សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

ទូច ណារ៉ុថនិង​មន្ត្រី​មួយ​ចំនួន​ត្រូវ​ប្តូរ​តំណែង

121001_03
លោក ទូច ណារ៉ុថ​ នាពេលកន្លង​មក​​​

ភ្នំពេញៈ លោក​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​លះបង់​តំណែង​របស់​ខ្លួន​ ទៅ​ទទួល​តួនាទី​ថ្មី​ ជា​ប្រធាន​នាយក​ដ្ឋាន​អង្គរក្ស​នៃ​ក្រសួង​មហាផ្ទៃ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ផ្ទាល់ កាល​ពី​ថ្ងៃ​សៅរ៍។
លោក ទូច ណារ៉ុថ អាច​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​នាយក​ដ្ឋាន នៅ​ថ្ងៃ​ពុធ ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា នេះ​ជា​ការ​ដំឡើង​ឋានន្តរស័ក្តិ ហើយ​ដែល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​លោក​ឧត្តម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នៃ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ទទួល​តំណែង​របស់​លោក ទូច ណារ៉ុថ។
លោក ណារ៉ុថ បាន​បញ្ជាក់​ថា៖ «​យើង​ទាំង​អស់​គ្នា​បាន​ដឹង​អំពី​ការ​តែង​តាំង​នេះ»។
ទោះ​ជា​យ៉ាង​ណា​ លោក​មិន​បាន​និយាយ​ថា​តើ​ លោក​ចាត់​ទុក​តួនាទី​នេះ​ជា​ការ​ដំឡើង​តំណែង​ឬ​យ៉ាង​ណា​ឡើយ។​
លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា យើង​នឹង​រង់​ចាំ​រហូត​ដល់​មាន​ពិធី​ផ្លូវ​ការ មុន​ពេល​យើង​និយាយ​បន្ថែម​ទៀត​អំពី​ចំណុច​នេះ»។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​តែង​តាំង​ថ្មី​នេះ​ទេ ហើយ​លោក​ក៏​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​នឹង​មាន​ការ​តែង​តាំង​បន្ថែម​ ទៀត ក្នុង​ជួរ​តំណែង​នគរបាល​ជាន់​ខ្ពស់​ ឬ​យ៉ាង​ណា។
គេហទំព័រ​របស់​ សារ​ព័ត៌មាន​ក្នុង​ស្រុក ដូច​ជា​ កាសែត កម្ពុជា​ថ្មី ​កាសែត ដើម​អម្ពិល និង Cambodia Express News ​បាន​រាយការណ៍​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ការ​ដោះ​ដូរ​នេះ​គ្រោង​ធ្វើ​ឡើង ហើយ​លោក ជួន សុវណ្ណ នឹង​ទទួល​យក​តួនាទី​ជា​ស្នងការ​រាជធានី​ភ្នំពេញ បន្ថែម​ពី​លើ​តំណែង​ដែល​លោក​មាន​នា​ពេល​បច្ចុប្បន្ន។
លោក ជួន សុវណ្ណ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា លោក​រំពឹង​ការ​ទទួល​ខុស​ត្រូវ​បន្ថែម ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ប្រគល់​ការ​ងារ​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។
លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ ព្រោះ​ព័ត៌មាន​ដែល​កើត​មាន​ឡើង​ គឺ​តាម​សារព័ត៌មាន។ ខ្ញុំ​គិត​ថា អ្នក​កាសែត នឹង​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​ទៅ​តាម​ប្រភព​របស់​គេ​មុន​នឹង​ចុះ​ផ្សាយ​ »។
លោក ប៉ុល ភិធេយ្យ ស្នងការ​រង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដំឡើង​តំណែង​ជា​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (ជំនួស​លោក ប៊ិត គឹមហុង)។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រេល បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស​នេះ គឺ​តែង​តែ​ធ្វើ​ឡើង​ តាម​បញ្ជា​របស់​អ្នក​នយោបាយ​មាន​អំណាច​។
លោក​ថា៖ «នេះ​មិន​ស្រប​តាម​ប្រព័ន្ធ​ច្បាប់​ទេ​ជា​ធម្មតា»។
លោក សឺន ស៊ូប៊ែរិ៍ អ្នក​វិភាគ​នយោបាយ បាន​ថ្លែង​ថា វា​ជា​ការ​សំខាន់​ត្រូវ​សួរ​ថា​តើ​អ្នក​ណា​បញ្ជា​ឲ្យ​ផ្លាស់​ប្តូរ និង​ដោយ​សារ​មូលហេតុ​អ្វី?
លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕

No comments:

Post a Comment

yes