សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

លោក François Hollande៖« លោក​ប្រធានាធិបតី​ស៊ីរី Bachar ត្រូវតែ​ចុះចេញ​ពី​តំណែង ដោយ​គ្មាន​លក្ខខណ្ឌ »

បទសម្ភាសន៍​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ជាមួយ RFI France24 និង TV5 Monde ថ្ងៃ​ទី១១ តុលា ២០១២
បទសម្ភាសន៍​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ជាមួយ RFI France24 
និង TV5 Monde ថ្ងៃ​ទី១១ តុលា ២០១២

មុន​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​ដាកា​នៃ​ប្រទេស​សេណេហ្គាល់ បន្ទាប់​មក​បន្ត​ទៅ​ទីក្រុង​គីនស្ហាសា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ដើម្បី​ចូលរួម​ជំនួបកំពូល​នៃ​ប្រទេស​ប្រើ​ភាសា​បារំាង លោក​ប្រធានាធិបតី​បារំាង François Hollande បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ ទូរទស្សន៍ France 24 និង TV5 Monde។ លោក​ប្រមុខរដ្ឋ​បារំាង​បាន​ថ្លែង​ប្រាប់​ពី​ការ​សម្រេចចិត្ត​របស់​បារំាង​ក្នុង​ការ​បើក​ទំព័រថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​បារំាង និង​ទ្វីបអាហ្រ្វិក។ ក្រៅ​ពី​នេះ លោក François Hollande ក៏​បាន​និយាយ​ពី​ប្រធានរឿង​អន្តរជាតិ​ក្តៅគគុក​មួយ​ចំនួន​រួម​មាន ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ វិបត្តិ​នៅ​ស៊ីរី​ដែល​លោក​ប្រមុខរដ្ឋ​បារំាង​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ស៊ីរី Bachar ត្រូវ​តែ​ចុះចេញ​ពី​តំណែង ដោយ​គ្មាន​លក្ខខណ្ឌ។

នៅ​ពេល​ដែល​លោក​ប្រធានាធីបតី​ស៊ីរី Bachar el-Assad ចាកចេញ​ពី​តំណែង​ឆាប់​កាលណា ដំណើរ​ការ​អន្តរកាល​នៅ​ស៊ីរី​អាច​នឹង​ចាប់​ផ្តើម​ភ្លាមៗ​នៅ​ពេល​នោះ។ នៅ​ពេល​ដែល​ជម្លោះ​បន្ត​អូសបន្លាយ​កាន់​តែ​យូរ ហានិភ័យ​ក៏​កាន់​តែ​រីក​ធំ​ខ្លំាង​ដែរ។ ដំបូង គឺ​ការ​ផ្ទុះ​ចេញ​នូវ​សង្រ្គាមស៊ីវិល បន្ទាប់​មក បង្ក​ចេញ​នូវ​ភាព​អនាធិបតេយ្យ​នៅ​ទូទំាង​ប្រទេស រហូត​ដល់​មាន​ការ​ពុះចែក​ប្រទេស​ទៅ​តាម​បក្សពួក​នីមួយៗ។ ខ្ញុំ​សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ស្ថានការណ៍​បែប​នេះ។
 
អ៊ីចឹង​ហើយ​បាន​ជា​ប្រទេស​បារំាង​បាន​ចេញ​មុខ​ជួយ​ឈឺឆ្អាល​មុន​គេ។ តំាង​ពី​ខ្ញុំ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មក បារំាង​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​សម្រាប់​ប្រទេស​ស៊ីរី​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ ?
 
គឺ​បារំាង​នេះ​ឯង ជា​អ្នក​ស្នើ​ឲ្យ​ក្រុមអ្នកប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​ជួបប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ និង​សុំ​ឲ្យ​ពួក​គេ​រៀបចំ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ។
 
គឺ​បារំាង​នេះ​ឯង ជា​អ្នក​ដែល​បាន​និយាយ​មុន​គេ ឲ្យ​មាន​ការ​ជួយ​ការពារ​តំបន់​ដែល​ក្រុមអ្នកប្រឆំាង​រំដោះ​បាន និង​រៀបចំ​ឲ្យ​មាន​ជំនួយមនុស្សធម៌។ យើង​បាន​ធ្វើ​បញ្ហា​នេះ នៅ​ក្នុង​ប្រទេស​ហ៊្សកដានី។ បារំាង​ជា​អ្នក​និយាយ​មុន​គេ​ថា យើង​ត្រូវ​តែ​រួមសហការណ៍​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាជន​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​គេច​ពី​តំបន់​គ្រោះថ្នាក់ ឬ​មួយ​ជនភៀសខ្លួន​អាច​នឹង​ទទួល​បាន​កន្លែង​រស់នៅ​សមរម្យ និង​មាន​លក្ខខណ្ឌ​ល្អ ពិសេស​នៅ​ក្នុង​រដូវ​រងា​ខាង​មុខ។
 
បារំាង​ជា​ប្រទេស​មុន​គេ​ដែល​បាន​និយាយ​ថា យើង​ត្រូវ​តែ​ធ្វើ​អ្វីៗ​​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​បង្ខំ​ឲ្យ​លោក​ប្រធានាធីបតី​ស៊ីរី Bachar el-Assad ចុះ​ចេញ​ពី​តំណែង និង​យើង​ត្រូវ​រក​ដំណោះស្រាយ​សមស្រប​មួយ ដោយ​គិត​ទំាង​ក្រុម​មនុស្ស​ជំនិត​របស់​លោក Assad ផង។
 
ខ្ញុំ​ធ្លាប់​បាន​ឮ​សំណើ​របស់​ប្រទេស​តួកគី​ពាក់ព័ន្ធ​នឹង​លោក​អនុប្រធានាធិបតី​ស៊ីរី។ នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនំា​ស៊ីរី​បច្ចុប្បន្ន, មាន​ឥស្សរជន​ជា​ច្រើន​ដែល​នឹង​អាច​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​អន្តរកាល។ ក៏​ប៉ុន្តែ មិន​ត្រូវ​មាន​ការ​សម្របសម្រួល​ណា​មួយ​ជាមួយ​លោក Bachar el-Assad ទេ៕

No comments:

Post a Comment

yes