សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 27, 2012

សម័យ​ប្រឡង​ជ្រើសរើស​គ្រូ ការប្រឡង​កៀប​គឺជា​វប្បធម៌​ដែល​មិនអាច​បំបាត់​បាន សម្រាប់​មណ្ឌល​ភូមិភាគ​ខេត្តព្រៃវែង


ព្រៃវែង៖ កាលពី​ថ្ងៃទី​២៥ តុលា ២០១២ កន្លងទៅ​ថ្មីៗ​នេះ បេក្ខជន​ប្រឡង​គ្រូ​អនុវិទ្យាល័យ​ជាច្រើន​នាក់​ដែល​​បានមក​ចូលរួម​ប្រឡង​នៅក្នុង​មណ្ឌល​ទាំង​៩​ក្នុង​ក្រុង​ព្រៃវែង បានបង្ហាញ​នូវ​ការខកចិត្ត​និង​អស់​សង្ឃឹម​​ជាខ្លាំង ដោយសារតែ​ពួកគេ​បានឮ​ល្បី​តៗ​គ្នា​ថា មាន​អំពើពុករលួយ​កើតឡើង​នៅក្នុង​ស្ថាប័ន​អ្នករៀបចំ​ការប្រឡង​នេះ ដោយ​កូន​អ្នកធំ​មួយចំនួន ដាក់​តែ​លុយ​មិនបាច់​មក​ប្រឡង​ក៏មាន​ឈ្មោះ​ជាប់​ដែរ ហើយ​កាន់តែ​ធ្វើ​ឲ្យ​ពួកគេ​បាក់​កម្លាំងចិត្ត​ទៅទៀត​នោះ គឺ​នៅក្នុងពេល​ប្រឡង​នោះ នៅក្នុង​មណ្ឌល​មួយចំនួន​ដូចជា​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន និង​មណ្ឌល​វិទ្យាល័យ​ព្រះអង្គ​ឌួង​ជាដើម ត្រូវ​មន្ត្រី​អនុ​រក្ស​​ចាប់បាន​បេក្ខជន​ប្រឡង​កៀប​រហូតដល់​ទៅ​៧​នាក់ ហើយ​គេ​ជឿជាក់ថា​ចំនួន​ពិតប្រាកដ​អាច​មាន​​ច្រើន​​លើស​ពី​៧​នាក់ តែ​គេ​ចាប់​មិនទាន់បាន​។ យុវជន និង យុវនារី ២​នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៥​តុលា ក្រោយពី​បានបញ្ចប់​ការប្រឡង​ថា ពួកគេ​បានឃើញ​ហេតុការណ៍​មន្ត្រី​អនុរក្ស​ចាប់បាន​បេក្ខជន​ប្រឡង​កៀប​នោះ​ដោយផ្ទាល់​គឺ នៅ​ខណៈ​ពេល​ដែល​ពួកគេ​កំពុងតែ​ប្រឡង នៅក្នុង​បន្ទប់​ប្រឡង​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​មណ្ឌល​វិទ្យាល័យ​ព្រះ​អង្គឌួង មន្ត្រី​អនុរក្ស​ក្នុង​បន្ទប់​បានឃើញ​បេក្ខជន​ម្នាក់​ឈ្មោះ កែន សាវុធ មកពី​ខេត្ត​ស្វាយ​រៀង​​កំពុងតែ​ខំ​ធ្វើ​វិញ្ញាសារ​របស់ខ្លួន ប៉ុន្តែ​បែរជា​មិន​ដាក់ឈ្មោះ​របស់ខ្លួន​នៅលើ​ក្រដាស់​វិញ្ញាសារ​នោះទេ ធ្វើ​ឲ្យ​មន្ត្រី​អនុរក្ស​មានការ​សង្ស័យ​ក៏​សួរនាំ ទើប​បែកធ្លាយ​ការពិតហើយ​បេក្ខជន​រូបនោះ​ក៏​រត់គេចខ្លួន​ចេញពី មណ្ឌ​ល​​​​ប្រឡង​បាត់​នៅ​ខណៈពេលដែល​មន្ត្រី​អនុរក្ស​ហៅ​ទៅ​និយាយ​គ្នា​នៅ​ការិ​យា​ល័យ​​ប្រធាន​មណ្ឌល​។


ចំណែក​ខាង​សមត្ថកិច្ច​ដែល ឈរជើង​ការពារ​នៅក្នុង​មណ្ឌល​ប្រឡង​វិទ្យាល័យ ហ៊ុន សែន វិញ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុងពេល​ប្រឡង​ថ្ងៃទី​២៥​តុលា​នេះ មន្ត្រី​អនុរក្ស​ក្នុង​មណ្ឌល​ចាប់​បាន​​បេក្ខជន​ប្រឡង​កៀប​ចំនួន​៦​នាក់ ហើយ​កម្លាំង​សមត្ថកិច្ច​បំរុង​នឹង​នាំខ្លួន​មក​សាកសួរ​នៅ​ប៉ូ​ស្តិ៍​ប៉ូ​លិស​​​ដែរ ប៉ុន្តែ​ត្រូវ​ប្រធាន​មណ្ឌល​សំណូមពរ​សុំ​យកទៅ​អប់រំ​ណែនាំ​វិញ និង​ចុងក្រោយ​បាន​បណ្តេញ​លែង​​ឲ្យ​ចូល​ប្រឡង​ទៀត តែ​ពុំ​បានដាក់​ទោសទណ្ឌ​អ្វី​ទេ​។ មន្ត្រី​អនុរក្ស​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រឿង​កូន​អ្នកធំ​មិនបាច់​មក​ប្រឡង​ក៏មាន​ឈ្មោះ​ជាប់​ដែរនោះ សុំ​មិន​និយាយ​ទេ​ព្រោះ​មិនបាន​ដឹង ដោយឡែក​រឿង​ប្រឡង​កៀប​នេះ​វា​មិនមែន​ទើបតែ​កើតមាន ក្នុងការ​ប្រឡង​លើក​នេះ​នោះទេ គឺ​វា​កើតមាន​រាល់ៗ​ឆ្នាំ​រហូត​ក្លាយទៅជា​វប្បធម៌​មួយ​ដែល​គេ​ដឹងឮ​គ្រប់ៗ​គ្នា និង​គ្រប់​ទីកន្លែង​ទៅហើយនោះ​គឺ ( វប្បធម៌​ប្រឡង​កៀប ) ហើយ​ថា្នក់​ដឹកនាំ​ក្រសួង​អប់រំ ក៏បាន​ខ្នះខ្នែង​យ៉ាងខ្លាំង​ផងដែរ ក្នុងការ​លុបបំបាត់​វប្បធម៌​ដ៏​អាក្រក់​មួយ​នេះ ប៉ុន្តែ​វា​នៅតែ​កើតមាន​ដដែល​ជា​ដដែល នេះ​ទំនងជា​អេះ​មិនទាន់​ចំ​កន្លែង​ដែល​រមាស់​ហើយ​មើលទៅ​។

ដោយឡែក​លោក ហ៊ឹម សុផល ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៦​តុលា​នេះ ដោយ​លោក​ប្រាប់ថា​កំពុង​ជាប់​ប្រជុំ លុះដល់​រសៀល​ម៉ោង​៤​ថ្ងៃ​ដដែល​ភ្នាក់ងារ​យក​ព័ត៌មាន ក៏បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ម្តងទៀត ប៉ុន្តែ​ទូរ​សព្ទ័​របស់លោក​គ្មាន​អ្នកទទួល ទំនងជា​ស្គាល់​លេខ​ហើយ​ទើប​លែង​ទទួល​តែម្តង​។

No comments:

Post a Comment

yes