សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ស្រី​ស្អាត​ដាច់​គេ​ក្រុម​របាំ​អប្សរា កញ្ញាស៊ិន សក្កដា

cut-1

ចាប់ផ្ដើម​ពី​សិល្បៈ​ដែល​ម្ដាយ​ចូល​ចិត្ដ និង​មិន​មែន​ជា​បំណង​របស់​ខ្លួន​ អាច​សម្រេច​គោល​បំណង​ដ៏​ធំធេង​ដែល​នឹក​ស្មាន​មិន​ដល់​។ កញ្ញា សក្កដា ជាប់​ចិត្ដ​នឹង​របាំ​អប្សរា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រហូត​បាន​ក្លាយ​ជា​តួ​អង្គ​ឯក​របាំ​អប្សរា​នេះ​តែ​ម្ដង​។
កាយវិការ ទន់ភ្លន់​ដ៏​ម៉ឺងម៉ាត់​រំលេច​ជា​ក្បាច់​រាំ​មួយៗ យោល​យោគ​ទៅ​តាម​សំឡេង​បទ​ភ្លេង ​អ្នក​របាំ​ច្រមុះ​រាង​ស្រួច​សម​នឹង​ទម្រង់​ភ្នែក​ធំ​ក្រឡង់ បបូរ​មាត់​ពណ៌​ក្រហម​មាន​មន្ដ​ស្នេហ៍​ភ្ជាប់​ស្នាម​ញញឹម​ញញែម ស្លៀក​សំពត់​ចរបាប់​ អាវ​ពណ៌​សាច់ ក​មាន​ពាក់​សុរង​ចង​រំយោល​ក្បាច់​រចនា​តាម​ម៉ូដ​ផ្សេង​ៗ និង​លម្អ​គ្រឿង​អលង្ការ​តុបតែង​ខ្លួន​យ៉ាង​សម​សួន​ បាន​បង្ហាញ​លក្ខណ​ពិសេស​នៃ​ក្បាច់​របំា​របស់​នារី​ខ្មែរ​ដែល​គេ​ស្គាល់ ​ថា​ជា​ទេពអប្សរា​នៅ​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​នានា​។
គួរ​ឲ្យ​ចម្លែក ណាស់​ចំពោះ​យុវតី​ម្នាក់​ដែល​មិន​ធ្លាប់​ប៉ង​ប្រាថ្នា​ ឬ​ស្រមើ​ស្រមៃ​ចង់​ក្លាយ​ជា​​តួឯក​របាំ​អប្សរា បែរ​ជា​ទទួល​បាន​ជោគជ័យ​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​។​

ស្ថិត​ក្នុង​វ័យ​ ២៦​ឆ្នាំ កញ្ញា ស៊ិន សក្កដា ជា​កូន​ស្រី​ទី៣​ក្នុង​ចំណោម​បង​ប្អូន​ស្រី​ទាំង​៤​ក្នុង​គ្រួសារ​ អ្នក​ជំនួញ​មួយ​នៅ​រាជធានី​ភ្នំពេញ អាច​ប្រើ​ទេពកោសល្យ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ក្លាយ​ជា​នាដកា​របាំ បុរាណ បន្ដ​រហូត​ដល់​ជា​តួ​ឯក​របាំ​អប្សរា​ និង​ជា​គ្រូ​បង្រៀន​ផ្នែក​សិល្បៈ​របាំ​នៅ​សាលា​មធ្យម​សិក្សា​ជាតិ​វិចិត្រ​ សិល្បៈ​ទៀត​ផង​។
កញ្ញា សក្កដា បាន​រៀប​រាប់​ថា៖ «​កាល​ពី​នៅ​តូច​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ផ្នែក​របាំ​បុរាណ​នេះ ទេ ខ្ញុំ​ស្រឡាញ់​ផ្នែក​តន្ត្រី​សម័យ​ច្រើន​ជាង សូម្បី​តែ​ខ្ញុំ​គេង​លក់ ក៏​ខ្ញុំ​ស្រមៃ​ថា​បាន​ចុច​ព្យ៉ាណូ​ដែរ ប៉ុន្តែ​ដោយ​សារ​តែ​ម្តាយ​របស់​ខ្ញុំ​ស្រឡាញ់​ផ្នែក​សិល្បៈ​របាំ​បុរាណ​នេះ ទើប​ខ្ញុំ​ចូល​រៀន​តែ​ម្តង»។
កញ្ញា​បាន​រំឭក​ពី​ទិដ្ឋភាព​កាល​ពី​វ័យ កុមារ​ទាំង​ទឹក​មុខ​គួរ​ឲ្យ​អស់​សំណើច​ថា​ នៅ​ពេល​ដំបូង​ដែល​កញ្ញា​ចូល​រៀន​របាំ​ ម្ដាយ​របស់​កញ្ញា​បាន​ប្រាប់​ថា​ឲ្យ​រៀន​ផ្នែក​សិល្បៈ​ដែល​កញ្ញា​គិត​ដល់​​ ការ​ហាត់​លេង​តន្ដ្រី​សម័យ​។ កញ្ញា​ បាន​ឲ្យ​ដឹង​ថា​៖ «​ប៉ុន្ដែ​នៅ​ពេល​ទៅ​ដល់ គួរ​ឲ្យ​ឆ្ងល់​បំផុត​ហេតុ​អ្វី​បាន​ជា​ហាត់​តន្ដ្រី​សម័យ​បែរ​ត្រូវ​ស្លៀក ពាក់​ក្បិន​ និង​រាំ​ទៅ​វិញ​។
ដោយ​សារ​តែ​និស្ស័យ​ពី​កំណើត​មិន​សូវ ចូល​ចិត្ដ​សិល្បៈ​របាំ​បុរាណ​ កញ្ញា​គ្រាន់​តែ​ហាត់​លេងៗ កាច់​ដៃ​កាច់​ជើង​ ពត់​ខ្លួន​ចុះ​ឡើង​ៗ​តាម​គេ​តាម​ឯង​ប៉ុណ្ណោះ។
យ៉ាង ណា​មិញ មិន​យូរ​ប៉ុន្មាន វេលា​មក​ដល់​ ការ​ហាត់​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អាច​ប្រែ​ក្លាយ​ទស្សនៈ​ និង​អារម្មណ៍​យុវតី​ដែល​ធ្លាប់​តែ​ស្រឡាញ់​តន្ដ្រី​សម័យ​ទាំង​ស្រុង​។ យុវតី​រូប​នេះ​ មិន​ស្អប់​សិល្បៈ​បុរាណ​ខ្មែរ​ឡើយ ហើយ​ក្នុង​ចិត្ដ​គិត​ចង់​រៀន​សិល្បៈ​សម័យ​។
កាន់​តែ​ហាត់​រៀន កាន់​តែ​ពេញ​ចិត្ដ​។ ការ​ហាត់​រៀន​បាន​កន្លង​ទៅ​រយៈ​ពេល​៩​ឆ្នាំ រហូត​បាន​ក្លាយ​ជា​តួ​ឯក​របាំ​អប្សរា​ដែល​ជ្រើសរើស​ផ្ទាល់​ដោយ​សម្ដេច​ ព្រះ​រាម​នរោត្ដម​ បុប្ផាទេវី​ ជា​ព្រះរាជ​បុត្រី​របស់​ព្រះ​មហាវរក្សត្រ​ ព្រះ​បាទ​នរោត្ដម សីហនុ​ និង​ជា​តួអង្គ​ឯក​របាំ​អប្សរា​ទី​មួយ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ទៀត​ផង ។
នៅ​ឆ្នាំ​បញ្ចប់​ការ​សិក្សា​ផ្នែក​របាំ​បុរាណ​នេះ​ គាប់​ជួន​ប្រទេស​កម្ពុជា​ទទួល​ស្វាគមន៍​ប្រធានាធិបតី​វៀតណាម​ ហើយ​តួ​អង្គ​អប្សរា​ផ្សេងៗ​ទៀត​បាន​ចេញ​ទៅ​សម្ដែង​នៅ​បរទេស​ វា​បាន​ក្លាយ​ជា​ឱកាស​មាស​សម្រាប់​កញ្ញា​ក្នុង​ការ​សម្ដែង​នៅ​ព្រះ​បរម​ រាជ​វាំង​តែ​ម្ដង​។
ទេពកោសល្យ​ក្រោយ​ពី​ការ​សម្ដែង​ថ្វាយ​ព្រះ​មហាក្សត្រ និង​គណៈ​ប្រតិភូ​វៀតណាម​នៅ​ពេល​នោះ បាន​ជំរុញ​កញ្ញា​ឲ្យ​ក្លាយ​ជា​តួ​ឯក​របាំ​នៅ​តាម​កម្មវិធី​ទទួល​គណៈ​ប្រតិភូ​ អន្ដរជាតិ​ និង​ព្រឹត្ដិការណ៍​ធំ​ៗ​ ព្រម​ទាំង​ចេញ​ទៅ​សម្ដែង​តាម​កម្មវិធី​ផ្លាស់​ប្ដូរ​វប្បធម៌​នៅ​បណ្ដាល​ ប្រទេស​ផ្សេងៗ ដូចជា​ ប្រទេស​វៀតណាម​ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន​ ប៊្រុយណេ​ ឆេកូ អ៊ីតាលី បែលហ្ស៊ីក និង​បារាំង​ជាដើម​។
ដោយ​សារ​តែ​ការ​មមាញឹក ជាមួយ​នឹង​ការងារ​ជា​តួ​អង្គ​របាំ​អប្សរា និង​គ្រូ​បង្រៀន​របាំ​បុរាណ​ កញ្ញា​ សក្កដា បាន​បាត់​បង់​ឱកាស​ប្រឡង​ចូល​រៀន​ថ្នាក់​ឧត្ដម​សិក្សា​ផ្នែក​សិល្បៈ​បុរាណ​ ប៉ុន្ដែ​មក​សិក្សា​បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​វិញ​។
កញ្ញា​បាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​បង្រៀន​ផ្នែក​របាំ​នេះ ដោយ​សារ​តែ​ខ្ញុំ​ចង់​ចូល​រួម​ចំណែក​បណ្តុះ​បណ្តាល និង​ផ្ទេរ​ចំណេះ​ដឹង និង​បទពិសោធ​ដែល​ខ្ញុំ​មាន​ទៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ស្ថាបនា និង​បន្ត​សិល្បៈ​ដ៏​ល្អ​វិសេស​នេះ​ឲ្យ​បាន​រស់រាន​មាន​ជីវិត​ទៅ​មុខ​ជា និរន្ដរ៍»។
ចំពោះ​ការងារ​ជា​នាដកា​ និង​គ្រូ​បង្រៀន​របាំ​បុរាណ​នេះ យុវតី​រូប​នេះ បាន​បង្ហើប​ប្រាប់​ពី​ការ​លំបាក​​ថា៖ «ពេល​សម្តែង​ម្តង​ៗ​ខ្ញុំ​ត្រូវ​ហាត់​សម និង​សមាធិ​ដើម្បី​ដក​តួ​អង្គ​ខ្លួន​ឯង​ពិត​ចេញ ហើយ​ត្រូវ​តាំង​ខ្លួន​ថា​ជា​តួ​អង្គ​ទេពអប្សរ​ពិត​ដែល​កំពុង​តែ​សម្តែង​ នូវ​មេត្តា​ធម៌​ដល់​មនុស្ស​​ទាំង​ពួង​។ ប៉ុន្តែ​ការ​បង្រៀន​សិស្ស​វិញ​ វា​ពិបាក​ជាង​ការ​សម្តែង​ទៅ​ទៀត ពីព្រោះ​សិស្ស​ម្នាក់​ៗ​មាន​ទេព​កោសល្យ និង​អត្ដចរិត​ខុសៗ​គ្នា​ ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​ការ​ភាព​អត់ធ្មត់​ជា​ខ្លាំង​»។
ថ្វីដ្បិតតែ កញ្ញា ស៊ិន សក្កដា បាន​ទទួល​ជោគជ័យ​ជាច្រើន​ក្នុង​ការ​សម្តែង និង​ការងារ​ជា​នាដកា​របាំ​បុរាណ​ដែល​ជា​បេតិកភណ្ឌ​អរូបី​ក៏​ពិត​មែន ប៉ុន្តែ​កញ្ញា​បាន​គិត​ថា ប្រសិន​បើ​ថ្ងៃ​ណា​កញ្ញា​មាន​ឱកាស កញ្ញា​ចង់​ឆ្លៀត​ពេល​ខ្លះ​ដើម្បី​បង្កើត​ជា​មុខ​របរ​ណា​មួយ​រឹង​មាំ​ ផ្ទាល់​ខ្លួន​ឯង​សម្រាប់​ថ្ងៃ​អនាគត៕

No comments:

Post a Comment

yes