សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 27, 2012

 រថយន្តធ្វើពីឈើប្រណិត​ ​របស់​វៀតណាមតម្លៃ ជាង២ម៉ឺនដុល្លារ

www.lookingtoday.com
www.lookingtoday.com
លោកអ្នកធ្លាប់តែឃើញ រថយន្តស៊េរីថ្មីតម្លៃថ្លៃៗដាក់ផ្សាយនៅតាមបណ្តាញ ផ្សព្វផ្សាយពត៌មានផ្សេងៗ ប៉ុន្តែប្រហែលជាលោកអ្នក មិនធ្លាប់បានដឹងទេថា មានរថយន្តដែលអាចបើក បានដូចរថយន្តធម្មតា តែធ្វើអំពីឈើនោះទេ។
នៅក្នុងទីក្រុងហូជីម៉ិញ លោក ងូយិនខាន ដែលជាម្នាស់រថយន្ត ឈើល្អប្រណិត និងជាម្នាស់ក្រុមហ៊ុនកែច្នៃឈើមួយកន្លែង ដែលមានឈ្មោះថា លី ឡាមប៊ើ បានរៀបរាប់ប្រាប់ឲ្យដឹងថា រថយន្តឈើនេះត្រូវបានផលិតឡើង ដោយជាងចំណាន របស់គាត់ចំនួន១១នាក់ ហើយចំណាយពេលធ្វើ អស់រយៈពេល១៦ខែ។

គាត់បានបន្តប្រាប់ទៀតថា រថយន្តរបស់គាត់មិនអស្ចារ្យទេ ប៉ុន្តែវាជារថយន្តធ្វើពីឈើដំបូង គេបង្អស់នៅក្នុងប្រទេសវៀតណាម។ រថយន្តឈើនេះ មានឈ្មោះថាអាចីលីស ”Achilles” មានប្រវែង៤.៦ម៉ែត្រ និងទទឹង១.៨ម៉ែត្រ ហើយតួរបស់ឡានធ្វើឡើង ពីឈើប្រណិតៗដែលត្រូវបាន គេឆ្លាក់ជារៀងសត្វចំនួនបូនមាន នាគ សេះម្យ៉ាងដុះស្នែងមួយចំកណ្តាលក្បាល់ ម្យូរ៉ា និង អណ្តើក ដែលបង្កប់នូវអាថ៌កំបាំង និងតំណាងឲ្យភាពខ្លាំងក្លា មានអំណាច ស្រស់ស្អាត ថ្លៃថ្នូរ ។ រថយន្តនេះមានទម្ងន់១.៥តោន ម៉ាស៊ីន BMW ប្រើប្រព័ន្ធបញ្ជូនភ្លើង និង Classis មកពីរោងចក្រផលិត រថយន្តអាឡឺម៉ង ប្រើលេខឆ្នៃដោយដៃធ្វើពីឈើដែរ ។ រថយន្តនេះអាចបើកបរបាន ក្នុងល្បឿនអតិប្បរិមា៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តឈើនេះទើបបាន ផលិតរួចរាល់កាលពីខែមុន ហើយគាត់បានជិះជុំវិញទីក្រុងហូជីម៉ិញ។ មានមនុស្សម្នាជាច្រើន ចាប់អារម្មណ៍លើរថយន្តរបស់គាត់ ហើយសូមថតរូប និងទិញរថយន្តរបស់គាត់ដោយឲ្យ ថ្លៃជាមធ្យមគឺ២៤០០០ដុល្លា សហរដ្ឋអាមេរិច។ លោក ងូ យិន ខានបាននិយាយថា គោលបំណងនៃការបង្កើត រថយន្តនេះឡើង និងការដាក់បញ្ចូលរថយន្តនេះ នៅលើទីផ្សារ គឺដើម្បីបង្ហាញពីទេព្យកោសល្យជាងច្នៃឈើ ជាច្រើននាក់នៅក្នុងប្រទេសវៀតណាម៕
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com

No comments:

Post a Comment

yes