រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីពន្ធនាគារព្រៃ.ស (ម២) ឱ្យដឹងថា ស្ត្រីជាម៉ែយ៉ែមឈ្មោះចាន់ ស្រីណុច ហៅចែមុំ អាយុ៣៨ឆ្នាំ ជាថៅកែហាងកែសម្ផស្ស (មីកាសា) ដែលស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន កំពុងផ្លាស់ប្តូរអាកប្បកិរិយាក្លាយទៅជា មនុស្សកើតជំងឺសរសៃប្រសាទហើយ ។
បានជាមានការអះអាងយ៉ាងដូច្នេះប្រភពបន្តថា ចែមុំកំពុងរស់ក្នុងស្ថានភាពមួយខុសពីអ្នកដទៃ ហើយកាន់តែធ្វើឱ្យអ្នកដទៃពិបាក រស់នៅជាមួយទៀតនោះ គឺ ត្រង់ថា ចែមុំនិយាយស្តីលែងដឹងខុសត្រូវ ។ ជាក់ស្តែងថ្មីៗនេះចែមុំអង្គុយសើច ច្រៀង យំ ម្នាក់ឯង និងមិនសូវខ្វល់ខ្វាយរឿងបាយទឹកទេ សម្តីសំដៅចែមុំចេះតែនិយាយប៉ប៉ាច់ប៉ប៉ោច អត់បានការធ្វើឱ្យគេធុញទ្រាន់ ។

ប្រភពឱ្យដឹងទៀតថា អ្នកជាប់ពន្ធនាគារ (ស្រីៗ) នៅបន្ទប់ជាមួយ គេមិនចង់នៅក្បែរចែមុំទេ ដែលយូរទៅចែមុំចេះតែធ្វើឱ្យគេខ្លាច ។ ថ្ងៃមួយមានអ្នកសិល្បៈ និងកូនចៅធ្លាប់រៀនសូត្រ អ៊ុតសក់កែម្ផស្សនៅហាងរបស់ចែមុំ បាននាំគ្នាទៅលេងចែមុំដល់ពន្ធនាគារព្រៃ.ស ដោយម្នាក់ៗមានការអាណិត អាសូរអតីតធ្លាប់ជាគ្រូបង្ហាត់បង្រៀន និងបានឱ្យប្រាក់តិចតួចគ្រាន់ទុកផ្ញើ គេទិញចំណីចំណុកហូបអាស្រ័យ តែផ្ទុយទៅវិញចែមុំបានយកប្រាក់នោះចែកគេឯងគ្រប់គ្នាគ្មានសល់ទេ ។
ដោយទង្វើចែមុំមានជំងឺបែបសរសៃប្រសាទដូច្នេះនាយកពន្ធនាគារ (ម២) ព្រៃ.សបានសម្រេចយកចែមុំទៅដាក់មណ្ឌលមួយហៅថា មន្ទីរពេទ្យនៅក្នុងពន្ធនាគារនោះដែរ ដើម្បីឱ្យពេទ្យព្យាបាលជំងឺតែហាក់ដូចជានៅដដែល ។
No comments:
Post a Comment
yes