សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 13, 2012

លោក ចាន់ សុវ៉េត វិល​មក​ស្រុក​វិញ

អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត
 ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក (ADHOC) លោក ចាន់ សុវ៉េត បាន​វិល​មក​បម្រើ​ការ​នៅ​ក្នុង​ស្រុក​វិញ​ហើយ បន្ទាប់​ពី​មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​កន្លង​មក។
លោក ចាន់ សុវ៉េត បាន​ខកខាន​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស។
ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៣ ខែ​វិច្ឆិកា ថា លោក ចាន់ សុវ៉េត បាន​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លោក​ត្រូវ​ទៅ​បំពេញ​ការងារ​ចាំបាច់​បន្ត​ទៀត​នៅ​ខេត្ត​ព្រះវិហារ។

លោក នី ចរិយា បន្ត​ថា លោក ចាន់ សុវ៉េត នឹង​ពិចារណា​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​សិន​ជា​មាន​ការ​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​ជា​ថ្មី​ទៀត​នោះ៖ «កាល​ពី​លើក​មុន ដោយសារ​មាន​បេសកកម្ម​មួយ​ជាក់លាក់ អ៊ីចឹង​បើ​សិន​ជា​តុលាការ​ចេញ​ដីកា​សាកសួរ​ទៅ​តាម​នីតិវិធី​ជា​លើក​ទី​២ ហើយ​ពុំ​មាន​បេសកកម្ម​ដែល​ធ្វើ​ឲ្យ​ជាន់​នឹង​ពេល​វេលា​នៃ​ការ​កោះ​ហៅ​នោះ​ទេ យើង​ចូល​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ​ទៅ​តាម​នីតិវិធី»
ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េតឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី​២៤ សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស តាម​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។
ការ​ចោទ​ប្រកាន់​នោះ គឺ​ពាក់ព័ន្ធ​នឹង​ចលនា​ទាមទារ​ដីធ្លី​របស់​ពលរដ្ឋ ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា ជា​ចលនា​បង្កើត​អបគមន៍ ដើម្បី​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លើ​ទីតាំង​ដី​សម្បទាន​ទំហំ​១៥០០​ហិកតារ៕

No comments:

Post a Comment

yes