សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 27, 2012

ពួក​អាវ​លឿង អតីត​ប្រធាន​ចារកម្ម​និង​ក្រុម​សាសនា​ចូលរួម​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃស្អែក​នេះ​

មេក្រុមអាវលឿង ចំឡងស្រ៊ីមឿង(កណ្តាល)អតីតប្រធានចារកម្មប្រាសង ស៊ូនស៊ីរិ(ឆ្វេង)
នឹងចូលរួមជាមួយប៊ុនលឺត កែវប្រាស៊ីតនៃក្រុមSiam Pitakក្នុងបាតុកម្មថ្ងៃស្អែក

ក្រុមសាសនាកំពូលអភិរក្សមួយ បានចងសម្ពន្ធភាពជាមួយក្រុមអាវ លឿងរាជានិយម និងបាន ប្រ កាសថា ខ្លួននឹងចូលរួមបាតុកម្មនៅថ្ងៃអាទិត្យ ទី២៨តុលានេះជាមួយក្រុមPitak Siam ដើម្បីផ្តួល រំលំរដ្ឋាភិបាលរបស់លោក ស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។
សាមឌីន លឺតប៊ុត តំណាងក្រុម Kong Thap Tham (កងទ័ពធម៌) 

បានអះអាងការចូលរួមរបស់ក្រុមនេះក្នុងអំឡុងការធ្វើសន្និសីទកាសែតខ្លីមួយកាលពីថ្ងៃម្សិលមិញ។
កងទ័ពធម៌មានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំស្នូលនៃក្រុមអាវលឿង លោកចំឡង ស្រ៊ីមឿង ជាបុគ្គលសំខាន់ក្នុងការប្រឆាំងតវ៉ាដែលនាំដល់រដ្ឋប្រហារឆ្នាំ២០០៦ដែលបានផ្តួលរំលំរដ្ឋាភិបាលលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។


យោងតាមប្រភពព័ត៌មានក្រុមនេះនឹងដើរតួជាអ្នកទ្រទ្រង់នៅក្នុងការជួបជុំនៅថ្ងៃស្អែកនេះ ដូចជាជួយចាត់ចែងអាហារ ថ្នាំពេទ្យ អនាម័យនិងជម្រក។
ក្រុមនេះកាលពីមុនបានអំពាវនាវឲ្យរដ្ឋាភិបាលថាក់ស៊ីន ,សាម៉ាក់ ស៊ុនដារ៉ាវេ និងសំឆៃ វង់សាវ៉ាត ដែលពួកអាវលឿងបានចោទប្រកាន់ថាជាតំណាងរបស់ថាក់ស៊ីនចុះចេញពីអំណាច។
ការជួបជុំនៅថ្ងៃស្អែកត្រូវបានរៀបចំឡើងដោយឧត្តមសេនីយ៍ ប៊ុនលឺត កែវប្រាស៊ីត ដែលជាមិត្តរួមថ្នាក់របស់អតីតនាយករដ្ឋមន្ត្រីស៊ូរ៉ាណុន ជូឡាណុន។
តំណាង”ក្រុមកងទ័ពធម៌” បាននិយាយថា បាតុកម្មនេះមានបំណងបន្សុទ្ធពួកអ្នកនយោបាយអាក្រក់ចេញពីរដ្ឋាភិបាល តែលោកប៊ុនលឺត បាននិយាយថា ការជួបជុំរបស់ Pitak Siam មិនទទួលការគាំទ្រពីក្រុមនយោបាយណាទេ។
ក្នុងពេលជាមួយគ្នា អតីតប្រធានចារកម្មថៃ លោកប្រាសង ស៊ូនស៊ីរិ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃស្អែកនេះដែរ៕ 

No comments:

Post a Comment

yes