សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

អ្នក​​​ភ្នំពេញ​សាទរ​លទ្ធ​ផល​បោះឆ្នោត​នៅ​​អាមេរិក

121108_04
ពល​រដ្ឋ​អា​មេរិក​មើល​លទ្ធផល​បោះ​ឆ្នោត​​អាមេរិក​តាម​ទូរ​ទស្សន៍​នៅ
 META house ​​​ម្សិល​មិញ​

ភ្នំពេញៈ បើ​ទោះ​បី​ជា​វា​មិន​រីករាយ​ខ្លាំង​ដូច​ទីក្រុង Chicago ​ឬ​ស្រពាប់​ស្រពោន​ដូច​ទីក្រុង Boston ក៏​ដោយ ប៉ុន្តែ​អារម្មណ៍​របស់​ជន​ជាតិ​អាមេរិក និង​ជន​បរទេស នៅ​រាជធានី​ភ្នំពេញ​មាន​លក្ខណៈ​ស្វាហាប់ ខណៈ​ពេល​ដែល​សន្លឹក​ឆ្នោត បាន​រាប់​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ម្សិលមិញ។
ខណៈ​ពេល​កំពុង​កាន់​តំណែង​ជា​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ទីបំផុត​បាន​ទទួល​ជ័យជម្នះ ដោយ​សំឡេង​ច្រើន​លើស​លប់ ហើយ​ការ​ពិភាក្សា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ម៉ោង មុន​ដល់​សេចក្តី​ប្រកាស​ជ័យជម្នះ​ បាន​ធ្វើ​​ឲ្យ​ជន​បរទេស​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​អន្ទះសា។
ភ្លាមៗ​បន្ទាប់​ពី CNN បាន​ផ្សាយ​ពី​ជ័យជម្នះ​ របស់​លោក អូបាម៉ា លោក​ស្រី Taryn Schwilling កវី និង​បញ្ញវន្ត Fullbright នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «​វា​ជា​រឿង​តក់​ស្លត់​ក្នុង​ចិត្ត​»។

លោក ស្រី Schwilling មិន​បាន​ស្តាប់​ពី​ការ​ប្រកាស​ជ័យជម្នះ​របស់​លោក អូបាម៉ា ទេ ប៉ុន្តែ​លោក​ស្រី ដោយ​ក្នុង​ដៃ​កាន់​ស្រាបៀរ​នៅ​ពិធី Democrats Abroad រៀប​ចំ​នៅ Meta House បាន​ថ្លែង​ថា៖ «​ខ្ញុំ​រីករាយ ... ដូច្នេះ​ វា​ជា​ស្រាបៀរ​សាទរ មិន​មែន​ជា​ស្រាបៀរ​បំបាត់​ទុក្ខ​នោះ​ទេ»។
លោក ពេជ្រ សុភី អ្នក​ប្រឹក្សា​ពាណិជ្ជកម្ម ​ជា​ជនជាតិ​កម្ពុជា ដែល​បាន​ផ្លាស់​ទៅ​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន ហើយ​ក្រោយ​មក ​ទទួល​បាន​សញ្ជាតិ​អាមេរិក បាន​ថ្លែង​ថា រូប​លោក​ក៏​បាន​បោះ​ឆ្នោត​ឲ្យ​លោក អូបាម៉ា​ផង​ដែរ។ ដោយ​កត់​សម្គាល់​ ថា លោក​ប្រធានាធិបតី​មិន​ចាត់​ទុក​បញ្ហា​ជា​ស ឬ​ខ្មៅ លោក​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា៖ «​គាត់​ល្អ​សម្រាប់​ប្រទេស ហើយ​គាត់​ល្អ​សម្រាប់​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​។ ខ្ញុំ​គិត​ថា លោក អូបាម៉ា ប្រើ​ទស្សន​វិស័យ​ប្រផេះ​ចំពោះ​ពិភពលោក»។ ដោយ​លើក​ឡើង​អំពី​ការ​ទូត​ លោក​បាន​បន្ថែម​ថា៖«វា​ជា​វិធី​មួល​ដៃ។ អ្នក​ត្រូវ​ចាប់​ដៃ​ជា​មុន​សិន»។
នៅ​ក្នុង​ពិធី​ដែល​បាន​រៀបចំ​ឡើង ​កាល​ពី​ព្រឹក​ម្សិលមិញ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក បាន​រៀបចំ​ការ​ធ្វើ​ត្រាប់​ ការ​បោះឆ្នោត ដោយ​រង់ចាំ​លទ្ធផល​ពី​អាមេរិក​។
ពិធីករ​ទទួល​បាន​សំឡេង​សើច ក្អាក​ក្អាយ​ ខណៈ​ពេល​ដែល​ខ្លួន​បង្ហាញ​បេក្ខជន​ពីរ​នាក់ ដែល​ម្នាក់​ធ្វើ​ជា​លោក ​អូបាម៉ា និង​ម្នាក់​ទៀត​ជា​លោក ​រ៉ុមនី  ហើយ​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​ត្រាប់​ការ​បោះឆ្នោត​នោះ លោក អូបាម៉ា ឈ្នះ ៨០ ភាគរយ។
បន្ទាប់​មក អ្នក​ធ្វើ​ជា «លោក អូបាម៉ា» បាន​និយាយ​បែប​កំប្លែង ខណៈ​ពេល​ចាប់​ដៃ​ជាមួយ​នឹង​លោក​ William Todd ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ថា៖«​យើង​នឹង​ពិភាក្សា​ពី​តំណែង​របស់​ លោក ពេល​ក្រោយ​»។
បន្ទាប់​មក បុគ្គលិក​ស្ថានទូត សកម្ម​ជន និង​ភ្ញៀវ​ បាន​ពិភាក្សា​អំពី​នយោបាយ​តាម​បែប​ការ​ទូត។
លោក Sean McIntosh អ្នក​នាំ​ពាក្យ​ស្ថានទូត បាន​ថ្លែង​ថា៖ «ស្ថានទូត​បាន​រៀបចំ​ពិធី​នេះ​រៀង​រាល់​ឆ្នាំ ដើម្បី​បង្ហាញ​ប្រទេស​ម្ចាស់​ផ្ទះ អំពី​លទិ្ធ​ប្រជាធិបតេយ្យ​អាយុ ២៣០ ឆ្នាំ​របស់​អាមេរិក។ មិន​ត្រឹម​តែ​កម្ពុជា​ទេ ប្រទេស​ប្រជាធិបតេយ្យ​កំពុង​ចាស់​ទុំ​អាច​រៀន​សូត្រ​ពី​បទ​ពិសោធ​នេះ»។
ប៉ុន្តែ នៅ​ពេល​សួរ​ថា​ តើ​លោក​បាន​បោះឆ្នោត​ឲ្យ​អ្នក​ណា លោក McIntosh បាន​បដិសេធ​មិន​ប្រាប់​ទេ ដោយ​លោក​ថា លោក​មិន​បង្ហាញ​ពី​ជម្រើស​របស់​ខ្លួន​ឡើយ «បើ​ទោះ​បី​ជា​ខ្ញុំ​មិន​មែន​ជា​អ្នក​ការ​ទូត​ក៏​ដោយ»។
អ្នក​ដទៃ​ទៀត​ នៅ​ស្ថានទូត​ផ្តល់​ព័ត៌មាន​ច្រើន​។ ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា ដែល​ចូល​រួម​ពិធី​នេះ បាន​ថ្លែង​ថា លោក​គាំទ្រ​លោក​ អូបាម៉ា ដែល​លោក​ថា ជា​«មនុស្ស​ស្មោះ​ត្រង់ និង​បើក​ចំហ»។ លោក​បាន​និយាយ​អំពី​ការ​បោះឆ្នោត​អាមេរិក​ថា៖ «​អ្នក​បោះឆ្នោត​មាន​ការ​ស្វិតស្វាញ​ខ្លាំង​ក្លា​ ហើយ​នៅ​តែ​មាន​អរិយធម៌​»។ លោក​បាន​បន្ត​ថា កម្ពុជា​គួរ​រៀន​សូត្រ​តាម​ការ​បោះឆ្នោត​ដ៏​ល្អ​នៅ​អាមេរិក។ «ការ​ជជែក ឧទាហរណ៍ បេក្ខជន​ទាំង​ពីរ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ខ្លះ​ ខ្លាំង​ៗ ប៉ុន្តែ ចុង​បញ្ចប់ ពួក​គេ​អាច​ចាប់​ដៃ ហើយ​​ពួក​គេ​មិន​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ»។
ផ្ទុយ​ទៅ​ វិញ ​លោក ជឿង រ៉ាមិត្ត ​អ្នក​ចូល​រួម បាន​ថ្លែង​ថា លោក​គាំទ្រ​លោក មីត រ៉ុមនី ដើម្បី​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ។ សកម្មជន​យុវជន​អាយុ ២៧ ឆ្នាំ​នៃ​គណបក្ស​ សម រង្ស៊ី រូប​នេះ បាន​ថ្លែង​ថា៖ «គាត់​ជា​អ្នក ជំនួញ​អស្ចារ្យ ហើយ​គណបក្ស​របស់​គាត់​តែង​តែ​ជួយ​ប្រទេស​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាជន​របស់​ខ្លួន​មិន​សប្បាយ​ចិត្ត​»។ «ពី​ប្រទេស​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា លោក អូបាម៉ា គ្រាន់​តែ​និយាយ មិន​ខិតខំ​ដើម្បី... សេរី​ភាព​បញ្ចេញ​មតិ​ទេ»។
ខុស​ពី​បរិយាកាស​នៅ​ស្ថានទូត នៅ​ពិធី Democrats Abroad វិញ​បរិយាកាស​មាន​ភាព​សប្បាយ​រីករាយ​។
លោក​ស្រី Britt Farbo ប្រធាន​ក្រុម បាន​ថ្លែង​ថា ជោគជ័យ​លោក អូបាម៉ា បាន​ផ្តល់​សារៈ​សំខាន់​មួយ ដល់​ជន​ជាតិ​អាមេរិក​នៅ​ក្រៅ​ប្រទេស គឺ​ការ​ទទួល​ស្គាល់។ លោក​ស្រី​បាន​បន្ត​ថា៖ «ការ​ទទួល​ស្គាល់​សហគមន៍ ជនជាតិ​អាមេរិក នៅ​ក្រៅ​ប្រទេស មាន​សារៈ​សំខាន់។ លោក អូបាម៉ា ធំ​លូត​លាស់​នៅ​ក្រៅ​ប្រទេស ម្តាយ​របស់​គាត់ ជា​ជន​ជាតិ​អាមេរិក​នៅ​ក្រៅ​ប្រទេស។ ការ​ទទួល​ស្គាល់​មាន​ន័យ​ថា អ្នក​មាន​ឥទិ្ធពល»។
ប៉ុន្តែ អ្នក​គាំទ្រ លោក រ៉ុមនី វិញ ហាក់​ដូច​ជា​មិន​សូវ​បង្ហាញ​ភាព​លេច​ធ្លោ ដូច​អ្នក​គាំទ្រ​គណ​បក្ស​ប្រជាធិបតេយ្យ​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ​ អ្នក​គាំទ្រ​លោក រ៉ុមនី ម្នាក់​នៅ Meta House បាន​ថ្លែង​ថា លោក​ស្រី​មិន​ខក​ចិត្ត​ទាំង​ស្រុង​ចំពោះ​លទ្ធផល​ឡើយ។
អ្នក​បោះឆ្នោត​ម្នាក់​នេះ ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បន្ត​ថា​៖«​ខ្ញុំ​គិត​ថា​លោក​រ៉ុមនី​មាន លក្ខណៈ​ពិត​និយម​ក្នុង​គោល​នយោបាយ​ តែ​ខ្ញុំ​មិន​ខក​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ទេ។ ប្រសិន​បើ​អាមេរិក​ចង់​ឲ្យលោក អូបាម៉ា​ឈ្នះ​នោះ​មិន​ថ្វី​ទេ​»៕

No comments:

Post a Comment

yes