សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 19, 2012

នាយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ស្វាយ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​

លោក ព្រំសំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋាបាល ឃុំកំពង់ស្វាយ

កណ្ដាល ​៖​លោក ព្រំ​សំណាង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​កំពង់ស្វាយ​បាន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​ពាក់ព័ន្ធ​និង​ អំពើពុករលួយ​ធ្វើ​ប័ណ្ណ​លឿង​និង​សៀវភៅ​គ្រួសារ​យក​លុយ​ហើយ​មិន​ដោះស្រាយ​។​ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ សុទ្ធតែ​បាន​និយាយ​ថា​ពួកគាត់​បាន​ធ្វើ​ប័ណ្ណ​លឿន​និង​សៀវភៅ​គ្រួសារ​ត្រូវ​ ចំណាយ​ប្រាក់​ពី​ប្រាំង​ម៉ឺន​រៀល​ទៅ​ប្រាំង​បី​ម៉ឺន​រៀល​។​ការដែល​ ប្រជាពលរដ្ឋ​មានការ​រិះគន់​ខាង​សាលា​ឃុំ​ដោយមាន​ការឧបត្ថម្ភ​សៀវភៅ​គ្រួសារ​ ជាច្រើន​រយ​ក្បាល​ពី​គណ​ពង្រឹង​មូលដ្ឋាន​ដើម្បី​ចែក​ចាយ​ធ្វើ​ជូន​គ្រួសារ​ ថ្មី​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​យក​លុយ​។

ប្រជាពលរដ្ឋ ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ភូមិ​កំពង់ស្វាយ​បាន​ត្អូញត្អែរ​ប្រាប់ ​វិទ្យាសាស្ត្រ​ខ្មែរ​ឲ្យ​ដឹង​ថា​គ្រួសារ​ជា​គ្រួសារ​ក្រីក្រ​តោកយ៉ាក​បំផុយ ​ចង់​ធ្វើ​សៀវភៅ​គ្រួសារ​តែ​គាត់​គ្មាន​លុយ​បង់​ឲ្យ​គេ​ព្រោះ​គេ​ទា​ប្រាក់​ ដល់​ទៅ​ប្រាំបី​ម៉ឺន​រៀល​ឯណោះ​។​គាត់​បាន​បន្ត​ទៀត​ថាបើ​ត្រឹម​តែ​ធ្វើ​ សៀវភៅ​គ្រួសារ​ទារ​លុយ​ប៉ុណ្ណោះ​តែ​ថែម​ទាំង​មិន​ព្រម​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​ឲ្យ​កូនស្រី​គាត់​ពីរ​នាក់​ដែល​គ្រប់​អាយុ​បោះឆ្នោត​ទៀត​ផង​នេះ​ដោយសារតែ​ គាត់​ក្រីក្រ​។
ដោយឡែក ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លឹម ស្រី​ញ៉េប រស់នៅ​ក្នុង​ភូមិ​ព្រែក​តានប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ បាន​ប្រតិកម្ម​ធ្វើការ​រិះ គន់​ខ្លាំងៗ​ទៅលើ​មេ​ប៉ុស្តិ៍​រូប​នេះ​ថា​បាន​យក​លុយ​ពី​គាត់​ជា​ថ្នូរ​និង​ ការ​ដាក់​ពាក្យបណ្ដឹង​លើ​ភាគី​ម្ខាង​ទៀត​នៅ​ជិតខាង​គាត់​ហើយ​មិន ព្រម​កោះហៅ​ភាគី​ខាង​បង្កហេតុ​ឲ្យ​ចូលខ្លួន​ដោះស្រាយ​ឲ្យ​គាត់​ហើយ​ថែម​ទាំង​ និយាយ​សំឡុត​គំរាម​កំហែង​ពាក្យ​សម្ដី​មិន​សមរម្យ​ដល់​គាត់​ទៀត​ផង​។​
ពាក់ព័ន្ធ ​នឹង​បញ្ហា​នេះ​វិទ្យាសាស្ត្រ​ខ្មែរ​មិន ទាន់​បាន​ទទួល​ការ​បំភ្លឺ​ពី​លោក ព្រំ​សំណាង មេ​ប៉ុស្តិ៍​កំពង់​ស្វាយ​បានទេ​ដោយសារ​លោក​មិន​ព្រម​លើក​ទូរស័ព្ទ​ទាំងពីរ​ ខ្សែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ខែ​តុលា​​។​ចំណែក​លោក ប៉ា សំអិត អធិការ​ស្រុក​កៀនស្វាយ លោក​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​លោក ជា​អ្នក​ស៊ីញេ​លើ​កិច្ច​ទាំងអស់​នេះ​ហើយ​លោក​មិន​បាន​ទទួល​ប្រាក់កាស​មួយ​ សេន​ណា​ទេ​។​លោក សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រសិនបើ​មាន​ករណី​នេះ​ពិតប្រាកដ​មែន​នោះ​សុំ ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បំភ្លឺ​ដល់​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ក៏បាន​រឺ​ក៏​ ធ្វើការ​រាយការណ៍​តាម​ទូរស័ព្ទ ដៃ​របស់​លោក​ក៏បាន​ដើម្បី​លោក​ធ្វើការ​ដាក់​បន្ទុក​នៅ​ក្នុង​រឿង​នេះ​៕
គួរ ​រំលឹក​ផង​ដែរ​ថា​មេ​ប៉ុស្តិ៍​រូប​នេះ​ធ្លាប់​មាន​រឿងអាស្រូវ​ពាក់​ព័ន្ធ​ នឹង​អំពើពុករលួយ​ផង​ដែរ​នៅ ឃុំ​គគីរ​ធំ ស្រុក កៀនស្វាយ ខេត្ត​កណ្ដាល​ត្រូវ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​បណ្ដេញ​ឲ្យ​ចេញពី​តំណែង​ពី​មេ​ ប៉ុស្តិ៍​ឃុំ​គគីរ​ធំ​ហើយ​ត្រូវ​ឯកឧត្ដម ឌុល គឿន ​ប្រធាន​​គណ​ពង្រឹង​មូលដ្ឋាន​ខេត្ត​កណ្ដាល​នៃ​គណ ប្រជាជន​កម្ពុជា​បាន​ ដក​បញ្ឈប់​ពី​ការងារ​ប៉ូលិស​ទៀត​ផង​។​មាន​ការ​​លើក​ឡើង​ថា​គណបក្ស​ប្រជាជន​ កម្ពុជា ឃុំ​កំពង់​ស្វាយ​បាន​បាត់បង់​មួយ​កៅអី​នា​អាណត្តិ​មេឃុំ​នោះ​ក៏ដោយ​សារ​មេ​ ប៉ុស្តិ៍​រូប​នេះ​ដែរ​៕

No comments:

Post a Comment

yes