សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 28, 2012

អ្នកដែលតាមបំផ្លិចបំផ្លាញព្រះរាជបូជនីយកិច្ចអង្គសម្តេចឪ និងធ្វើទុកបុកម្នេញ ប្រទេសកម្ពុជា- ប្រជាពលរដ្ឋខ្មែរ គឺយួនហាណូយខាងជើងជាមូលហេតុធំបំផុត

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ក្នុងពីធីជួបសំណេះសំណាល 
ជាមួយប្រជាពលរដ្ឋដេលជាអ្នកគាំទ្រ

ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គមដូចសព្វថ្ងៃនេះ គឺក្រោមព្រះរាជ​កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងដោះស្រាយអស់ពីព្រះកាយពលរបស់ព្រះករុណា ព្រះ បាទ នរោត្តម សីហនុ ព្រះមហាវី​រ​ក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯក​ភាព​ជាតិខ្មែរ ក្នុងការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរៃ ។

ការព្រមព្រៀងរហូតដល់ឈានទទួលបានការចុះហត្ថលេខាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺមានភាគីមួយចំនួនមិនពេញចិត្ត ហើយក៏និងមិនយល់ព្រមឲ្យមានការចុះ កិច្ចព្រមព្រៀងនេះផងដែរ តែក្នុងនោះក៏មានការចូលរួមជំរុញពីខាងអន្តរជាតិយ៉ាងខ្លាំងទើប​ក្រុមដែលប្រឆាំង ទៅនិងការចុះហត្ថលេខាលើសន្តិសញ្ញាសន្តិភាពទីក្រុងប៉ារីសមានការ​យល់​ព្រម ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ពួកគេមិនបានគោរព និងអនុវត្តតាមស្មារតីសន្តិសញ្ញាទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងអ្វីដែលគេធ្វើជាហត្ថលេខី ក្នុងការចុះហត្ថ​លេខា​សន្តិ​ភាពទីក្រុងប៉ារីស ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការបណ្តេញយួនចេញពីកម្ពុជានោះ គឺពួក​គេធ្វើដោយ​បង្ខំចិត្តតែប៉ុណ្ណោះ ព្រោះប្រសិនបើពួកគេមិនយល់ព្រមក្នុងការចុះហត្ថលេខាទេ វាអាចនិងមានគំនាបពីអន្តរជាតិមកលើពួកគេ ។


ហេតុដូចនេះហើយ ដូចអ្វីដែលយើងបានឃើញជារៀងរាល់ឆ្នាំ គឺពួកគេមិនបានយកចិត្តទុក​ដាក់ក្នុងការគោរពពិធីអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ឡើយ ដែលនេះគឺជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដែល យើងជាជាតិខ្មែរមិនអាចបំភ្លេចបាន នូវគំរូវីរភាពស្នេហាជាតិរបស់ទ្រង់ ក្នុងការតវ៉ាទាមទារ​ដើម្បីនាំមកនូវការធានាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ លទ្ធិប្រជាធិប
តេយ្យ ព្រមទាំងមានអ្វីៗគ្រប់បែបយ៉ាងដូចជាសព្វថ្ងៃនេះ ។

ជាមួយគ្នានោះផងដែរ លោក គង់ គាំ ប្រធានគណបក្សស្តីទីរបស់គណបក្ស សម រង្ស៊ី លោក បានមានប្រសាសន៏ឲ្យដឹងថា ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះអង្គជាបិតា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ លោក គង់ គាំ បានបន្តដោយរំ​លឹកថា កាលពីព្រះអង្គនៅគង់មានព្រះជន្មនៅឡើយ ហើយយាងត្រឡប់ក្រោយកិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស គឺប្រទេសជាតិបានស្វាគមន៏ព្រះអង្គយ៉ាងគគ្រឹកគ្រេង ហើយជាសាក្ខីភាព ផងដែរនោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ក្រោយពីព្រះអង្គយាងចូលទីវង្គតទៅហើយ​ព្រះបរមសព្វរបស់ទ្រង់បានយាងមកដល់មាតុភូមិកម្ពុជាជាថ្មីម្តងទៀត គឺមានប្រជាពលរដ្ឋ​ដែល​ស្រលាញ់ និងគោរពព្រះអង្គ ​បានស្វាគមន៏ព្រះបរមសពទ្រង់​នៅទូទាំងព្រះរា​ជាណាច​ក្រ​ក​ម្ពុជា ។

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានមានប្រសាសន៏បន្តថា សម្តេចទាំងបីគឺ សម្តេច ហ៊ុន សែន សម្តេច ជា ស៊ីម សម្តេច ហេង សំរិន ពួកគាត់គឺជាបិតាថ្ងៃ៧មករា១៩៧៩ ក៏ប៉ុន្តែសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គគឺជាព្រះបិតាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ ក្នុង​នោះគណ​បក្សកាន់អំណាច គឺគេមិនដែលយកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាថ្ងៃពិសេស​សម្រាប់ពួកគេឡើយ គឺមានតែគណបក្ស សង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធមនុស្ស តែមួយប៉ុណ្ណោះដែលជានិច្ចជាកាល​តែងតែប្រារព្វខួបនៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ជារៀងរាល់ឆ្នាំមិនដែលខានឡើង ហើយនិងតែងតែធ្វើការទាមទារឲ្យរដ្ឋាភិបាល​សព្វថ្ងៃបញ្ចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទៅក្នុងប្រតិទិន ដើម្បីឲ្យមន្រ្តីរាជការ កម្មករ-កម្ម​ការរីនី សិស្សានុសិស្សបានឈប់សំរាកមួយថ្ងៃ ដើម្បីចូលរួមអបអរសាទរថ្ងៃនៃកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស២៣ខែតុលា ឆ្នាំ១៩៩១ តែពួកគេតែងតែធ្វើការបដិសេធ និងមិនព្រមទទួល​យក​ការស្នើរសុំនេះពីគណបក្សប្រឆាំង ក៏ដូចជាមន្រ្តីអង្គសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពល​រដ្ឋជា​ដើម ។ លោក គង់ គាំ បានមានប្រសាសន៏បន្តថា តែទើបតែមានការភ្ញាក់ផ្អើលក្នុងរយៈ​ពេលនេះ ព្រោះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២១២ ប្រមុខរដ្ឋាភិបាលបានចេញសេចក្តី​ប្រកាស​ព័ត៌​មាន ដោយសូមប្រកាសយកថ្ងៃទី២៣ ខែតុលា ចាប់ពីឆ្នាំ២០១៣តទៅ ជាថ្ងៃឈប់សម្រាក​របស់មន្រ្តីរាជការ កម្មករ-កម្មការរីនី សិស្សានុសិស្ស នៅទូទាំងប្រទេសកម្ពុជា គឺបន្ទាប់ពីព្រះ​ករុណា ព្រះបាទ នរោត្តម សីហនុ ព្រះអង្គយាងចូលទីវង្គត ដោយគ្រប់គ្នាបានលើកយកនូវ​ស្នា​ព្រះហស្ថរបស់ទ្រង់ ក្នុងការទាមទារឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រមសន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ លោក គង់ គាំ បានមានប្រសាសន៏បន្តថា តែ​ទោះជា​យ៉ាង​ណា វានៅមិនទាន់ពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅឡើងទេ បើទោះបីនេះគឺជាជោគ​ជ័យរបស់អ្នកគោរពសន្តិភាពទីក្រុងប៉ារីសក៏ដោយ តែចង់ឲ្យរដ្ឋាភិបាលខ្មែរអនុវត្តន៏តាមស្មា​រតី​នៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីសទៀត ក្នុងការការពាបូរណភាពទឹកដី ការរក្សាបាន​សុវត្ថិភាព​សន្តិសុខសង្គម ការគោរពសិទ្ធិមនុស្ស និងការគោរពនូវលទ្ធិប្រជាធិបតេយ្យ និងដូច អ្វីជា​ច្រើន​ទៀតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។

ប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏បន្តថា ក្នុងដួងចិត្តរបស់ លោក ហើយលោកសង្ឃឹមផងដែរថា​ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅ​នៅតែចាត់​ទុករាល់​គ្រប់ស្នាព្រះហស្ថ និងព្រះរាជកិច្ចរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ជាព្រះបិតាឯក​រាជ្យជាតិជារៀងរហូត ព្រោះព្រះអង្គបាននាំមកនូវសន្តិភាព និងការរីកចំរើនរបស់ប្រទេសជាតិ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ។ ជាមួយគ្នានោះលោក គង់ គាំ ក៏បានធ្វើការរំលឹកអំពីប្រវត្តិបន្តិចផងដែរថា ការរីកចំរើនរបស់ប្រទេសជាតិ និងការរស់នៅ បានសុខសន្តិភាពក្រោមស្នាព្រះសហ្ថរបស់ព្រះបាទនរោត្តម សីហនុ ត្រូវបានបាត់បង់ទៅវិញ ក្នុងនោះរួមមានយួនខាងជើងហាណូយ បានយកកងទ័ពមកនៅក្នុងដីតាមព្រំដែនកម្ពុជាកាល ពីឆ្នាំ១៩៧០ ដែលទាំងអស់នោះហើយធ្វើឲ្យឯកករាជ្យ សន្តិភាពកម្ពុជាក្លាយទៅជាបាត់បង់ និង​ក្លាយទៅជារងគ្រោះ ទាំងអស់នេះលោកស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តា កត់​សម្គាល់ថា អ្នកដែលតាមបំផ្លិចបំផ្លាញព្រះរាជបូជនីយកិច្ច និងអ្នកដែលតាមធ្វើទុកបុក​ម្នេញ​ប្រទេសកម្ពុជា និងប្រជាពលរដ្ឋយើង គឺមានយួនហាណូយជាមូលហេតុធំបំផុត ។
លោក គង់ គាំ សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី និងជាប្រធានស្តីទី បានមាន​ប្រសាសន៏បន្តថា ក្នុងនោះមានអ្នកខ្លះដែលគេមិនសាទរថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ គេច្រៀង ចំរៀងថា « កញ្ចាញចេកអើយ លូតទុំមែកស្វាយ ស្រុកយើងសប្បាយ ដោយសារ៧មករា យួនខាងជើងហាណូយ » ។ លោកថាពួកអ្នកដែលច្រៀងនេះក៏ចប់ហើយដែរ ឥឡូវតេជោ​សែន​ ប្រមុខរដ្ឋាភិបាលទទួលស្គាល់ការពិត បានសម្រេចយកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជា​ថ្ងៃបុណ្យជាតិគិតចាប់ពីឆ្នាំ២០១៣ទៅហើយ ។

លោក គង់ គាំ បានបន្តរំលឹកប្រវត្តិសាស្រ្តបន្តថា កាលពីប្រទេសកម្ពុជាទទួលបានឯករាជ្យ ហើយបានធ្វើឲ្យបាត់ឯករាជ្យទៅវិញនោះក្នុងឆ្នាំ១៩៧០-១៩៧៥ យួនខាងជើង ហើយនិងចិន ធានាចំពោះប្រភក្រ្តព្រះនរោត្តម សីហនុថា យកអំណាចថ្វាយព្រះអង្គវិញ ហើយនៅពេលបាន អំណាចហើយពួកគេបែជាថាព្រះអង្គអស់អនាគត់ហើយ ។ ដូច្នេះលោកសុំឲ្យជនរួមជាតិមើល ថា អ្នករារាំងឆាឆៅបំផ្លិចបំផ្លាញព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីក្សត្រដ៏ឧត្តងឧត្តម ដ៏ថ្លៃ​ថ្នូរ​បំផុតរបស់ជាតិខ្មែរយើង គឺពួកកុំមុយនីសខ្មែរក្រហម ។ លោកបន្តថា ពួកខ្មែរក្រហម ប៉ុល ពត មិនព្រមប្រគល់អំណាចក្រោយឆ្នាំ១១៩៧៥ថ្វាយព្រះអង្គទេ ហើយពួកខ្មែរប្រហម យៀកម៉ិញ យួនខាជើងហាណូយ ក៏មិនព្រមឲ្យព្រះអង្គដឹកនាំប្រទេស ឲ្យរួបរួមគ្នា២៣តុលា១៩​៩១ដែរ ។
លោក គង់ គាំ ថ្លែងទៀតថា នៅក្នុងដួងចិត្តរបស់លោក ក៏ដូចជានៅក្នុងដួងចិត្តរបស់ប្រជាពល រដ្ឋទូទៅផងដែរថា ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះអង្គគឺជាជាព្រះបិតានៃសេរីភាព សម្តែងមតិ ដែលមានតែព្រះមហាវីរក្សត្រ នរោត្តម សីហនុ មួយទេ ដែលទ្រង់បង្កើតគេហទំព័រ តែងតែមានព្រះរាជតម្រិះគ្រប់យ៉ាងដើម្បីជោគចែវ ជោគវាសនារបស់ប្រទេសកម្ពុជា និងជីវ​ភាព​ប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តេព្រះអង្គត្រូវបានម្នាក់នោះគេតៀលត្មិះ និងប្រមាថកាបទាន ព្រះ​អង្គ ធ្វើឲ្យព្រះអង្គត្រូវបង្ខំព្រះទ័យលែងមានព្រះរាជមតិក្នុងព្រឹត្តិប័ត្ររបស់ព្រះអង្គ ។

ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានបន្តថា ដូច្នេះប្រសិនបើប្រជាពលរដ្ឋខ្មែរស្រលាញ់ គោរព ព្រះមហាវីរក្សត្រដែលមានតែមួយព្រះអង្គគត់ដែលទ្រង់គិតគូរផលប្រយោជន៏ប្រទេសជាតិ និងគិតគូរផលប្រយោជន៏ប្រជាពលរដ្ឋ អនាគតកូនចៅរបស់ព្រះអង្គ សូមចូលរួមជាមួយនិង​គណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នា ព្រោះគណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន រួមជាមួយនិងឥស្សរជននយោបាយ​ជា​ច្រើនរូបទៀតនោះ គឺដង្ហែរតាមព្រះរាជតម្រិះរបស់ទ្រង់ ក្នុងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ ដើម្បីថែរក្សាជាតិ ទឹកដីឲ្យនៅគង់វង្ស និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ក្នុង កំរិតជីវភាពមួយដ៏សមគួរ និងជាប្រទេសដែលគោរពប្រជាធិបតេយ្យ ដើម្បីធ្វើការដឹកនាំប្រ​ទេសឲ្យមានការរីកចំរើនជឿនលឿនដូចជាអរិយប្រទេសមួយចំនួននៅលើពិភពលោកផងដែរ ។ ដូចនេះសរុបសេចក្តីមក គឺមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តី​សង្ឃឹម​របស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ដោយហេតុថា គណបក្ស សង្គ្រោះ​ជាតិ ក៏បានអនុវត្ត៏ និងគោរពប្រតិប័ត្រតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាស្នាព្រះហស្ថព្រះករុណា ព្រះមហាវីរក្សត្រ មិនអាចរកអ្វីមក ប្រៀបផ្ទឹម និងកាត់ថ្លៃបាននោះ ៕      


No comments:

Post a Comment

yes