាន អាច​ប្រឈមមុខ​នឹង​ការ​ផ្ត​ន្ទា​ទោស​គេច​មិន​ផុត​ឡើយ។
លោក សូ សុខ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សុរិយោដី និង​សំណង់ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដី​តំបន់​ខាងលើនេះ មាន​ទំហំ ៦ ហិកតា ៨១ អា ជា​ដី​ព្រះរាជ​ទ្រព្យ គ្រប់គ្រង​យោ​យ​សាលាខេត្ត​ព្រះសីហនុ ដូចនេះ រាល់​ការចូលទៅ​រំលោភបំពាន​ចង់យក​ដី​តំបន់​នោះ កាន់កាប់​ជា​កម្មសិទ្ធិឯកជន គឺ​មិនអាច​ធ្វើបាន​នោះទេ។
ជុំវិញ​បញ្ហា​ខាងលើនេះ ត្រូវបាន​អ្នកក្រុង​ព្រះសីហនុ ទូទៅ​ធ្វើការ​រិះគន់ត្រង់ៗ ទៅលើ លោក ជុំ ងឿ​ន ថា លោក ជុំ ងឿ​ន គឺជា​មន្ត្រី​ថ្នាក់ដឹកនាំ​ស្គាល់​ច្បាប់ ស្គាល់​ទំលាប់ និង​មានការ​យលដឹង​ជាង​ប្រជាពលរដ្ឋ គួរ​ណាស់​តែ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ តែ​ផ្ទុយទៅវិញ​បែរជា​មានគំនិត​រំលោភ​បំពាន​ដី​ព្រះរាជដំណាក់ ដូចនេះ​សោះ។ ទង្វើ​របស់ លោក ជុំ ងឿ​ន បាន​ប្រព្រឹត្ត​នាពេលនេះ មិន​ខុសពី​ការជុំរុញ​បង្ក​ឲ្យ​មាន​ភាព​អានាធិបតេយ្យ​លើដី​ព្រះរាជដំណាក់ ឡើងវិញ​យ៉ាងដូច​ច្នេះ​ដែរ។ សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី លោក ជុំ ងឿ​ន បានទេ​នាពេលនេះ៕

No comments:

Post a Comment

yes