ក្មេងស្រីអាយុ១ឆ្នាំ ក្នុងប្រទេសចិនម្នាក់ កំពុងតែមានជំងឺសើស្បែកដ៏កម្រមួយប្រភេទ ដែលធ្វើអោ យ នាង មើលទៅដូចជាមនុស្សស្រី ចំណាស់ម្នាក់។
Yuxin Xiaoli ត្រូវបានគេគិតថា ជំងឺរបស់នាង កើតមកពី cutis laxa ជាប្រភេទក្រុមជាលិកាកំរ ដែលអាចធ្វើអោយស្បែក ក្លាយជាយារធ្លាក់ ។ មុខរបស់ក្មេងស្រីតូចនេះ ក្របដណ្តប់ដោយ ស្នាមជ្រួញ ចំណែក ស្បែកដែលនៅលើថ្ពាល និង ខ្លួន របស់នាងក៏មានសភាពយារធ្លាក់ដែរ។
ក្មេងស្រីដែលគូអោយអាណិតនេះ ថែមទាំងមានជំងឺបេះដូង រលាកសួត និង ជំងឺហឺត តាំងពីកំណើត ធ្វើអោយនាងត្រូវចំនាយពេលជាច្រើននៅមន្ទីរពេទ្យកុមារ ក្នុងតំបន់ Zhengzhou។ សក់របស់នាងត្រូវគេកាត់អោយខ្លី ដើម្បីអោយគ្រូពេទ្យ អាចចាក់ថ្នាំ តាមក្បាលរបស់នាង។
ម្តាយរបស់ក្មេងស្រី ឈ្មោះ Yang អាយុ២៣ឆ្នាំ បាននិយាយថា ស្បែករបស់កូនស្រីនាង គឺយារធ្លាក់តាំងពី នាងទើបនឹងកើតម្ល៉េះ។ ម្តាយរបស់ក្មេងស្រី និយាយបន្តទៀតថា នៅពេលដែរទៅពិនិត្យផ្ទៃពោះនោះ គ្រូពេទ្យបានបញ្ចាក់ថា ទារកមានភាពប្រក្រតីធម្មតា។ មកដល់ពេលនេះក្មេងស្រី Yuxin Xiaoli មានអាយុ ១៨ខែហើយ តែ ស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនឡើងៗទៅវិញ។
លោកយាយរបស់ក្មេងស្រី ឈ្មោះ Cao Niu និយាយថា ចៅស្រីរបស់គាត់ មើលទៅដូចជាមនុស្សមានវ័យចំនាស់។ លើកមុន គាត់បានយកនាងទៅជួបគ្រួពេទ្យ តែត្រូវ ក្មេងៗដទៃភ័យខ្លាច ហើយយំយ៉ាងខ្លាំង។ គាត់និយាយបន្តថា គាត់ស្ទាក់ស្ទើរនឹងបោះបង់នាងចោលនៅពេលដែលមនុស្សម្នាមើលមកនាងដូចជាមនុស្សចំលែក។
កាលពីឆ្នាំមុន គ្រូសាររបស់នាង បានចំនាយ ប្រាក់ជាង 80,000 Yuan (12803.04 ដុល្លារ) សំរាប់ ព្យាបាលនាង។ លោកយាយរបស់នាងនិយាយថា ថ្វីបើសុខភាពរបស់ Yuxin Xiaoli មិនសូវល្អ គ្រូសាររបស់នាងនៅតែគិតថា នាង ជាក្មេងមានជីវិត ឆ្លាត ហើយអាចធ្វើត្រាប់តាមអ្នកដទៃយ៉ាងឆាប់រហ័ស។
No comments:
Post a Comment
yes