កំពង់ធំ ៖ យោងតាមប្រភពព័ត៌មានពីមន្ដ្រីជលផលមួយរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មានការលួចលាក់ចិញ្ចឹមត្រីខុសច្បាប់ជាច្រើនកន្លែងដូចជានៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ គេមិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបម្តងណាឡើយ បើទោះបីជាសកម្មភាពអស់ទាំងនេះខុសច្បាប់និងផ្ទុយពីបទបញ្ជារបស់ថ្នាក់លើបែបណាក៏ដោយ។
ឈ្មួញរកស៊ីចិញ្ចឹមត្រីខុសច្បាប់ដ៏អនាធិបតេយ្យនោះរួមមានឈ្មោះ ហ៊ូ ភេទប្រុស មានស្រះ២កន្លែង ឈ្មោះ ប៉េង គា ភេទប្រុសមានស្រះមួយកន្លែង ឈ្មោះ ចេក ភេទស្រី មានស្រះពីរកន្លែង ឈ្មោះ អេង ភេទស្រី មានស្រះពីរកន្លែង ឈ្មោះ ច្រិល ភេទប្រុស មានបែ២កន្លែង ក្នុងនោះស្រះមួយកន្លែងក្នុងស្ទឹងសែន១កន្លែង រីឯនៅក្នុងភូមិស្នែងក្របី ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ មានឈ្មោះ ម៉ឹង ម៉ៅ ឈ្មោះ សុខ ពុយ ឈ្មោះ ដា រ៉ាយ ឈ្មោះ សើ លៀង ឈ្មោះ អៀក មុំ ជាមន្ដ្រីមេព្រៃខេត្ដកំពង់ធំ ឈ្មោះ គុណ ច្រឹង ឈ្មោះ គា តឿ ឈ្មោះ ហូ រ៉េន និងមានកន្លែងចិញ្ចឹងមត្រីឆ្ដោ ជាច្រើនទៀតដែលកំពុងស្រាវជ្រាវយកមកចុះផ្សាយ។
ពាក់ព័ន្ធនឹងរឿងចិញ្ចឹមត្រីឆ្ដោ យ៉ាងគគ្រឹកគគ្រេង និងបែបអនាធិបតេយ្យគ្មានការបង្ក្រាបពីសំណាក់ មន្ដ្រីជលផលដែលមានលោក សៅ វណ្ណសិរីវុធ និងមន្ដ្រីក្រោមឱវាទគឺគេសង្ស័យថា មន្ត្រីជំនាញអាចជាប់ពាក់ព័ន្ធ និងទទួលបានសំណូកសំណែន យ៉ាងក្រាស់ក្រែលជាមិនខាន បានជាមិនឃើញលោក សៅ វណ្ណសិរីវុធ និងមន្ដ្រីពាក់ព័ន្ធចុះអប់រំណែនាំ ឬចុះបង្ក្រាបទាល់តែសោះ ។ ករណីមានបទល្មើសចិញ្ចឹមត្រីឆ្ដោនៅក្នុងទឹកដី ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ដ៏អនាធិបតេយ្យនេះ មិនទាន់អាចសុំការបំភ្លឺពីលោកសៅ វណ្ណសិរីវុធ នាយសង្កាត់ជលផលស្ទឹងសែន និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌជលផលកំពង់ធំបានទេ ដោយទូរស័ព្ទ ចូលគ្មានអ្នកលើក៕
No comments:
Post a Comment
yes