សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

មនុស្ស​រាប់ពាន់​នាក់​ ធ្វើ​ការ​តវ៉ា​ប្រឆាំង​«មជ្ឈមណ្ឌល​ប្រេង​ឥន្ធនៈ» ម៉ាឡេស៊ី

121002_17c
ពល​រដ្ឋ​ម៉ាឡេស៊ីជាង​១០០០នាក់ តវ៉ា​នឹង​គម្រោង​ប្រេង

ក្រុង ​គូឡាឡុំពួ: ពល​រដ្ឋ​រាប់​ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​ភាគ​ខាង​ត្បូង​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ប្រឆាំង​ នឹង​មជ្ឈ​មណ្ឌល​ប្រេង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ដែល​មាន​តម្លៃ​៥៦​ពាន់​ លាន​ដុល្លារ​ដែល​ពួក​គេ​និយាយ​ថា នឹង​បង្ខំ​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​ចេញ​ពី​លំនៅដ្ឋាន និង​បំផ្លាញ​សហគមន៍​នេសាទ​។
ក្រុម អ្នក​បរិស្ថាន​មក​ពី​ទូទាំង​ប្រទេស​ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីប្រជុំ​ជន​ផេនហ្គេរ៉ាង​នៅ​ឆ្នេរ​សមុទ្រ​ដ៏ ស្ងប់ស្ងាត់ ជា​ទី​ដែល​គម្រោង​នាំ​មុខ​ដោយ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​រដ្ឋ​ឈ្មោះ​ ប៉េត្រូណាស​ និង​ចូល​រួម​ដោយ​ក្រុម​ហ៊ុន​ឯកជន​ផង​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ​២០១៦ ។
សម្ព័ន្ធ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​ថា គម្រោង Pengerang Integrated Petroleum Complex ក្នុង​ទឹក​ប្រាក់​ចំនួន​៥៦​ពាន់​លាន​ដុល្លារ​គឺជា​សួន​ឧស្សាហកម្ម​មួយ​ សម្រាប់​ឧស្សាហ​កម្ម​ប្រេង​ នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​អ្នក​ស្រុក​ និង​អ្នក​នេសាទ​ក្នុង​តំបន់​មួយ ដែល​ល្បី​ថា​មាន​បង្កង​សមុទ្រ​ច្រើន។

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​ស្លៀក​ពាក់​ពណ៌​បៃតង បាន​ឮ​ក្រុម​មេដឹកនាំ​ប្រឆាំង​សន្យា​ថា​នឹង​លុប​គម្រោង​នេះ​ បើ​សិន​ពួក​គេ​ឡើង​កាន់​អំណាច​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដែល​ត្រូវ​ធ្វើ​នៅ​ពាក់​ កណ្ដាល​ឆ្នាំ​ក្រោយ​។
ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា​បាន​និយាយ​ថា បាតុករ​៨​ពាន់​នាក់​បាន​ចូល​រួម​ ទោះ​បី​របាយការណ៍​ជាច្រើន បាន​ប៉ាន់ស្មាន​ថា ហ្វូង​មនុស្ស​ពិត​តិច​ជាង​ពាក់​កណ្ដាល​នៃ​តួ​លេខ​នោះ​ក៏​ដោយ​។
អ្នក​ស្រី​អានីស អាហ្វីដា ម៉ូដ អាស្លី ដែល​កំពុង​ដឹក នាំ​ក្រុម​ប្រឆាំង​ធ្វើ​ការ​តវ៉ា​ បាន​និយាយ​ថា៖«​យើង​ចង់​បាន​ការ​អភិវឌ្ឍ​ ប៉ុន្តែ​មិន​មែន​គាប​សង្កត់​ពល​រដ្ឋ​នោះ​ទេ។ ​រដ្ឋាភិបាល ត្រូវ​ផ្ដល់​ឲ្យ​សាធារណ​ជន​នូវ​សិទ្ធិ​ក្នុង​ការ​សម្រេច​ពី​ទីកន្លែង​នៃ​ គម្រោង​នេះ»៕

No comments:

Post a Comment

yes