សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 24, 2012

គង់ គាំ ៖ អ្នកមានអំណាចដែលបានបុណ្យស័ក្តិ លាភសក្ការៈ ដោយយួនលើកបណ្តុប បាននឹងកំពុងតែបំភ្លេចថ្ងៃ២៣តុលា និងគោរពប្រតិបត្តយ៉ាងល្អថ្ងៃ៧មករា

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី 

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២នេះ គណបក្ស សង្គ្រោះជាតិ ដែលមានការចូលរួមពីសំណាក់ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាននិងកំពុងតែប្រារព្វពិធីអបអរសាទរខួបឆ្នាំ ទី២១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស « ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ » នៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ផ្ទះលេខ៥៧៦ ផ្លូវជាតិ លេខ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសកម្មជន-សកម្មនារី នៃគណបក្ស សង្គ្រោះជាតិ គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ។

សូមជំរាបជូនផងដែរថា ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១២ ​គឺជាខួបទី២១ឆ្នាំ ​នៃសន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស​ ដែលប្រទេសចំនួន១៩ រួម​ទាំងអង្គការ​សហប្រជាជាតិផង បានចុះហត្ថលេខា​ដើម្បី​បញ្ចប់ជម្លោះនៅកម្ពុជា ហើយតម្រូវឲ្យប្រជាពលរដ្ឋខ្មែរសម្រេចវាសនារបស់ខ្លួនដោយ​ខ្លួនឯងតាមរយៈការបោះ​ឆ្នោត​ដែល​​​​រៀបចំឡើងដោយ អ៊ុនតាក់ ( UNTAC ) នៅឆ្នាំ១៩៩៣ ។ ​
ក្នុងនោះក្រោយការបោះឆ្នោត សភាធម្មនុញ្ញ​ បានអនុម័ត​រដ្ឋធម្មនុញ្ញថ្មីនៅ​​​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្រេចយករបបរាជា​និយម អាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ សេរីពហុបក្ស ។ ហើយក្នុង​សន្ធិសញ្ញាទីក្រុងប៉ារីសក្ដី ក្នុង​រដ្ឋធម្មនុញ្ញក្ដី​ សុទ្ធ​តែមានចែងពីសិទ្ធិមនុស្ស អធិប​តេយ្យភាព​​ បូរណភាពទឹកដី រួមទាំងការអភិវឌ្ឍន៏ប្រទេសជាតិផងដែរ ។ ក្នុងរយៈ​ពេល​២១​ឆ្នាំ​កន្លងមកនេះ អ្នកដឹកនាំប្រទេសយើងមិនទាន់បានអនុវត្តឲ្យបានត្រឹមត្រូវពេញលេញ​នូវខ្លឹម​សារ នៃ​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ១៩៩១ និងខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញឡើយទេ ថែមទាំងបាន និយាយថា កិច្ចព្រមព្រៀងនោះបានស្លាប់បាត់ទៅហើយ ដែលនេះគឺជាការរមិលគុណ និង ភ្លេចគិតថា ដោយសារសន្ធិសញ្ញា​សន្តិភាពទីក្រុងប៉ារីស​នេះ​ហើយ ដែលបាននាំមកនូវឯកភាពជាតិ ស្ថេរភាព និងការអភិវឌ្ឍន៏ ​ដោយប្រទេសជាមិត្ត​បាន​ជួយជ្រោមជ្រែង ។


មួយវិញទៀត ការគោរពសិទ្ធិមនុស្សនៅ​តែមានការរំលោភដូចដែលលោក ស៊ូប៊ែឌី អ្នក​រាយ​ការណ៏ពិសេស​របស់អង្គការសហប្រជាជាតិ បានលើកឡើង ដូចជាការរំលោភដីធ្លី ការ​ជន្លៀស​ប្រជាពល​រដ្ឋ​ដោយបង្ខំ សេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាព​ក្នុងការទទួល​ព័ត៌​មាន និងបាតុកម្ម​ដោយ​សន្តិវិធី ឃាតកម្មនយោបាយ ដែលឃាតករទាំងនោះនៅតែពុំ​ទាន់ត្រូ​វ​បានវែកមុខ និងផ្តន្ទា​ទោសតាមច្បាប់ ដែលនេះសបញ្ជាក់ឲ្យ​ឃើញថាវប្បធម៌និទណ្ឌភាព​នៅ​តែមាន ។

ក្នុងនោះអធិបតេយ្យភាព បូរណភាពទឹកដី នៅតែជាបញ្ហាដដែលដូចជាការឈ្លានពាន​របស់​សៀមនៅតំបន់ប្រាសាទព្រះវិហារ និងបញ្ហាព្រំដែនខ្មែរ-យួន​ ដែលបងប្អូនប្រជាកសិករ ​បាន​ត្អូញត្អែរពីការបាត់បង់ដីស្រែ ចម្ការ ​របស់ពួកគាត់ មកពីការបោះបង្គោលបង្គោល​ព្រំដែន ។
ការអភិវឌ្ឍន៏ដោយសារការទទួលជំនួយឥតសំណង និងឥណទានសម្បទានពី​ប្រទេស​ជាមិត្ត បានធ្វើឲ្យមានការអភិវឌ្ឍន៏មានតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារនៅមាន​ប្រព័ន្ធពុក​រលួយ បក្សពួកនិយម បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារការ​អភិវឌ្ឍន៏នោះទៅវិញ ។ លើសពី​នេះទៅទៀត ការបំផ្លាញធនធានធម្មជាតិដូចជា ព្រៃឈើ បឹងបួរ ភ្នំ ទន្លេ សមុទ្រ ត្រូវ​បាន​បំផ្លិចបំផ្លាញក្រោមការយកលេស នៃការអភិវឌ្ឍន៏នេះ ។ មិនត្រឹមតែប៉ុណ្ណោះ គេបំភ្លៃ បញ្ឆោត​មហាជនខ្មែរថា ការអភិវឌ្ឍន៏របស់គេនោះ គឺធ្វើពីបាតដៃទទេ ដែល​នេះ​គឺជាការប្រមាថ​មើល​ងាយដល់ប្រទេសជាម្ចាស់ជំនួយ និងសន្ធិសញ្ញា​សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ យ៉ាងខ្លាំង ។

ដោយពិនិត្យឃើញសភាពការណ៏ប្រទេសជាតិកាន់តែគ្រោះថ្នាក់បែបនេះ គណបក្សប្រឆាំង
អង្គការសង្គមសីវិលជាតិ គឺតែងតែសូមសំណូមពរ និងទាមទារឲ្យ​រាជរដ្ឋាភិបាល​ដែលមាន លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលក្នុងនោះលោក ហ៊ុន សែន ក៏ជាម្ចាស់ហត្ថលេខី ផង ដែរ ឲ្យយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​ ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ១៩៩១ មក​អនុវត្ត​ឲ្យ​បានត្រឹម​ត្រូវ ​ដើម្បីរក្សាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងបូរណភាព អធិបតេយ្យ​ភាព​ដែនដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើងឲ្យបានគង់វង្ស ។

សូមជំរាបថា នៅថ្ងៃនេះផងដែរ គណបក្ស សង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាននិងកំពុងតែប្រារព្វពិធីអបអរសាទរ ខួបទី២១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីស « ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ » ក៏បានស្នើសូមឲ្យ​សហ​ប្រធាន​សន្និសីទ កោះប្រជុំជម្រុញ​ឲ្យប្រទេសជាហត្ថលេខីទាំងអស់ ​និងរាជរដ្ឋាភិ​បាល​កម្ពុជា​ អនុវត្ត និងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឲ្យបានត្រឹម​ត្រូវ និងហ្មត់ចត់បំផុត ​ព្រោះ​កិច្ចព្រម​ព្រៀងទីក្រុងប៉ារីស ធ្វើឲ្យប្រទេសកម្ពុជាគង់វង្ស និងប្រជាពលរដ្ឋរស់​នៅប្រកប​ដោយភាពថ្លៃ​ថ្នូរ​ ដូចប្រជាពលរដ្ឋនានាក្នុងពិភពលោកយើងនេះ ។

គួរជំរាបជូនផងដែរ លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាអ្នកចាស់ទុំផ្នែក នយោបាយ និងធ្លាប់បាននៅរួមរស់ជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃកាលពី អតីតកាល លោកបានមានប្រសាសន៏ឲ្យដឹងជុំវិញទៅនិងថ្ងៃសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ថា ព្រះមហាវីរក្រត្រ នរោត្តម សីហនុ ទ្រង់បានខិតខំធ្វើការទាមទារយ៉ាង ខ្លាំងទើបទទួលបានការយល់ព្រមដោយមានការចុះហត្ថលេខាលើសន្និសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ ដែលព្រះអង្គធ្វើឲ្យប្រទេសកម្ពុជាបានឯករាជ្យ និងធ្វើឲ្យ​បរទេសឈ្លានពានកាន់កាប់ត្រួតត្រាបានបញ្ចប់ពីកម្ពុជា ហើយបាននាំមកនូវការរួបរួម ការគោ រពសិទ្ធិមនុស្ស និងបាននាំការអភិវឌ្ឍន៏សម្រាប់ប្រទេសកម្ពុជា ដោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នេះឯង ។

លោក គង់ គាំ បានមានប្រសាសន៏បន្តថា ក្នុងនោះមានអ្នកមានអំណាច ដែលគេបានបុណ្យ​ស័ក្តិ លាភសក្ការៈ និងផលប្រយោជន៏ពីយួន បណ្តុប៧មករា ឆ្នាំ១៩៧៩ គឺគេនៅតែមិនបំភ្លេច គុណ៧មករា ដែលជាការឈ្លានពាន កាន់កាប់ត្រួតត្រា និងការដែលធ្វើឲ្យពួកគណបក្ស របស់​គេមានជីវិតទី២ឡើងវិញ ក៏ដូចជាការធ្វើឲ្យជីវិតមេរបស់គេមានមានជីវិតទី២ឡើងវិញផងដែរ​ដែលទាំងអស់នេះវាគឺជារឿងធម្មតាទៅហើយ ។ ក៏ប៉ុន្តែកម្លាំងអ្នកប្រជាធិបតេយ្យ យើងជា​អ្នក​ដែលដឹកនូវគុណណូបក្ការៈ និងដឹងនូវបូជនីយកិច្ចដ៏ឆ្នើមល្បីល្បាញរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺយើងត្រូវតែបន្តស្មារតីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឲ្យនៅគង់វង្ស និងឲ្យ​បាន​​ត្រឹមត្រូវពេញលេញ ។

លោក គង់ គាំ បានមានប្រសាសន៏ទៀតថា ថ្ងែទី៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតរបស់​គណបក្សប្រជាជនបដិវត្តន៏កម្ពុជា ដែលកាលពីឆ្នាំ១៩៥១ មានឈ្មោះថា គណបក្សប្រជាជន បដិវត្តន៏ខ្មែរ ហើយមកដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ មានការរស់ឡើងវិញនោះគឺមានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៏កម្ពុជា រហូតមកនៅត្រឹមគណបក្សប្រជាជនកម្ពុជាទទេ ។ លោក​បន្តថា មេដឹកនាំថ្ងៃ៧មករា ឆ្នាំ១៩៧៩ ពីមុនគឺជាក្រុមខ្មែរក្រហម ដែលម្ខាងប្រឆាំងយួន និង​ម្ខាងទៀតបំរើយួន ហើយនៅពេលដែលយួនបានធ្វើការបណ្តេញពួកខ្មែរក្រហម ដែលប្រឆាំង​យួនចេញ បានធ្វើឲ្យមេខ្មែរក្រហមដែលបំរើយួនបានរស់រានមានជីវិតជាថ្មី ដូចអ្វីដែល​យើង​បានឃើញស្រាប់នេះឯង ។

ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានមានប្រសាសន៏បន្តទៀតថា គណបក្សប្រជាជន គេគោ រពថ្ងៃទី៧មករា របស់គេ ដែលបានអំណាចដោយសារយួនជាអ្នកលើកបណ្តុបនោះ រីឯយើង​ដែលជាកម្លាំងអ្នកប្រជាធិបតេយ្យ ឬក៏ប្រជាពលរដ្ឋខ្មែរទូទៅដែលមានឯករាជ្យ ដែល​មាន​ប្រ​ជា​ធិបតេយ្យ ដែលមានការគោរពសិទ្ធិមនុស្ស និងដែលមានការអភិវឌ្ឍន៏នេះ គឺយើងត្រូវតែ​ទាមទារឲ្យមានការរំលឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង​ប៉ារីស ជានិច្ចជាកាលតរៀងទៅផងដែរ ៕

No comments:

Post a Comment

yes