បេក្ខជនប្រធានាធិបតីដែលនឹងត្រូវបោះឆ្នោតឲ្យ លោករ៉ុមនី (ស្តាំ)
និងលោកអូបាម៉ា (ឆ្វេង)
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីមើលការ ផ្សាយលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃ ពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៩ព្រឹក នៅស្ថានទូតសហរដ្ឋអាមេរិកផ្ទាល់។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ភ្ញៀវ ដែលត្រូវបានអញ្ជើញចូលរួម នឹងធ្វើការទស្សនានូវការផ្សាយបន្តផ្ទាល់នូវលទ្ធផលបោះ ឆ្នោតនៅលើផ្ទាំងបញ្ចាំងធំ។ មិនតែប៉ុណ្ណោះ ភ្ញៀវដែលមកចូលរួមក៏នឹងធ្វើការបោះឆ្នោតសាកល្បងផងដែរ ដើម្បីស្វែងយល់ពីប្រព័ន្ធបោះឆ្នោតអាមេរិក។
សូមបញ្ជាក់ថា លោក William E. Todd ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នឹងថ្លែងសុន្ទរកថាស្វាគមន៍ដល់ភ្ញៀវដែលបានចូលរួមផងដែរ។
No comments:
Post a Comment
yes