សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ក្រុម​ម្ចាស់​​អណ្តូង​រ៉ែ​ ប្រកាន់​​ជំហរ​​ម៉ឺង​​ម៉ាត់​​​ជា​មួយ​កូដករ​

SAFRICA_B

ក្រុងចូហាន់ណេស្បើក: ក្រុម​ហ៊ុន​ផលិត​ប្លា ទីនកំពូល​​នៃពិភព​លោក​ Anglo American Platinum (Amplats) បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារថា ​ខ្លួន​នឹង​បណ្ដេញ​​កូដ​ករ​ទាំងឡាយ​ណា​​ដែល​មិនចូល​រួម​សវនាការវិន័យ​នៅ​​ថ្ងៃ​បន្ត​បន្ទាប់​ ខណៈ​កូដ​កម្ម​ខុស​ច្បាប់​មួយ បាន​បន្ត​នៅ​ឯ​អណ្ដូង​រ៉ែ​៤​​នៃអណ្តូង​រ៉ែ​របស់ខ្លួន។
​ដោយ​មើល​មិន​​ឃើញ​ទីបញ្ចប់​នៃកូដ​កម្ម​ដ៏​ព្រៃផ្សៃជាហូរ​ហែរ​នៅ​អាហ្វ្រិក​ខាង​ត្បូង​នេះ​ ក្រុម​ហ៊ុន Anglo Gold Ashanti ​​បាន​ព្រមាន​ថា​ ​ការ​មិន​ធ្វើ​ការ​ខុស​ច្បាប់​អាច​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ប្រតិ​បត្តិ​ការ​ខ្លួន​នៅទីនោះ​ ហើយ​ខ្លួន ក៏​អាចត្រូវ​បណ្ដេញ​កម្មករ​ជា​ច្រើន​​ដែរ។
​ចំពេល​មានសម្តី ម៉ឺង​ម៉ាត់​ពី​ក្រុម​ថៅកែ​រ៉ែ​ កូដ​កម្ម​ខុស​ច្បាប់​មួយ​ទៀត​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ឯ​អណ្ដូង​រ៉ែ​ប្លាទីន​បូកូនី​ ដែលគ្រប់​គ្រង​​ដោយក្រុម​ហ៊ុន Amplats ​និង​ក្រុម​ហ៊ុន Atlatsa Resources ដែល​មាន​មូល​ដ្ឋាន​នៅ​កាណា​ដា។

​កូដ​កម្ម​នៅបូកូនី​ គឺគួរ​ឲ្យ​​បារម្ភ​ណាស់ ព្រោះ​វា​ជាង​ខាង​កើត​​នៃ​តំបន់​ប្លាទីន​ ចម្ងាយ​រាប់​រយ​គ​.ម​ពី​​រលក​នៃ​ជម្លោះ​ការងារ​ដែល​ប្រមូល​ផ្ដុំ​នៅ​ជុំ​វិញក្រុង​​រូស្តិន​ប៊ើក​ និង​​ម៉ារីកាណា​ ជា​ទីដែល​មនុស្ស​៤៦​នាក់​ត្រូវ​គេសម្លាប់​នៅ​ក្នុង​កូដកម្ម​​បង្ហូរ​ឈាម​​៦​សប្ដាហ៍​នៅ​ក្រុម​ហ៊ុន​ឡុន​មិន។

No comments:

Post a Comment

yes