លោកនាយករដ្ឋមន្ត្រីបារាំង ហ្សង់ ម៉ាក អារូលត៍ ក្នុងទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន។
រូបថត © Reuters។
បន្ទាប់ពីបានឈប់សំចតរយះពេលខ្លីមួយ នៅសាំងហ្គាពួរ លោកនាយករដ្ឋមន្ត្រីបារាំង នឹងស្ថិត នៅ ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ពេញមួយចុងសប្ដាហ៍នេះ ជាមួយនឹងគម្រោង កិច្ចសន្យាពាណិជ្ជ កម្មជាច្រើន។ តែនៅពេលត្រឡប់មកវិញ លោកនាយករដ្ឋមន្រ្តីនឹងឆ្លងកាត់តាមភ្នំពេញ?
គម្រោងទស្សនកិច្ចនេះ បានប្រកាសតាំងពីមុនការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុម្លេះ ពីដំណើររបស់លោកនាយករដ្ឋមន្ត្រី នៅអាស៊ីអាគ្នេយ៍ រាប់ពីថ្ងៃទី១៨ រហូត ដល់ ២២តុលាឆ្នាំ២០១២នេះ នៅប្រទេសសំខាន់ពីរ សាំងហ្គាពួរ និងហ្វីលីពីន។
ប្រទេសសាំងហ្គាពួរ គឺជាដៃគូរសហការពាណិជ្ជកម្មធំជាងគេរបស់បារាំង នៅអាស៊ី បន្ទាប់ពីចិន និងជប៉ុន។ នៅក្នុងទីក្រុងនៃប្រទេសនេះ គេអាចចាត់ទុកថាជាសង្កាត់ដ៏ធំមួយ សំរាប់ជនជាតិបារាំង ដែលមករស់នៅធ្វើការជាលក្ខណៈធំៗ ហើយមានចំនួនកើនឡើងទ្វេដង (១០ពាន់នាក់) បើប្រៀបធៀបនឹងរយះពេលប្រាំឆ្នាំកន្លងមក។
ជនជាតិបារាំងដែលចូលទៅរស់នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍កានតែច្រើនឡើងៗ បានលើកពីទស្សន កិច្ចរបស់នាយកមន្ត្រីបារាំងនេះ ថាមានលក្ខណៈ«សេដ្ឋកិច្ច»។ប៉ុន្ដែការសំរេចចិត្តជាលើកដំបូង
ក្នុងដំណើរទស្សនកិច្ចក្រៅទ្វីបអ៊ឺរ៉ុប របស់នាយករដ្ឋមន្ត្រីបារាំងរូបនេះ នឹងមានរាប់បញ្ចូលផងដែរ ការធ្វើដំណើរទៅសម្ដែងគាវរកិច្ចចុងក្រោយ នៅចំពោះព្រះបរមសព ព្រះបាទនរោត្ដមសីហនុ អតីតព្រះមហាក្សត្រកម្ពុជា និងអតីតមេដឹកនាំម្នាក់របស់អាស៊ី ដែលចូលចិត្តប្រើប្រាស់ភាសាបា
រាំងជា មធ្យោបាយនៃរាល់ទំនាក់ទំនងការទូតនោះ។ ការសម្ដែងគាវរកិច្ចនេះ គ្រោងនឹងធ្វើ តែរយះ ពេល៣ម៉ោងប៉ុណ្ណោះ នៅទីក្រុងភ្នំពេញ ក្នុងដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីនវិញ។
គួរបញ្ជាក់ឡើងវិញថា នៅចុងទស្សវត្តឆ្នាំ៩០ នៅក្រោយពេលព្រះបាទនរោត្ដម សីហនុទ្រង់ឡើង សោយរាជ្យបល្ល័ង្គវិញ ប្រធានាធីបតីបារាំងនៅពេលនោះ លោក ហ្សាក់ ឆៀរ៉ាក បានយាងព្រះអង្គ អោយមកធ្វើព្រះរាជទស្សនកិច្ច ជាផ្លូវរដ្ឋ នៅទីក្រុងប៉ារីស ដែលបង្កើតអោយមានជាក្ដីរំភើបយ៉ាង ខ្លាំង។
នៅក្នុងពេល ដែលប្រទេសកម្ពុជា និងប្រជាជននៃប្រទេសនេះគ្រប់រូប កំពុងតែកាន់ ព្រះមរណ ទុក្ខ នេះ វត្តមានរបស់ប្រទេសបារាំង នៅទីក្រុងភ្នំពេញ នឹងកាន់តែធ្វើអោយ ភាពកក់ក្ដៅ មានកាន់ តែខ្លាំង រវាងទំនាក់ទំនងនៃប្រទេសទាំងពីរ៖ បារាំង និងកម្ពុជា៕
---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២
ប្រភព៖ asie-info.fr
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
No comments:
Post a Comment
yes