ជនជាតិទីបេ ដែល បាន ដុត ខ្លួន ធ្វើ អត្តឃាត កាល ពី ពេល កន្លង ទៅ
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានរាយការណ៏ឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិទីបេ២នាក់ទៀតហើយ បានធ្វើអត្តឃាតដោយដុតសម្លាប់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ ដែលធ្វើឲ្យចំនួនអ្នកធ្វើអត្តឃាតជាជនជាតិទីបេ កើនដល់៩នាក់ហើយ តែក្នុងរយៈពេលមួយសប្ដាហ៏ប៉ុណ្ណោះ។
សេចក្ដរាយការណ៏បានឲ្យដឹងថា ការធ្វើអត្តឃាតដ៏ស្ញើបនេះបានកើតឡើងនៅទីប្រជុំជន ដូវ៉ា( Dowa) នៃ ខេត្ត គ្វីនហែ( Qinghai) ភាគពាយព្យប្រទេសចិន ។ ជាការធ្វើអត្តឃាតស្របពេលដែលបក្សកុម្មុយនិស្តចិន កំពុងតែធ្វើសមាជដើម្បីផ្លាសប្ដូរមេដឹកនាំ។
គួរបញ្ជាក់ថា ជារឿងៗដើម្បីបង្ហាញឲ្យឃើញពីការប្រឆាំងចំពោះអំពើជិៈជាន់ កៀបសង្កត់ពីសំណាករដ្ឋាភិបាលកុម្មុយនិស្តចិន និង ដើម្បីឯករាជ្យទីបេ ជនជាតិទីបេ តែងតែជ្រើសរើសយកអត្តឃាតកម្មបែបនេះ៕
No comments:
Post a Comment
yes