សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

អាជ្ញាធរ​ព័ទ្ធ​ចាប់​ចោរ​ប្លន់​ទូមាស​នៅ​ព្រះ​សីហនុ

121004_01
ប្រជាពលរដ្ឋ ​ ជួ​យ​បុរស​ដែល​រងរបួស​ពី​ការ​បាញ​់​របស់​ក្រុម​ចោ​រ
​ប្លន់​ទូ​មាស​នៅ​ផ្សារ​ លើ ខេត្តព្រះ​សី​ហនុ
ព្រះសីហនុៈ ប្រតិបត្តិ​បង្ក្រាប​ចោរ​ប្លន់​ទូលក់​មាស​ក្នុង​ក្រុង​ព្រះ​សីហនុ នៅ​តែ​បន្ត​រហូត​មក ដល់​ម៉ោង​១០​និង​៤០​នាទី​យប់​មិញ ដោយ​មាន​ការ​បាញ់​តបត​ពី​ក្រុម​ចោរ​មក​លើ​ក្រុម​សមត្ថកិច្ច ដែល​ធ្វើ​ការ​ឡោ​មព័ទ្ធ​ចាប់​ខ្លួន​ពួកគេ​ផង នៅ​ម្តុំ​ព្រៃ​ក្នុង​តំបន់​ទឹក​ធ្លាក់​ក្បាល​ឆាយ ទី​ដែល​ក្រុម​ចោរ​សម្ងំ​លាក់​ខ្លួន។
លោក កុល ផល្លី ស្នងការ​រង​នគរបាល​ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ ខេត្ត​ព្រះ​សីហនុ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា ក្រុម​សមត្ថកិច្ច បាន​ដេញ​ចាប់​ក្រុម​ចោរ​យ៉ាង​ប្រកៀក​ប្រកិត ដោយ​ក្រុម​ចោរ​បាន​ធ្វើ​ការ​បាញ់​តបត មក​លើ​ក្រុម សមត្ថកិច្ច ប៉ុន្តែ មិន​មាន​សមត្ថកិច្ច​របស់​យើង​ណា​ម្នាក់​រង​របួស​នោះ​ទេ។
លោកបាន​បញ្ជាក់​ថា៖ «យើង​ឃើញ​ក្រុម​ចោរ​បាន​រត់​សំដៅ​មក​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ ជិត​ទឹក​ធ្លាក់​ក្បាល​ឆាយ​នេះ។ ពេល​នេះ​យើង​កំពុង​ឡោម​ព័ទ្ធ​ចាប់​ពួក​គេ ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត»។
ក្រុម​ចោរ​មាន​គ្នា​ចំនួន​៤នាក់ ប្រដាប់​ដោយ​អាវុធ AK ៥៤ មួយ​ដើម បាន​ចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ក្នុង​ផ្សារ​ឃ្លាំង​លើ​ចម្ងាយ​ជិត​១០​គីឡូ ម៉ែត្រ ពី​ក្រុង​ព្រះ​សីហនុ ដោយ​ក្រុម​ចោរ​បាន​បាញ់​ឲ្យ​រង​របួស​ពលរដ្ឋ​ម្នាក់ ដែល​ស្រែក​ឲ្យ​ផ្អើល​ឆោ​ឡោ។ នេះ​បើ​តាម​ការ​អះ​អាង​របស់ លោក កុល ផល្លី។ លោក​បញ្ជាក់​ដែរ​ថា មាស​ប្រាក់​ដែល​ក្រុម​ចោរ​ប្លន់​បាន​នោះ​នៅ​មិន​ទាន់​ដឹង​ថា មាន​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​នោះ​ទេ។
លោក ង៉ែត ស៊ីនី មេប៉ុស្តិ៍​នគរ​បាល​សង្កាត់​លេខ១ ដែល​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដែរ​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធ​១ដើម បាន​សម្រុក​ចូល​ប្លន់​តូប​លក់​មាស​ដូរ​ លុយ​ពីរកន្លែង​ក្នុង​ផ្សារ​លើ ដោយ​បាន​វាយ​បំបែក​ទូ​និង​ប្រមូល​យក​គ្រឿង​អលង្ការ​បាន​ជាង​២០​តម្លឹង រួច​ហើយ​ពួក​ចោរ​បាន​គេច​ចេញ​ដោយ​បាញ់​ប្លន់​យក​ម៉ូតូ​អ្នក​រត់​ម៉ូតូ​ឌុប ​មួយ​គ្រឿង​ម៉ាក​វេវ ជិះ​គេច​ខ្លួន​​ទៅ​តំបន់​ក្បាល​ឆាយ។

លោក ង៉ែត ស៊ីនី បន្តឲ្យ​ថា ក្នុង​អំពើ​ប្លន់​នោះ​ក្រុម​ចោរ​បាន​បាញ់​បុរស​ម្នាក់​ឈ្មោះ សែន វីរៈ អាយុ​៣៦ឆ្នាំ ជា​កូន​ម្ចាស់​ផ្សារ​បណ្តាល​ឲ្យ ធ្លាយ​ពោះ។ រីឯ​ម្ចាស់​តូប​លក់​មាស​ដែល​រង​ការ​ប្លន់​នោះ មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ ខណៈ​ដែល​ក្រុម​ចោរ​ប្លន់​បាញ់​គំរាម​ជាច្រើន​គ្រាប់​មុន​ធ្វើ ការ​គេច​ខ្លួន ហើយ​អ្នក​លក់​មាស​ទាំង​ពីរ​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន។
លោក ស្បោង សារ៉ាត់ អភិបាល​ខេត្ត​ព្រះ​សីហនុ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា កម្លាំង​នគរបាល​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រឹង​បន្ថែម នៅ​កន្លែង​ក្រុម​ចោរ​សម្ងំ​លាក់​ខ្លួន ខណៈ​ដែល​សន្តិសុខ​ក្នុង​ក្រុង​ដែល​ជា​តំបន់​ទេសចរណ៍​មាត់​សមុទ្រ​ត្រូវ​បាន​ពង្រឹង​បន្ថែម។
លោកអភិបាល​ថ្លែង​សម្រាល​ស្ថាន​ការណ៍​ថា៖ «វា​ប៉ះ​ពាល់​បន្តិច​បន្តួច​ដល់​សន្តិសុខ​សម្រាប់​ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ ប៉ុន្តែ យើង​នឹង​ប្រឹង​ប្រែង​ចាត់​វិធាន​ការ​ពង្រឹង​ថែម​ទៀត ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​នេះ»។
លោក តេង ខា ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ​បញ្ជាក់​ដែរ​ថា៖​«ហេតុ​ការណ៍ នេះ​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត យើង​ទេ។ វាជា​រឿង​ធម្មតា​ដែល​អសន្តិ​សុខ​បន្តិច​បន្តួច​តែង​កើត​ឡើង ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច គាត់​មាន​វិធាន​ការរក្សា​សណ្តាប់​ធ្នាប់​នេះ​បាន​ល្អ»៕

No comments:

Post a Comment

yes