សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

នាយក​រដ្ឋ​មន្រ្តីថ្មី​​លីប៊ី​​​ប្រ​កាស​សមា​ជិក​គណៈ​​រដ្ឋ​​មន្រ្តីថ្មី

Lybia

ក្រុង​ទ្រីប៉ូលីៈ នាយក​រដ្ឋ​មន្រ្តី​​លីប៊ី​ជាប់​ឆ្នោតថ្មី បានតែង​តាំង​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក​​ដើម្បី​សុំ​ការ​អនុ​ម័ត​ពី​សភា​ជាតិ ​ដោយ​ប្រ​កាស​បញ្ជី​សមាជិក ​ដែល​មិនបាន​បញ្ចូលក្រុម​ចម្រុះ​សេរី​និយម​នាំ​មុខ​របស់​ប្រទេស​នេះ​ទេ។
ក្នុង​សម័យ​ប្រជុំ​​មួយ​ដែល​ផ្សាយ ​តាម​ទូរទស្សន៍​ លោកមូ​ស្តាហ្វា អាប៊ូសាហ្គូរ បាន​បង្ហាញ​​រដ្ឋ​មន្រ្តី​រដ្ឋា​ភិបាល​ជាង​២០​រូប ប៉ុន្តែ​បាន ថ្លែងថា តំណែង​រដ្ឋ​មន្រ្តី​ការ​បរទេស មិនទាន់​បាន​គេ​បំពេញ​នៅ​ឡើយ​​​ហើយ​លោក នឹង​​ធ្វើ​ការ​ងារ​នេះ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​
​ការ​រៀបចំនេះ ត្រូវ​​គេ​​និយាយ​ថា ​នឹង​ដាក់​បញ្ចូល​​សមាជិក​នៃ​សាខា​នយោ​បាយ​ក្រុមភាតរ​ភាព​។
ប្រធាន​សម្ព័ន្ធ​ភាព​សេរី​និយម​នៅ​ក្នុង​សភា ​លោក អុី​ប្រាហ៊ីម​ អាល់-ការី​យ៉ានី​ បាននិ​យាយ​ថា លោក អាប៊ូសាហ្គូរ ដែល​ត្រូវ​​សភា​​ជ្រើសតាំង​ជានាយក​រដ្ឋ​មន្រ្តី​​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា មិន​បានតែង​តាំង​បេក្ខ​ជន​​ពី​សម្ព័ន្ធ​ភាព​កម្លាំង​ជាតិ (NFA) ទេ​។

No comments:

Post a Comment

yes