សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​ចំនួន​៥៥៧ នាក់​មក​គោរព​វិញ្ញាណក្ខន្ធ​ សម្ដេច​តា នៅមុខ​សាលាខេត្ត​ប៉ៃលិន​

សិស្សានុសិស្សលោកគ្រូអ្នកគ្រូ ៥៥៧នាក់ មកគោរពវិញ្ញាណក្ខន្ធសម្តេចតា 
នៅមុខសាលាខេត្តប៉ៃលិន
សិស្សានុសិស្សកំពុងថ្វាយបង្គំ


ប៉ៃលិន​៖​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​ចំនួន ៥៥៧ នាក់​មកពី​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ បាន​នាំ​គ្នា ធ្វើ​ដំណើ​ពី​ស្រុក​សាលា​ក្រៅ មកកាន់​សាលាខេត្ត​ប៉ៃលិន​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ដែល​ជា​សម្ដេច​ សម្ដេច​​តា​ទួត របស់​ពួក គេ ទាំងអស់​។
​​លោក កឹម លេន នាយក​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា​សិស្សានុសិស្ស​លោក គ្រូ​អ្នកគ្រូ​ដែល​មក គោរព​វិញ្ញាណក្ខន្ធ​សម្ដេច​តា នៅមុខ​សាលាខេត្ត​ប៉ៃលិន​នា​រសៀល​នេះ​មាន​ចំនួន​៥៥៧ នាក់ ក្នុង​នោះ​សិស្ស​ចំនួន ៥២០ នាក់ ស្រី​២២០ នាក់ ចាប់ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់​ទី​១២ ។​លោកគ្រូ​អ្នក​ចំនួន ៣៧ នាក់ ស្រី​០៧ នាក់ ។

​​សិស្ស​ម្នាក់​ឈ្មោះ ជា ចាន់​ថង ភេទ​ប្រុស អាយុ ១៥ ឆ្នាំ​រៀន​ថ្នាក់​ទី​៩ នៃ​វិទ្យាល័យ ហ៊ុន សែន សាល​ក្រៅ បាន​និយាយ​ទាំង​មុខ​ក្រៀមក្រំ​ថា​គេ​បាន​ធ្វើ​ដំណើរ​មកពី​ស្រុក​សាលា​ក្រៅ​ដើម្បី​មក​គោរព​វិញ្ញាណក្ខន្ធ​ សម្ដេច​តា ដែល​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ ២០១២ នេះ ។
​​សិស្សានុសិស្ស​ទាំងអស់​បាន​សម្ដែង​នូវ​សេចក្ដីសោកស្ដាយ​យ៉ាង​ក្រៃលែង​ចំពោះ​ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិខ្មែរ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ នៅ​ថ្ងៃ​ទី ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក្កិ ព​.​ស ២៥៥៦ ត្រូវ​និង​ថ្ងៃ​ទី​១៥ ខែ​តុលា គ​.​ស ២០១២ វេលា​ម៉ោង ០១ និង ២០ នាទី រំលង​អាធ្រាត្រ ក្នុង​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ ជរាពាធ​។
ក្រោយពី​ពួកគេ​បាន​ដុត​ធូប ទៀន​គោរព​វិញ្ញាណក្ខន្ធ​ សម្ដេច​តា​រួច​បាន​នាំ​គ្នា​ចុះឈ្មោះ​ក្នុង​សៀវភៅ​ក្រាំ មាស ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​ផង​ដែរ ៕​

No comments:

Post a Comment

yes