លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
ទៅថ្ងៃខាងមុខ
ប្រទេសកម្ពុជាប្រសិនបើដឹកនាំដោយអ្នកប្រជាធិបតេយ្យ
និងមានភាពរីកចំរើនជឿនលឿនលើគ្រប់វិស័យជាក់ជាមិនខាន ព្រោះអ្នកប្រជាធិបតេយ្យ
គឺយល់ពីអ្វីដែលធ្វើឲ្យប្រទេសជាតិរីកចំ រើន និងប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសមរម្យ
មិនដូចជាអ្នកកាន់អំណាចដែលដឹកនាំប្រទេសតាមរបៀបផ្តាប់ការឡើយ
គឺពួកគេគិតគូរពីផលប្រយោជន៏របស់ខ្លួន និងបក្ខពួគជាមុន មុននិងគិតគួរពីប្រទេសជាតិ
និងប្រជាពលរដ្ឋ ដែលទាំងអស់នេះហើយ គឺធ្វើឲ្យប្រទេសជាតិ គ្មានការរីកចំរើននោះទេ
ចំណែកឯប្រជាពលរដ្ឋវិញ គឺរឹតតែបន្តរស់នៅក្រោមបន្ទាត់នៃភាព ក្រីក្រកាន់តែខ្លាំងឡើងៗ
។
ការដឹកនាំប្រទេសតាមបែបផ្តាច់ការ និងធ្វើឲ្យមានអំពើពុករលួយ
ការិយាធិបតេយ្យ និងធ្វើឲ្យ បុគ្គលនោះ
ក្លាយទៅជាអ្នកដែលមានមហិឆ្ឆិតាចង់គ្រប់គ្រងប្រទេសជាតិ តែបុគ្គលរបស់គេ ម្នាក់ឯងគត់
និងសម្រេចកិច្ចការងារអ្វីតែនៅលើខ្លួនគេតែម្នាក់ ក៏ដូចជាការក្តោបក្តាប់អំណាច
ទាំងមូលនៅក្នុងដៃរបស់ខ្លួនតែម្នាក់ផងដែរ ដែលមិនយូរប៉ុន្មានប្រទេសនោះពិតជារលាយ
សាបសូន្យជាក់ជាមិនខាន ហើយប្រជាពលរដ្ឋនិងរស់នៅក្នុងសេចក្តីវេទនាជាពន់ពេក ។
យ៉ាងណាម៉ិញបើយើងក្រលែកមកមើលប្រទេសកម្ពុជារបស់យើង
អ្នកដឹកនាំប្រទេសសព្វថ្ងៃ បាននិងកំពុងតែកាន់យករបៀបដឹកនាំតាមបែបផ្តាច់ការ
ដែលធ្វើឲ្យប្រទេសជាតិរបស់យើង ដើរទៅដល់រណ្តៅនៃមាត់ជ្រោះមរណៈហើយផងដែរ
ក្នុងនោះអ្នកកាន់អំណាចបាននិងកំពុងតែខំប្រឹងបិតផ្លូវប្រធានគណបក្សប្រឆាំង មិនឲ្យវិលត្រឡប់មកចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ
។ ដែលទាំងអស់នេះ គឺគេមិនបានដង្ហែរតាមព្រះរាជតម្រិះរបស់អង្គម្តេចឪ
ក្នុងការដែលព្រះអង្គ ចង់ឲ្យខ្មែររួបរួមគ្នាជាធ្លុងមួយ
ដើម្បីកសាងប្រទេសកម្ពុជាឲ្យមានឈ្មោះបោះសម្លេង នៅលើឆាកអន្តរជាតិ
និងថែរក្សាទឹកដីឲ្យបានគង់វង្ស ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ
។
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស
និងជាអនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅ ថ្ងៃអនាគតខាងមុខ លោកបានមានប្រសាសន៏ឲ្យដឹងថា
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាថ្ងៃដែលផ្តល់នូវការណ៏វិវឌ្ឍន៏មួយថ្មីជូនដល់ប្រទេសកម្ពុជា
និងជាថ្ងៃប្រវត្តិសាស្រ្តដែលយើងជា ជាតិខ្មែរមិនត្រូវបំភ្លេចឡើយ ។ លោកបន្តថា
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលខ្មែរ យើងគ្រប់គ្នាតែងតែយកមករំលឹកនេះ
ហើយបើតាមការយល់ឃើញរបស់លោកស្មារតីនេះគឺមានបីចំណុចធំៗក្នុងនោះរួមមាន
ការផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ដែលជាតិរបស់យើង បែកបាក់យ៉ាងខ្លាំង
ដោយសារតែមហិច្ឆិតារបស់បរទេស មួយទៀតស្មារតីនៃកិច្ចព្រមព្រៀងទី
ក្រុងប៉ារីស គឺអំពីឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីខ្មែរ និងស្មារតីមួយទៀតនោះ
គឺការកសាងកម្ពុជាឡើងវិញ ឲ្យទៅតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស និងធ្វើឲ្យប្រជាពល
រដ្ឋខ្មែរមានជីវភាពប្រសើរឡើង ដែលទាំងអស់នេះគឺជាស្មារតីធំៗនៃទីក្រុងប៉ារីស ដែលខ្មែរ
ទាំងអស់គ្នាគួរចងចាំ ។ ដូច្នេះគុណសម្បត្តិនៃវីរបុរសខ្មែរ ដែលផ្តើមឲ្យមាន
និងចេញកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមានព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម
សីហនុ ជាព្រះបិតានៃការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងទ្រង់ជាមគ្គុទេសន៏ដែលយើងទាំងអស់គ្នាបានលើកនូវគុណសម្បត្តិរបស់ព្រះអង្គ
នៅពេលដែលព្រះអង្គសោយទីវង្គតទៅនេះ គឺទៅទូទាំងប្រទេស ទាំងគ្រប់គណបក្សនយោបាយ
និងគ្រប់ភាគីនយោបាយទាំងអស់ ក៏ប៉ុន្តែសម្រាប់ទស្សនៈរបស់លោក
គឺអ្វីទាំងអស់នេះគឺមិនទាន់គ្រប់គ្រាន់នោះទេ បើយើងគ្រាន់តែសរសើរព្រះអង្គនោះ
គឺសំខាន់យើងយកស្មារតីគំរូល្អរបស់ព្រះអង្គ មកអនុវត្តន៏ដែលទ្រង់ធ្វើទៅទទួលបាននូវភាពជោគជ័យនោះ
ទាំងអស់នេះហើយបានយើងគោរពពិតប្រាកដទៅលើស្មារតី របស់ព្រះអង្គពិតប្រាកដ ។
លោក កឹម សុខា បន្តទៀតថា បើយើងគ្រាន់តែនាំគ្នាសរសើរ
ផ្សព្វផ្សាយ ហើយចប់ពីហ្នឹងទៅ
ធ្វើអ្វីផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
គឺមានន័យថា យើងប្រមាថទៅលើស្មារតីនោះ ដែលព្រះករុណា ព្រះបាទ នរោត្តម សីហនុ
ព្រះអង្គបានខិតខំយ៉ាងយកចិត្តទុកដាក់បំផុតអស់ពីព្រះកាយពលរបស់ទ្រង់ ។ លោកបន្តថា អញ្ចឹងចំណុចទាំងអស់ដែលយើងត្រូវបន្តនេះ
យើងត្រូវរកដំណោះស្រាយ ជាជាងការបង្ករបញ្ហាតទៅទៀត ដែលទស្សនរបស់លោកពេលវេលាល្មមដល់ហើយ
ក្នុងរយពេល២១ឆ្នាំនេះ ដែលបានបញ្ចប់សង្គ្រាមទៅហើយនោះ ខ្មែរនៅតែឈ្លួសគ្នាដដែល ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ ថ្ងៃអនាគតលោក កឹម សុខា បានមានប្រសាសន៏បន្តទៀត
ថា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ គឺគេបានធ្វើឲ្យខ្មែរឈឺផ្សារអត់ឈប់ឈរនៅឡើយទេ បើទោះ
បីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ាសីសទៅហើយក៏ដោយ ។ ដូច្នេះការផ្សះផ្សារជាតិ មិនមែន
ឈរទៅលើភាគីម្ខាងថា ចង់ធ្វើអ្វីតាមតែចិត្តរបស់ខ្លួនឯងនោះទេ
ក្នុងនោះដើម្បីផ្សះផ្សារជាតិ បានត្រូវតែគ្រប់ពីភាគីនយោបាយទាំងអស់អង្គុយជាមួយគ្នា
ជជែកគ្នា និងដោះស្រាយបញ្ហា ជាតិជាមួយគ្នា ។
លោក កឹម សុខា បានបន្តថា
មេដឹកនាំប្រទេសនាពេលបច្ចុប្បន្ននេះ គឺទទួលបានជ័យជំនះជា ជ័យជំនះដែលបណ្តោះអាសន្នទេ ពីព្រោះដោយសារតែគេមិនទាន់បានឲ្យភាគីទាំងអស់អាច
អង្គុយនិយាយជាមួយគ្នាបាន ។ ក្នុងនោះលោក កឹម សុខា ក៏បានធ្វើការអំពាវនាវឲ្យគ្រប់ភាគី
នយោបាយទាំងអស់ គ្រប់គណបក្សទាំងអស់ គឺអ្នកឈ្នះបញ្ចប់ធ្វើឲ្យអ្នកចាញ់ឈឺផ្សារត្រូវតែ
បញ្ឈប់ ហើយអ្នកចាញ់ក៏បញ្ឈប់នូវការដែលរើសអើង ឬក៏មានការប្រកាន់ថា អ្នកឈ្នះត្រូវតែជាខ្មាំង
និងជាសត្រូវ ហើយអ្នកឈ្នះក៏មិនត្រូវទុកអ្នកចាញ់ជាសត្រូវរបស់ខ្លួនផងដែរ ។
លោក កឹម សុខា បន្តថា អញ្ចឹងនយោបាយខ្មែរតែមួយរួបរួមខ្មែរ
គឺមិនយកខ្មែរណាជាសត្រូវ នេះជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ។
ដោយលោកបានថ្លែងទៀតថា រូប លោក និងលោក សម រង្ស៊ី
ទើបតែជួបគ្នាថ្មីៗនៅប្រទេសអូស្ត្រាលី និងញ៉ូស៊ែឡែន គឺយើងបានបញ្ជាក់ហើយថា
នយោបាយរបស់យើងទៅមុខ គឺនយោបាយមិនយកខ្មែរណាជាសត្រូវ មិនមានការគុំគួនសងសឹកខ្មែរ
ហើយកម្លាំងខ្មែរទាំងអស់ត្រូវតែមានឯកភាពជាតិ ក្នុងការដោះ ស្រាយបញ្ហាជាតិ ។
ដូច្នេះបើយើងមានបញ្ហាមួយហ្នឹង យើងអាចដោះស្រាយបាន ឯកភាពជាតិបាន
បញ្ចប់ការឈឺផ្សារបាន ហើយយើងផ្សះផ្សារជាតិបាន និងបញ្ហាស្មារតីកិច្ចព្រមព្រៀង
ទីក្រុងប៉ារីស រួមជាមួយនិងអធិបតេយ្យភាព បូរណភាពទឹកដី ក៏យើងអាចដោះបានផងដែរ ក៏ ដូចជាបញ្ហាកសាងប្រទេសជាតិក៏ដោះបាន
។ លោក កឹម សុខាបន្តទៀតថា តែប្រសិនបើ ដោះបញ្ហាផ្សះផ្សារជាតិ បង្រួមបង្រួមជាតិ
ឯកភាពជាតិមិនបានទេ ទឹកដីក៏ដោះមិនបាន កសាងប្រទេសឲ្យមានប្រជាធិបតេយ្យ
ឲ្យប្រជារាស្រ្តមានជីវភាពធូធារក៏ដោះមិនបានជាដាច់ ខាត
ដែលទាំងអស់នេះគឺជាទស្សនយល់ឃើញរបស់លោក ។
ជាការពិតណាស់ ប្រទេសជាតិអាចរីកចំរើនទៅបាន
គឺអាស្រ័យលើការបង្រួបបង្រួមជាតិ ផ្សះ ផ្សារជាតិ និងឯកភាព បូរភាពទឹកដី
និងមិនយកខ្មែរគ្នាឯងធ្វើជាសត្រូវ ដែលទាំងអស់នេះគឺជា គោលជំហ៊រ
និងជាគោនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ឥតងាករេនោះ ៕

No comments:
Post a Comment
yes