សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​ ២ ​កំពុង​រងចាំ​ស្វាគមន៍​លោក ម៉ៅ ពៅ ក្រោយ​ការបាញ់បោះ​សេរី​

បទល្មើស-1

សៀ​ម​រា​ប​ ៖ ស​ម្ដេ​ច​​អ​គ្គ​ម​ហា​សេ​នា​ប​តី​​តេ​​ជោ​ ហ៊ុ​ន​ ​​សែ​ន​ ទើប​តែ​​បា​ន​ប្រ​កា​ស​​ព្រមាន​សារជាថ្មី​ម្តងទៀត កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២ គឺ​មិនអាច​អត់ឱន​បានទេ ចំពោះ​អ្នក​បាញ់បោះ​សេរី ដែល​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់ និង​រំខាន​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ហើយ​ករណី​ដែល​លោក ម៉ៅ ពៅ ជា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ប្រព្រឹត្ត​អំពើ​បាញ់បោះ​សេរី កណ្តាល​ក្រុង​សៀមរាប ដែលជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​កាលពី​វេលា​ម៉ោង​១១​និង​៣០ នាទី​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២ នៅក្នុង​សណ្ឋាគារ​ឡក​យី​ញ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ដ​សៀមរាប​អាច​ចាត់ទុកជា​អំពើ​មិន​សមរម្យ និង​ជាការ​បំពាន​ដោយ​កំរោល​ទៅលើ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។​
         ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ដ​ព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​ក្រុង​-​ខេត្ដ​សៀមរាប​ឃាត់ខ្លួន ហៅ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បន្ទាប់ពី​បាន​បាញ់បោះ​សេរី​ជាច្រើន​គ្រាប់​នៅក្នុង​សណ្ឋាគារ​ឡក​យី​ញ​ទាំងយប់  ផ្អើល​អស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ដែល​ស្នាក់នៅ​ទីនោះ ប៉ុន្តែ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។ សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ លោក ម៉ៅ ពៅ បានមក​ចូល​ស្នាក់​នៅក្នុង​សណ្ឋាគារ​ខាងលើ ក្នុង​អាការ​ស្រវឹង​ជោកជាំ រួចហើយ​មិនដឹង​ជាមាន​រឿង​អ្វី​កើតឡើង​នោះទេ បែរជា​គាត់​បើកទ្វារ​បន្ទប់​ចេញ ស្ទុះ​ទៅ​ឆក់​កាំភ្លើង​ពី​អង្គរក្ស​របស់ខ្លួន​បាញ់ ប្រមាណ​ពី​៥-៦​គ្រាប់​ក្រោមលេស​ថា មាន​អ្នក​មក​ធាក់​ទ្វារ​បន្ទប់​របស់គាត់​កំពុងស្នាក់នៅ ដូច្នេះ​ការបាញ់​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់គាត់។​

         ​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ដោយសារ​អំពើ​បាញ់បោះ​សេរី​នេះ ប្រជាពលរដ្ឋ​ក៏ដូចជា​ម្ចាស់​សណ្ឋាគារ និង​សមត្ថកិច្ច​បានមក​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បាន​ឃាត់ខ្លួន​លោក ម៉ៅ ពៅ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ប៉ុន្ដែ​ត្រូវបាន​ដោះលែង​បន្ទាប់ពី​មានការ​សារភាព​នូវ​កំហុស ក៏ដូចជា​ការអន្ដរាគមន៍​មួយចំនួន ។ ពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី​នេះ សាធារណជន​តែងតែបាន​ហៅ​ជនបង្ក​ថា​ជា​ជន​ទំនើង ហើយ​បើទោះបីជា​ហេតុការណ៍​បាញ់បោះ​សេរី​នេះ​មិន​បណ្ដាលឱ្យ​នរណាម្នាក់​រងរបួស​នោះឡើយ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្ដិ មួយចំនួន​នៅក្នុង​សណ្ឋាគារ​ក៏ដោយ អាច​ចាត់ទុកជា​ការបំពានច្បាប់ និង​ជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​មួយ ផ្ទុយ​ពី​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល។​
         ​យ៉ាងណាក៏ដោយ របាយការណ៍​លម្អិត​មួយ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោកស្នងការ ម៉ៅ ពៅ បាញ់បោះ​សេរី​នេះ ត្រូវបាន​បញ្ជូន​មកដល់​ថ្នាក់លើ ព្រោះ​ការ​ផ្អើល​ឆោ​រ​ឡោ ដោយ​អំពើ​បាញ់បោះ​សេរី​នេះ​មិនអាច​លាក់បាំង​ជិត​ទេ ទោះជា​លោក ម៉ៅ ពៅ មាន​ប្រាក់​ច្រើន​ហូរហៀរ​ក៏​មិនអាច កាឡៃ​រឿងនេះ​ឲ្យ​ទៅជា​រឿង​ផ្សេង​បានទេ​។ មិនទាន់មាន​ការបញ្ជា​ក់ថា ទង្វើ​បាញ់បោះ​សេរី​របស់លោក ម៉ៅ ពៅ បែបនេះ​ត្រូវ​នាំទៅ​ដាក់ពិន័យ​ផ្នែក​រដ្ឋបាល ឬ​ត្រូវបញ្ជូន​ខ្លួន​ឱ្យទទួល​ទោសទណ្ឌ​តាមផ្លូវ​តុលាការ​នោះ​នៅឡើយ​ទេ​។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​សៀមរាប បាន​បញ្ជាក់ថា ពិតជា​មានការ​បាញ់បោះ​នៅ​សណ្ឋាគារ​ឡក​យី​ញ​មែន  ហើយ​លោក​ក៏បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន មក​សួរនាំ​ហើយ​គាត់​បានទទួល​កំហុស​ពេលដែល​សមត្ថកិច្ច​ហៅ​មក​សាកសួរ ទើប​មានការ​ដោះលែង​ឱ្យ​ត្រឡប់​ទៅវិញ ដូច្នេះ គាត់​នៅតែ​ជាប់​បណ្ដឹងអាជ្ញា​ដដែល​នូវ​បទល្មើស​ចំនួន​២។​
         ​យោងតាម​ហេតុការណ៍​ដែល​កើតមាន​ដោយសារ​អំពើ​បាញ់បោះ​សេរី​របស់ លោក ម៉ៅ ពៅ គេ​រកឃើញ​បទល្មើស​ចំនួន​ពីរ​គឺ ទី​១- គាត់​បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​របស់​អ្នកដទៃ​នៅក្នុង សណ្ឋាគារ​ខាងលើ តែ​ខាង​ម្ចាស់​សណ្ឋាគារ​មិន​ប្ដឹង​និង​មិន​ទាមទារ​សំណង ហើយ​បទល្មើស​ទី​២- គាត់​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ខុសច្បាប់​។ ក្រោយពេល​សារភាព​កំហុស​លោក ម៉ៅ ពៅ បាន​ចាក​ចេញពី​ខេត្ដ​សៀមរាប​ទៅកាន់​ខេត្ដ​ព្រះវិហារ​ដោយ​សុវត្ថិភាព ហើយ​បើតាម​ប្រភពព័ត៌មាន​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ម៉ៅ ពៅ ដែល​កាន់តំណែង​ជា​ស្នងការ​ខេត្ដ​ព្រះវិហារ​ជាច្រើន​ឆ្នាំ ត្រូវបាន​ថ្នាក់លើ​ដកតំណែង​រួចហើយ ដូច្នេះ​តុលាការ​នៅតែ​បន្ដ​អនុវត្ដ​នីតិវិធី​ក្នុង​សំណើ​រឿង​ព្រហ្មទណ្ឌ​នេះ​ដដែល។​
         ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​បាន​ចាត់ទុកថា ការបាញ់បោះ​សេរី​បែបនេះ​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ជាពិសេស​ប៉ះពាល់​ទៅនឹង​បញ្ហា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​ម្យ៉ាងវិញទៀត ជនបង្ក​ដែលមាន​តួនាទី​ជា​ស្នងការ​ខេត្ដ​ព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​បា​ន​ដោះលែង បន្ទាប់ពី​បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ជាក់ស្ដែង ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែមួយ​ដង្ហើមចង្រិត​ក៏មាន​អន្តរាគមន៍​ឲ្យ​ដោះលែង​ទៅវិញ​។ គួររំលឹកថា លោក ម៉ៅ ពៅ ធ្លាប់​រង​នូវ​បណ្ដឹង​ជាច្រើន​របស់​ប្រជាពលរដ្ឋ ខណៈដែល​គាត់​ធ្លាប់ប្រើ​អំពើហិង្សា​ទៅលើ​ជនសង្ស័យ និង​អនុវត្ដ​ខុស​នីតិវិធី​ក្នុងនាម​មន្ដ្រីនគរបាល​យុត្ដិធម៌ ហើយ​ការងារ​មួយចំនួន​មិនបាន​ឆ្លង​យោបល់​ឯកភាព​ណាមួយ​ពី​តំណាង​អយ្យការ និង​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ថ្នាក់លើ​កំពុងមាន​ចំណាត់ការ​៕

No comments:

Post a Comment

yes