ក្រុងប៉េកាំងៈ ប្រធានាធិតីចិនដែលជិតផុតអាណត្តិ លោក ហ៊ូ ជីនតាវ បានព្រមានកាលពីថ្ងៃព្រ ហស្បតិ៍ថា អំពើពុករលួយ បានគំរាមកំហែងបក្សកុម្មនិស្ត កំពុងកាន់អំណាច និងរដ្ឋ ប៉ុន្តែបាន ថ្លែងថា បក្សត្រូវតែរាប់រង ខណៈខ្លួនប្រយុទ្ធនឹងភាពចលាចលក្នុងសង្គមកំពុងកើនឡើងៗ។
លោក ក៏បានសន្យាធ្វើការកែទម្រង់នយោបាយ ប៉ុន្តែមិនបានផ្តល់ការកែប្រែគួរឲ្យកត់សម្គាល់ណាមួយទេ និងបានបដិសេធមិនចម្លងតាមសកទីលរដ្ឋាភិបាលនៃលោកខាងលិចទេ។
នៅក្នុងសុន្ទរកថា«ថ្នាក់រដ្ឋ»មួយទៅកាន់គណៈប្រតិភូបក្សដែលគេជ្រើសយ៉ាងសម្រិតសម្រាំង ប្រមាណ២៣០០នាក់ មុនពេលលោកប្រគល់អំណាច លោក ហ៊ូ បានទទួលស្គាល់ថាកំហឹងសាធា រណកំពុងកើនឡើងជុំវិញអំពើពុករលួយ និងបញ្ហាជាច្រើន ដូចជាការខូចខាតបរិស្ថាន បានបំផ្លាញការគាំទ្ររបស់បក្ស និងនាំទៅរកការតវ៉ាកាន់តែច្រើនឡើងៗ។
លោក ហ៊ូ បានព្រមានថា៖«ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការលើកស្ទួយសុចរិតភាពខាង នយោបាយ ដែលបញ្ហាកង្វល់ធំនយោបាយចំពោះពលរដ្ឋ គឺជាការ ប្តេជ្ញាខាងនយោបាយដាច់ណាត់ និងយូរអង្វែងរបស់បក្ស»។
No comments:
Post a Comment
yes