សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 13, 2012

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ជំរុញ​អ្នក​ភូមិ​ដែល​តវ៉ា​រឿង​ដីធ្លី​ឲ្យ​អត់ធ្មត់​ក្នុង​ការ​តស៊ូ​មតិ


អង្គការ​លើក​លែង​ទោស​អន្តរជាតិ​កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ការ​ជំរុញ​ដល់​ក្រុម​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​តំបន់​បឹងកក់ សហគមន៍​បុរីកីឡា និង​សហគមន៍​មួយ​ចំនួន​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​អត់ធ្មត់ និង​ស៊ូទ្រាំ​ក្នុង​ការ​ធ្វើ​ការ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​លំនៅ​ដ្ឋាន និង​សិទ្ធិ​មូលដ្ឋាន​ផ្សេងៗ​ទៀត។
ក្រុមសហគមន៍ដែលមានបញ្ហាជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញស្វែងរក អន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិកកន្លងមក (រូប៖RFA)
ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រមាណ​ជាង១០០​នាក់​ ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោកស្រី Amanda Howle មន្រ្តី​គ្រប់គ្រង​ផ្នែក​ជំនួយ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា «ចូរ​កុំ​អស់​សង្ឃឹម ហើយ​កុំ​គិត​ថា បង​ប្អូន​នៅ​ឯកោ.. ពួក​យើង [សហគមន៍​អន្តរជាតិ] បាន​ដឹង និង​យល់​យ៉ាង​ច្បាស់​ថា បងប្អូន​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ»។
ចំពោះ​ករណី​ដែល​អាជ្ញាធរ​បាន​ធ្វើ​ការ​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​សកម្មជន​ដីធ្លី​ចំនួន​ពីរ​រូប គឺ​អ្នកស្រី យ៉ោម បុប្ឆា មក​ពី​សហគមន៍​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី មក​ពី​សហគមន៍​បុរីកីឡា លោកស្រី Amanda Howle បាន​ថ្លែង​ថា រឿង​រ៉ាវ​របស់​ពួក​គេ​ទាំង​ពីរ​នាក់​នេះ គឺ​ផ្តើម​ចេញ​ពី​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី ដូច្នេះ​ប្រសិន​ជា​រក​ឃើញ​ថា ពួក​គេ​តវ៉ា​រឿង​ដីធ្លី​ពិត​ប្រាកដ​នោះ អាជ្ញាធរ​ត្រូវ​តែ​ដោះ​លែង​ពួក​គេ។

គួរ​រំលឹក​ថា អ្នកស្រី យ៉ោម បុប្ឆា សកម្មជន​ដីធ្លី​នៅ​តំបន់បឹងកក់ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១២​កន្លង​ទៅ​ចំពោះ​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ចំណែក​អ្នកស្រី ទឹម សាក់មុន្នី សកម្មជន​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ក៏​ត្រូវ​អាជ្ញាធរ​ធ្វើ​ការ​ចាប់​ឃុំ​ខ្លួន​បន្ទាប់​គ្នា​នោះ​ដែរ តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច៕

No comments:

Post a Comment

yes