សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 28, 2012

លោក ហ៊ុន សែន ប្រកាស​ថា​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​គឺ​នៅ​ខេត្ត​កំពង់ឆ្នាំង


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៧ តុលា ប្រកាស​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ក្នុង​ពិធី​ប្រគល់​ប្លង់​ដី​ជូន​ពលរដ្ឋ​នៅ​ទីនោះ។
RFA/Sok Serey
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រលាន​យន្តហោះ​បន្ត​រស់នៅ​ទី​នោះ​ជា​ធម្មតា ប៉ុន្តែ​មិន​ផ្តល់​កម្មសិទ្ធិ ព្រម​ទាំង​មិន​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​រឹង ឬ​សំណង់​ធំៗ​នោះ​ទេ។ លោក​បន្ត​ថា ព្រលាន​យន្តហោះ​នៅ​កំពង់ឆ្នាំង នឹង​ក្លាយ​ជា​ទីតាំង​ដែល​ទទួល​ភ្ញៀវ​ទេសចរ​ជាច្រើន​លាន​នាក់​ពី​ជុំវិញ​ពិភពលោក។ លោក ហ៊ុន សែន បញ្ជាក់​ថា ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​លើ​ដី​ព្រលាន​យន្តហោះ អាច​អាស្រ័យ​ផល​បាន​ធម្មតា តែ​អាជ្ញាធរ​នឹង​យក​ដី​នេះ​វិញ ពេល​ណា​ត្រូវ​ការ​ស្ថាបនា​សំណង់​ប្រវត្តិសាស្ត្រ​នេះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំ​សូម​ជម្រាប​ថា ចក្ខុ​វិស័យ​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ថា សុំ​លាក់​ទុក​នោះ គឺ​តំបន់​កំពង់​ឆ្នាំង មាន​ទំហំ ១.៤៦៣​ហិកតារ តំបន់​នេះ​ជា​មូលដ្ឋាន​ចល័ត​ទ័ព​អាកាស និង​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​សម្រាប់​អាស៊ាន គឺ​តំបន់​កំពង់ឆ្នាំង នេះ​ឯង»

បច្ចុប្បន្ន កម្ពុជា មាន​ព្រលាន​យន្តហោះ​៣ ដែល​កំពុង​ដំណើរ​ការ គឺ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​លុប​ចោល​គម្រោង​ដី​អភិវឌ្ឍន៍​ទំហំ​ជិត ២ម៉ឺន​ហិកតារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីតាំង​ស្ថាប័ន​រដ្ឋ និង​ឯកជន​ចំនួន ៤ស្រុក រួម​ទាំង​ក្រុង​កំពង់ឆ្នាំង ដែល​រាជានុញ្ញាត​ដោយ​ព្រះរាជក្រឹត្យ ឆ្នាំ​១៩៩៦។ លោក ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន ដែល​ចុះ​ហត្ថលេខា​ស្នើសុំ​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ​ទៀត​ផង៕

No comments:

Post a Comment

yes