សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ដី​ធ្លី​នៅ​តំបន់​ទួល​គោក កាន់​តែ​មាន​សក្តា​នុពល​

121011_02
សំណង់​ប្រណីត និង​ធំៗ​ជាច្រើន​ បាន​កើត​នៅតំបន់​ទួល​គោក 

ភ្នំពេញ​: តំបន់​ទួល​គោក​បាន​និង​កំពុង​បង្ហាញ​សក្តានុ​ពល​របស់​ខ្លួន​តាម​រយៈ​ការ​អភិ វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ផ្លាស់​មុខ​មាត់​ពី​តំបន់​លំនៅ​ដ្ឋាន​មក​ជា​តំបន់​មាន​សក្តា​នុពល ផ្នែក​ពាណិជ្ជ​កម្ម​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។
លោក ស៊ឹង ប៊ុណ្ណា​អគ្គ​នាយក​ក្រុម​ហ៊ុន​ប៊ុណ្ណា​ រៀលធី​គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​បាន​ថ្លែង​ថា ទួល​គោក​ពិត​ជា​មាន​ឈ្មោះល្បី​តាំង​ពី​សម័យ​មុន​មក​ម្ល៉េះ ហើយ​តំបន់​នេះ​ត្រូវ​គេ​ដឹង​ថា អ្នក​រស់​នៅ​ភាគ​ច្រើន​ជា​អ្នក​មាន​ប្រាក់​ចំណូល​ច្រើន និង​មាន​ឋានៈ​ខ្ពស់​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ ទួល​គោក​ក៏​ជា​តំបន់​ដែល​ស្ថិត​នៅ​កណ្តាល​ក្រុង​នា​ពេល​អនាគត​ផង​ដែរ ពី​ព្រោះ​ស្ថិត​នៅ​កណ្តាល​រវាង​ទីក្រុង​ចាស់ និង​ទីក្រុង​រណប​ថ្មី​ៗ​ដូចជា​ខេមកូស៊ីធី ហ្គ្រេន​ភ្នំពេញ ជាដើម ដែល​កត្តា​ទាំង​អស់​នេះ​បាន​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ហក់​ឡើង ចន្លោះ​ពី១៥​ទៅ​២០​ភាគរយ​ក្នុង​ឆ្នាំ​២០១២​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។
លោក ប៊ុណ្ណា បាន​ថ្លែងថា​៖​«​តំបន់​នេះ​ពិត​ជា​មាន​សក្តានុ​ពល​ខ្លាំង​នា​ពេល​បច្ចុប្បន្ន នេះ ខុស​ពី​៣​-​៤​ឆ្នាំ​មុន​ដែល​តំបន់​នេះ​មិន​សូវ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ភ្លើង​អគ្គិសនី​ល្អ​ប្រសើរ​ឡើយ​»​។ លោក​បន្តថា​៖​«​តំបន់​នេះ​ពី​មុន​មាន​សំណង់​អនា​ធិប​តេយ្យ​ច្រើន​ប៉ុន្តែ​ពេល​នេះ​បាន​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​អស់​ហើយ ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​ប្រសើរ និង​ទាក់​ទាញ​យ៉ាង​ខ្លាំង​»​។

លោក ប៊ុណ្ណា​ បាន​ប្រាប់​ទៀត​ថា​តម្លៃ​ដីធ្លី​នៅ​ទួលគោក​តំបន់​ពាណិជ្ជកម្ម គឺ​មាន​ចាប់​ពី​៨០០​ដល់​១៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​តំបន់​លំនៅ​ដ្ឋាន​មាន​តម្លៃ​ចាប់ពី​៦០០​ទៅ១០០០​ដុល្លារ​អាមេរិក​។
ចំណែក លោក ចេង ខេង អគ្គ​នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ស៊ី​ភី​អិល កាន់​តែ​មាន​សុទិដ្ឋិ​និយម​ជាង​លោក ប៊ុណ្ណា ទៅ​ទៀត ដោយលោក​បាន​និយាយ​ថា តម្លៃ​ដីធ្លី​តំបន់​ពាណិជ្ជ​កម្ម​នៅ​ទួលគោក​មាន​ពី​៣០០០​ទៅ​៤៥០០​ដុល្លារ និង​តំបន់​លំនៅ​ដ្ឋាន​មាន​ចាប់ពី​១៥០០​ដល់​២៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ការ៉េ​។ លោក​បន្ត​ថា សក្តា​នុពល​តំបន់​នេះ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​ការ​អភិវឌ្ឍ​ខុនដូ អាផាតមិន និង​ការ​រីក​សាយ​សកម្មភាព​ពាណិជ្ជ​កម្ម​ព្រោង​ព្រាត ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន និង​ជន​បរទេស​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កេងកង១ ចូល​មក​រស់​នៅ​តំបន់​ទួល​គោក​។
លោក​បាន​អះអាង​ថា​៖​«​បើ​អាផាតមិន នៅ​តំបន់​បឹង​កេងកង​១​បន្ទប់១​មាន​តម្លៃ​ចន្លោះ​ពី១០០០​ដល់​២០០០​ដុល្លារ​នោះ នៅ​ទួលគោក​អាផាតមិន ដែល​មាន​៣​បន្ទប់​មាន​តម្លៃ​ត្រឹម​តែ​១៣០០​ទៅ​១៥០០​ដុល្លារ​តែ​ប៉ុណ្ណោះ រឿង​អី​គេ​មិន​មក​ជួល​នៅ​តំបន់​ទួលគោក​»​។
លោក សេន ​ច័ន្ទរាត្រី អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ីអ៊ីអេ​មាន​ប្រសាសន៍​ថា នៅ​ពេល​អនាគត​តំបន់​ទួលគោក​អាច​នឹង​ជំនួស​តំបន់​បឹង​កេងកង១ នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​តំបន់​ទួលគោក​មាន​ផ្លូវ​ធំ​ទូលាយ​មាន​របៀប​រៀបរយ មាន​ការ​សាង​សង់​ខុន​ដូ អាផាតមិន ជា​បន្ត​បន្ទាប់ និង​មាន​សេវាកម្ម​ចម្រុះ​ទាំង​មន្ទីរ​ពេទ្យ​អន្តរជាតិ សាលា​រៀន​អន្តរជាតិ ភោជនីយ​ដ្ឋាន និង​សេវា​កម្ម​ចម្រុះ​ដទៃ​ទៀត​។
លោក​បាន​បញ្ជាក់​ថា៖​«​នៅ ៥​ឆ្នាំ​ខាង​មុខ​ទួល​គោក នឹង​ជំនួស​តំបន់​បឹង​កេងកង​១ ព្រោះ​នៅ​តំបន់​បឹង​កេង​កង​១ ដី​ចង្អៀត ហើយ​ឥឡូវ​នេះ​ខ្ញុំ​រក​ដី​ឲ្យ​អតិ​ថិជន​លែងបាន​ហើយ»​។​លោក​បាន​បន្ត​ថា​៖​«​ប្រហែល​មិន​ដល់​៥​ឆ្នាំ​ទៀត​ទេ​ដី​នៅ​តំបន់​ទួលគោក​អាច ហក់​ឡើង​ដល់​២០០០​ទៅ​៣០០០​ដុល្លារ ខណៈ​បច្ចុប្បន្ន​យើង​អាច​រក​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​១៦០០​ទៅ​១៨០០ ដុល្លារ​ក្នុង​មួយ​ការ៉េ សម្រាប់​ដី​នៅ​តំបន់​ពាណិជ្ជ​កម្ម និង​តម្លៃ​ពី​៧០០​ទៅ​១០០០​ដុល្លារ​សម្រាប់​ដី​ជា​តំបន់​លំនៅ​ដ្ឋាន»​។
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​វីអឹមស៊ី បាន​ឯកភាព​ដូច​ការ​លើក​ឡើង​ខាង​លើ​ប៉ុន្តែ​លោក​បានលើក​ឡើង​ថា តំបន់​នោះ​ក៏​ជួប​បញ្ហា​ស្ទះ​ចរាចរណ៍​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​អាជ្ញាធរ​រាជធានី​អាច​កសាង​ផ្លូវ​បាន​ពីរ​បី​ខ្សែទៀត​ចូល​ទៅ ក្នុង​តំបន់​នេះ វា​នឹង​ធ្វើ​ឲ្យ​តំបន់​ទួលគោក​ក្លាយ​ជា​តំបន់​មាន​សក្តា​នុពល​កាន់តែ​ខ្លាំង​ថែម​ទៀត​៕

No comments:

Post a Comment

yes