កំពត ៖ កាស៊ីណូនៅព្រែក ចាក ក្នុងខេត្តកំពត នៅតែមានខ្មែរចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃ មិនថាថ្ងៃសៅ រ៍ឬអាទិត្យនោះឡើយ ហើយបើតាមប្រភពពីក្រុមអ្នកញៀនល្បែងបានឲ្យដឹងថាកាស៊ីណូដែលមានខ្មែរចូកទៅលេងច្រើនជាងគេគឺកាស៊ីណូវិមាន ។ ប្រភពបានបន្ដទៀតថា កាស៊ីណូនេះមានមាន់ជល់នៅថ្ងៃអាទិត្យជាប្រចាំ កាលពីមុនជនជាតិវៀតណាម និង ជនជាតិខ្មែរអាចចូលទៅ លេងល្បែងស៊ីសងក៏ដោយសាប៉ូលិសខ្មែរយើងជាអហនកបើកដៃផងដែរ បើប៉ូលិសមិនឲ្យលេងក៏ពួកទាំងនេះមិនហ៊ានមកលេងនោះទេ ប្រហែលជាលោកប៉ូលិសបានទទួលលាភសក្ការៈពីកាស៊ីណូខ្លះដែរហើយបានជាឃុបឃិតឲ្យមានបញ្ហាបែបនេះ ។
បើយោងតាមប្រភពខាងលើបានឲ្យដឹងថា កាស៊ីណូនៅព្រែកចាកនេះចង់រលំខ្លះដែរ ដោយសារជនជាតិវៀតណាមចាញ់ច្រើនពេកគ្មានលុយមកលេង តែបច្ចុប្បន្ននេះមានភ្ញៀវខ្មែរចូលមកលេងគ្រាន់នឹងបានលុយបង់ថ្លៃទឹក ថ្លៃភ្លើង ។ ល្បែងស៊ីសងដែលអ្នកមានលុយ និងអំណាចបើកសព្វថ្ងៃនេះធ្វើឲ្យពលរដ្ឋមួយចំនួនលក់ដីយកទៅលេងល្បែងចាញ់គ្មានសល់ បន្ដិចសោះ ។ បើតាមប្រភពមួយបានខ្សឹបប្រាប់អ្នកយកព័ត៌មាន ថា កាស៊ីណូដែលបើកនៅតាមព្រំដែនមិនឲ្យខ្មែរចូលលេងទេឲ្យតែជនជាតិបរទេសមកលេង បើតាមការសង្កេតមើលអ្នកដែលមកលេងបៀរនៅកាស៊ីណូភាគច្រើន ជាជនជាតិខ្មែរចូលមកលេងទាំងយប់ទាំងថ្ងៃថែមទាំងមានកម្លាំងសមត្ថកិច្ចមួយចំនួនមកលេងល្បែងស៊ីសងផងដែរ។
ដូចពាក្យចាស់លោកពោលថា មានល្បែងស៊ីសងមិនយូរប៉ុន្មានត្រូវមានចោរលួច និងប្លន់មិនខានដោយសារចាញ់ល្បែងច្រើនពេកបែកគំនិតធ្វើចោរទីបំផុតជាប់គុកទុកឲ្យប្រពន្ធកូនចៅរស់នៅវេទនាតោកយ៉ាក ។ គួរតែលោកអភិបាលខេត្ដជូនដំណឹងមកអាជ្ញាធរ ស្រុកឲ្យទប់ស្កាត់ជនជាតិខ្មែរដែលមកលេងល្បែងនៅកាស៊ីណូវិមាននេះផង ព្រះមានជនជាតិខ្មែរចូលលេងល្បែងច្រើនជាងវៀតណាម សព្វថ្ងៃ៕
No comments:
Post a Comment
yes