ក្រុងញូវយ៉កៈ ព្យុះរដូវរងារមួយ បានបង្កឲ្យមានព្រឹល និងទឹកភ្លៀងនៅភាគឦសានអាមេរិក កាលពីថ្ងៃពុធ ដោយនាំមកនូវខ្យល់បក់ដ៏គ្រោះថ្នាក់ ហើយបានធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយ ដែលមនុស្សរាប់សែននាក់ នៅតែគ្មានភ្លើងប្រើប្រាស់នៅឡើយ បន្ទាប់ពីព្យុះកំណាចសែនឌី។
ព្យុះឦសាន បាននាំមកនូវទុក្ខសោកថ្មីដល់មនុស្សរាប់ពាន់នាក់នៅរដ្ឋញូវចឺស៊ី ញូវយ៉ក និងខុន ណិកធីខាត់ដែលផ្ទះរបស់ពួកគេ ត្រូវបំផ្លាញដោយព្យុះសែនឌី នៅពេលដែលវាបានវាយប្រហារដល់ច្រាំងកាលពីថ្ងៃ២៩ តុលា ដោយនាំឲ្យមានទឹកជំនន់ និងខ្យល់បក់ខ្លាំងជាប្រវតិ្តសាស្រ្ត។
លំនៅដ្ឋាននិងទី តាំងធ្វើអាជីវកម្មប្រមាណ២២ពាន់កន្លែង ចាប់ពីរដ្ឋខារ៉ូឡៃណា ដល់រដ្ឋញូវយ៉ក បានដាច់ភ្លើងកាលពីថ្ងៃពុធ ដូច ជាអតិជនជាង៦៤ម៉ឺននាក់ ដែលនៅតែគ្មានភ្លើងប្រើប្រាស់ ដោយសារតែព្យុះធំបំផុត និងចំណាយប្រាក់ច្រើនបំផុត ដែលពុំធ្លាប់បានវាយប្រហារអាមេរិក។
No comments:
Post a Comment
yes