ប្រជាពលរដ្ឋប្រមាណជា២០០នាក់ បានតវ៉ាដោយបិទកំណាត់ផ្លូវជាតិលេខ៧ ចំណុចភូមិក្រសាំង សាលាឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ ដោយសារខឹងសម្បានឹងយុវជនស្ម័គ្រចិត្តដែលមិនព្រមវាស់ដីផ្តល់កម្មសិទ្ធិដល់ពួកគេ។
ប្រធានខុទ្ទកាល័យសាលាខេត្តក្រចេះ លោក ខាន់ ចំណាន ប្រាប់នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាបិទផ្លូវក្បែរសាលាឃុំស្នួល តវ៉ារឿងដីធ្លីដែលពលរដ្ឋ អះអាងថា ក្រុមនិស្សិតវាស់ដីផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋមិនបានគ្រប់គ្នា។
ប៉ុន្តែ លោក ខាន់ ចំណាន សន្យាថា នៅដើមសប្តាហ៍ក្រោយនេះ ក្រុមការងារថ្នាក់ខេត្ត នឹងចុះទៅដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។
បើតាមប្រធានខុទ្ទកាល័យសាលាខេត្តក្រចេះ ប្រជាពលរដ្ឋបានឡើងមកតវ៉ានៅសាលាឃុំនេះ ម្តងរួចមកហើយ ដោយខឹងនឹងក្រុមនិស្សិតវ៉ាស់ដីមិនត្រឹមត្រូវ ខណៈដីរបស់ប្រជាពលរដ្ឋភាគច្រើនមានបញ្ហាជាមួយក្រុមហ៊ុនដាំដំណាំកៅស៊ូ ឈ្មោះហើរ៉ាយហ្សិន៕
No comments:
Post a Comment
yes