គណបក្សសង្រ្គោះជាតិជួបជាមួយសមាជិកាព្រឹទ្ធសភាអូស្រ្តាលីនៅដើមខែតុលា២០១២ (រូបភាពផ្ដល់ឲ្យ)។ |
30 October 2012
ABC Radio Australia
ព្រឹទ្ធសភាជាតិរបស់ប្រទេសអូស្រ្តាលី បានអនុម័តលើសេចក្ដីសម្រេចចិត្តមួយដែលគាំទ្រអង្គការអំពាវនាវរបស់ អង្គការសហប្រជាជាតិដែលសុំឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិ ធម៌នៅប្រទេសកម្ពុជា។
នៅក្រុង Canberra កាលពីរសៀលថ្ងៃចន្ទ ទី២៩ តុលា ម្សិលមិញនេះ សមាជិកាព្រឹទ្ធសភា លោកស្រី Christine Milne ដែលប្រធានគណបក្សបរិស្ថាននិយមរបស់អូស្រ្តាលី ឬហៅថា Greens Party ផងដែរនោះ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចលើអនុសាសន៍របស់ប្រសិតនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រី Christine Milne មានប្រសាសន៍ថាគណបក្សរបស់លោកស្រីមានការព្រួយបារម្ភអំពីការដែលនឹងអាចមានការខ្វះខាតភាពយុត្តិធម៌និងភាពត្រឹមត្រូវក្នុងការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះ ប្រសិនបើអនុសាសន៍របស់អង្គការហសប្រជាជាតិនេះមិនបានត្រូវគេអនុវត្តទេនោះ។
គណបក្ស Greens កំពុងតែមានឥទ្ធិពលនៅក្នុងការបញ្ចេញសំឡេងនិងដាក់សម្ពាធ ដោយសារតែគណបក្សកាន់អំណាចត្រូវការកៅអីរបស់គណបក្ស Greens ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Laborបច្ចុប្បន្នដែលកំពុងដឹកនាំប្រទេសអូស្រ្តាលី។
លោកស្រី Christine Milne មានប្រសាសន៍ថា នៅក្រោយព្រឹទ្ធសភាអនុម័តសេចក្ដីសម្រេចរួចហើយនោះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោក Bob Carr នឹងត្រូវតែអនុវត្តតាមសេចក្ដីសម្រេចនេះឲ្យបានសមស្របតាមតម្រូវការក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសកម្ពុជា។
លោកស្រីបន្តថាគណបក្សរបស់ស្រីគាំទ្រគោនយោបាយលើកស្ទួយសិទ្ធិមនុស្សនៅក្នុងតំបន់នឹងរឹតតែសកម្មឡើងទៀត។ លោកស្រីនឹងបន្តឃ្លាំមើលស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាហើយថាលោកស្រីមានកម្លាំងចិត្តក្នុងបញ្ហានេះដោយសារការមើលឃើញថាមានរដ្ឋសភារបស់អឺរ៉ុបនិងហ្វ៊ីលីពីនក៏បានអនុម័តសេចក្ដីសម្រេចគាំទ្រលើអនុសាសន៍របស់ប្រសិតអង្គការសហប្រជាជាតិដូចអូស្រ្តាលីរួចហើយដែរ។
ព្រឹទ្ធសភាអូស្រ្តាលីបានធ្វើការកត់សម្គាល់របាយការណ៍របស់អង្គការសហប្រជាជាតិចេញកាលខែកក្កដានេះ ដែលបានអំពាវនាវសុំឲ្យការឆោះឆ្នោតសកលនៅកម្ពុជា ឆ្នាំ២០១៣ខាងមុខនេះ បានប្រព្រឹត្តទៅតាមស្ដង់ដារអន្តរជាតិ ប្រជាធិបេតយ្យ សេរីនិងយុត្តិធម៌ និងមានការកែទម្រង់ជាបន្ទាន់និងសម្រាប់រយៈពេលវែង ដើម្បីផ្ដល់ទំនុកចិត្តដល់ពល រដ្ឋរបស់ខ្លួន។ បន្ថែមពីលើនោះទៀតអង្គការសហប្រជាជាតិអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជាធា នាថានឹងមានគណបក្សប្រឆាំងចូលរួមយ៉ាងពេញលេញក្នុងនយោបាយរបស់ប្រទេសនេះ ដោយគ្មានការរុកគួនផ្លូវកាយឬផ្លូវច្បាប់ ឬការបំផិតបំភ័យព្រមទាំងអនុញ្ញាតឲ្យមានវត្តមានរបស់លោកសមរង្ស៊ីផង។
យ៉ាងណាមិញ ក្នុងពេលកន្លងមករដ្ឋាភិបាលបានលើកឡើងហើយថាខ្លួនមិនដែលហាមឃាត់មិនឲ្យមានការចូលបោះឆ្នោតរបស់គណបក្សប្រឆាំងទាំងពីរនោះទេ ហើយរដ្ឋាភិបាលក៏មិនហាមមិនសមរង្ស៊ីក្នុងធ្វើដំណើរចូលស្រុកដែរ ប៉ុន្តែថាលោកសមរង្ស៊ីត្រូវតែប្រគល់ខ្លួនដើម្បីទទួលទោសពាក់ព័ន្ធនឹងករណីដកបង្គោលព្រំដែន។
លោក សុខ វ៉ាន់ខេម៉ា រស់នៅក្នុងក្រុងស៊ីដនីយ៍ និងជាសមាជិកម្នាក់របស់ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិនៅក្នុងអូស្រ្តាលី ដែលមានអមដំណើរមេដឹកនាំទៅក្រុង Canberra នៅថ្ងៃទី៨និង៩តុលាននោះ បានប្រសាសន៍បញ្ជាក់ថា កាលពីដើមខែតុលានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងលោកកឹម សុខា ប្រធានគណបកស្សសិទ្ធិមនុស្សបានធ្វើទស្សនកិច្ចទៅក្រុង Canberra ដើម្បីស្វែងសុំការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីចំពោះអនុសាសន៍របស់អង្គការសហប្រជាជាតិអំពីបញ្ហាសិទ្ធិមនុស្ស៕
No comments:
Post a Comment
yes