សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ដេក​ចាំ​បោះ​បាយ​បិណ្ឌ ត្រូវ​គេ​ចាប់​​រំលោភ​


កំពង់ធំស្រី្ត​ក្រមុំ​វ័យ១៩​ឆ្នាំ​ម្នាក់​ បាន​ប្ដឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ចោទ​ប្រកាន់​ទៅ​លើ​ជន​មិន​ ស្គាល់​មុខ​ម្នាក់​និង​គូកន​៥​នាក់​ថា​បាន​រំលោភ​នាង​នៅ​ចំណុច​វត្ត​សំបូរ​ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០​កញ្ញា​២០១២។
លោក​វរៈ​សេ​នីយ៏​ត្រី ​យ៉េង​ សារ៉េន​ អធិការ នគរ បាល​ស្រុក​ប្រាសាទ​សំបូរ ​បាន​ឲ្យ​ដឹង​ថា ​ពិត​ជា​មាន​ករណី​ចាប់​ស្រី្ត​ក្រមុំ​អាយុ​១៩​ឆ្នាំ ​រំលោភ​សេព​សន្ថវៈ​មែន​តែ​យើង​មិន​ទាន់​សន្និដ្ឋាន​ករណី​នេះ​ថា ​យ៉ាង​ណា​នោះ​នៅ​ឡើយ​ គឺ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ។
លោក​ យ៉េង​ សារ៉េន​ បាន​បន្ត​ថា ​នារី​រង​គ្រោះ​ឈ្មោះ ​ធ ​ហ ​អាយុ​១៩​ឆ្នាំ​ ទី​លំ​នៅ​ភូមិ​កូន​ក្អែក​ ឃុំ​សំបូរ ​ស្រុក​ប្រាសាទ​សំបូរ​ បាន​ដាក់​ពាក្យ​ប្ដឹង​មក​សមត្ថកិច្ច​ថា​ ខ្លួន​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ និង​បក្ខ​ពួក​៥​នាក់​ទៀត​ចាប់​រំលោភ​បាន​សំ​រេច​នៅ​ក្នុង​វត្ត​ សំបូរ​ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្ត​កំពង់ធំ​ កាល​ពី​យប់​ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០១២​ ខណៈ​ពេល​នាង​ដេក​ចាំ​បោះ​បាយ​បិណ្ឌ​ ។

លោក​បន្ថែម​ថា ​ នារី​រង​គ្រោះ ​បាន​ដាក់​ពាក្យ​បណ្តឹង​ មក​អធិការ​ដ្ឋាន​នគរបា​ល ស្រុក​សំបូរ​ ហើយ​បើ​​តាម​ពាក្យ​ បណ្ដឹង​របស់​នារី​រង​គ្រោះ​បញ្ជាក់​ថា ​នាង​បាន​ចុះ​ទៅ​និយាយ​ទូរស័ព្ទ​ នៅ​កន្លែង​ស្ងាត់​តែ​ម្នាក់​ឯង ​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ចាប់​នាង​រំលោភ​ ហើយ​ជន​ នេះ​បាន​ទូរស័ព្ទ​ហៅ​គូកន​៥នាក់​មក​រំលោភ​នាង​ទៀត ហើយ​ពួកគេ​បាន​គេច​ខ្លួន​បាត់​អស់​។

No comments:

Post a Comment

yes