សៀមរាប៖ស្របពេលដែលមន្ត្រីរាជការតាមមន្ទីរស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋនៃខេត្តសៀមរាបបាននាំគ្នាគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរសម្ដេចព្រះបាទនរោត្តមសីហនុយ៉ាងច្រើនកុះករនោះគេសង្កេតឃើញមានស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបពុំឃើញមានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ក៏ដូចជាទង់ជាតិខ្មែរសោះឡើយ។ដោយទង្វើទាំងនេះមិនដឹងជាស្ថាប័នមួយនេះភ្លេចដាក់រឺក៏ជាចេតនាមិនដាក់។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋនៅភូមិសាលាកំរើកសង្កាត់សាលាកំរើកក្រុងសៀមរាបបានធ្វើការរិះគន់ចំៗថា៖ស្ថាប័នមួយនេះមិនស្មើទៅនឹងផ្ទះប្រជាពលរដ្ឋមួយផង។
គួរបញ្ជាក់ផងដែលថា៖សារាចរណែនាំរបស់រាជរដ្ឋាភិបាលបានប្រកាសតាមវិទ្យុទូរទស្សន៍កាសែតឲ្យស្ថាប័នមន្ត្រីរាជការប្រជាពលរដ្ឋទាំងអស់ត្រូវដាក់ទង់ជាតិនៅមុខផ្ទះដោយហូតចុះ១ភាគ៣ក្នុងការកាន់ទុកព្រះមហាវីរក្សត្រខ្មែរ៕
No comments:
Post a Comment
yes