បេក្ខជនទាំង១០រូប ដែលនឹងត្រូវប្រជែងយកអាសនៈ៧ នៅក្នុងគណៈ
កម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ជំនាន់ថ្មី នៅថ្ងៃព្រហស្បតិ៍
ក្រុងប៉េកាំងៈ បក្សកុម្មុយនីស្តចិន នឹងធ្វើសមាជជាតិមួយនៅក្នុងសប្តាហ៍នេះ ហើយជំនួប៥ឆ្នាំម្តងនេះ នឹងត្រូវពិភាក្សា លើគោលនយោបាយបក្សនិងការដំឡើងឋានន្តរស័ក្តិ និងទម្លាក់ឋានន្តរស័ក្តិក្រុមមន្ត្រីបក្សផងដែរ។
ទោះជាយ៉ាងណាសមាជបក្សលើកទី១៨នេះនៅឆ្នាំនេះ គឺមានលក្ខណៈសំខាន់ជាពិសេសព្រោះខ្លួននឹងប្រកាសមេដឹកនាំជំនាន់ថ្មី ដែលនឹងកាច់ចង្កូតនាវាចិន សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់។
ជាមួយសមាជិកភាពចំនួន៨០លាននាក់បក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយធំបំផុតនៅក្នុងពិភពលោក។រចនាសម្ព័ន្ធរបស់បក្សនេះមានសណ្ឋានដូចជាពីរ៉ាមីត ដោយមានអង្គការបក្សថ្នាក់មូលដ្ឋានរាប់លាន នៅទូទាំងប្រទេសនៅ ឯថ្នាក់ខាងក្រោមហើយសមាជបក្សជាតិនៅឯទីកំពូល។
ប្រភពជាច្រើនដែលស្និទ្ធនឹងថ្នាក់ដឹកនាំ និយាយថា បេក្ខជនសំខាន់១០រូបនឹងប្រជែងយកអាសនៈចំនួន៧ក្នុងគណៈកម្មាធិការអចិន្រៃ្ដយ៍ការិយាល័យនយោបាយបន្ទាប់របស់បក្សសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
មានតែបេក្ខជនពីររូបគត់ ត្រូវបានគេគិតថាប្រាកដថានឹងចូលក្នុងសមាជលើកទី១៨របស់បក្សដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះគឺ មេដឹកនាំដែលកំពុងតែរង់ចាំលោកស៊ី ជីនភីង និងអនុរបស់លោកគឺលោកលី កេឈាង ដែលគ្រោង នឹងត្រូវលើកបន្តុបជាប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៅខែមីនាឆ្នាំក្រោយ។
លោក ស៊ី ជីនភីងៈ ត្រូវបានគេចាត់ទុកថាជាអ្នកកែទម្រង់ដ៏ប្រុងប្រយ័ត្នដោយធ្លាប់កាន់តំណែងកំពូលៗនៅខេត្តហ៊្វូជាន និងហ្សាជាំងដែលខេត្តទាំងពីរនេះកំពុងនាំមុខកំណែទម្រង់សេដ្ឋកិច្ចរបស់ចិន។
លោក ស៊ី ជីនភីង វ័យ៥៩ឆ្នាំជាអនុប្រធានាធិបតី និងអ្នកស្នងតំណែងដែលត្រូវបានតែងតាំងរបស់លោកប្រធានាធិបតីហ៊ូជីនតាវ។ លោក នឹងធ្វើជាមេបក្សកុម្មុយនីស្តនៅឯសមាជ ហើយបន្ទាប់មកធ្វើជាប្រមុខរដ្ឋនៅខែមីនា។
បិតារបស់លោក អតីតនាយករដ្ឋមន្រ្តីស៊ី ចុងស៊ុនបានតស៊ូជាមួយលោក ម៉ៅ សេទុង នៅក្នុងសង្គ្រាមស៊ីវិលចិន។
លោក លី កេឈាងៈ ត្រូវបានគេមើលឃើញថាជាអ្នកកែទម្រង់ប្រុងប្រយ័ត្នម្នាក់ទៀតដោយសារតែបទពិសោធសាកលវិទ្យាល័យស្ទើរតែសេរីនិយមរបស់គាត់។
ឧបនាយករដ្ឋមន្ត្រី វ័យ៥៧ឆ្នាំរូបនេះគឺ ជាមនុស្សដែលត្រូវបានគេបង្ហើបថានឹងធ្វើជានាយករដ្ឋមន្រ្តីបន្ទាប់របស់ចិន ដោយស្នងតំណែងលោក វេន ជាប៉ាវ។
លោកវ៉ាង ឈីសានជាអ្នកកែទម្រង់ហិរញ្ញវត្ថុ និងជាអ្នកដោះស្រាយបញ្ហាដោយមានបទពិសោធជ្រៅជ្រះក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងនយោបាយស្មុគស្មាញ។
លោកវ៉ាង វ័យ៦៤ឆ្នាំ ជាជនជាន់ទាបបំផុតក្នុងចំណោមឧបនាយករដ្ឋមន្រ្តីទាំង៤ និងអតីតជាអភិបាលក្រុងប៉េកាំង។ ប៉ុន្តែលោកមានការយល់ដឹងជ្រៅជ្រះលើបញ្ហាសេដ្ឋកិច្ចស្មុគស្មាញហើយទំនងជាសមាជិកតែម្នាក់គត់នៃគណៈកម្មាធិការអចិន្រៃ្ដយ៍ដែលធ្លាប់ធ្វើជានាយកប្រតិបត្តិនៃសាជីវកម្មមួយដែលដឹកនាំធនាគារសំណង់រដ្ឋចិន ចាប់ពីឆ្នាំ១៩៩៤-៩៧។
លោកលីវ យុនសានវ័យ៦៥ឆ្នាំ ក្តាប់ខាងឃោសនាការយ៉ាងណែន និងមានមនោគមវិជ្ជាសម្រាប់គណៈកម្មាធិការអចិន្រៃ្ដយ៍។ លោកមានប្រវត្តិក្នុងប្រព័ន្ធឃោសនាដោយធ្លាប់ធ្វើការជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានស៊ីនហួដែលគ្រប់គ្រងដោយរដ្ឋនៅInner Mongolia ជាទីដែលលោក ក្រោយមកទៀតកាន់តួនាទីក្នុងបក្ស និងឃោសនាការមុនពេលផ្លាស់មកក្រុងប៉េកាំង។
លោក លី យួនឆាវអ្នកកែទម្រង់ដែលបានទាក់ទាញវិនិយោគបរទេស និងធ្លាប់បានសិក្សានៅអាមេរិក។ លោកលី វ័យ ៦១ឆ្នាំ ឃ្លាំមើលការតែងតាំងមន្រ្តីបក្សជាន់ខ្ពស់រដ្ឋាភិបាល យោធា និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ។ នៅក្នុងគណៈកម្មាធិការអចិន្រៃ្ដយ៍ លោក ដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោកចាង ដេជាំង ជាជនអភិរក្សដែលបានបណ្តុះបណ្តាលនៅកូរ៉េខាងជើង។
លោកចាង វ័យ៦៥ឆ្នាំ បានមើលឃើញឱកាសឋានន្តរស័ក្តិរបស់លោក ត្រូវបាន គេលើកស្ទួយនៅឆ្នាំនេះនៅពេលលោក ត្រូវបានគេជ្រើសឲ្យជំនួសលោក បូ ស៊ីឡាយ។ លោក ក៏ជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មដែរទោះបីប្រវត្តិរបស់លោក ត្រូវខូចដោយការធ្លាក់ពីអំណាចរដ្ឋមន្រ្តីផ្លូវដែកកាលពីឆ្នាំមុនដោយសារអំពើពុករលួយក៏ដោយ។
លោក ចាង កៅលី អ្នកកែទម្រង់ហិរញ្ញវត្ថុជាមួយបទពិសោធក្នុងតំបន់ជាច្រើនដែលមានការអភិវឌ្ឍនៅចិន។
លោក ចាង វ័យ៦៥ឆ្នាំដែលជាមេបក្សនៅក្រុងកំពង់ផែខាងជើងធានជីង និងជាសមាជិកការិយាល័យនយោបាយចាប់តាំងពីឆ្នាំ២០០៧ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់លោក ជាង ហ្សេមីនប៉ុន្តែក៏អាចទទួលយកបានដែរចំពោះប្រធានាធិបតីហ៊ូជីនតាវ។
លោកវ៉ាងយ៉ាងវ័យ៥៧ឆ្នាំ ត្រូវបានមើលឃើញដោយលោកខាងលិចថាជាសាច់ជ្រូកបីជាន់សម្រាប់កំណែទម្រង់នយោបាយ។
លោកយូ ចេងសេងវ័យ៦៧ឆ្នាំ ជាអ្នកកែទម្រង់បើប្រៀបធៀបទៅមិនសូវចេញមុខចេញមាត់ប៉ុន្តែត្រូវបានគេចាត់ទុកថាជាអ្នកកំណែទម្រង់ប្រុងប្រយ័ត្ន។
លោកស្រីលីវ យ៉ាងតុងដែលនឹងចូលវ័យ៦៧ឆ្នាំនៅខែនេះជាស្រ្តីតែម្នាក់គត់ដែលមានឱកាសពិតដើម្បីចូលរួមគណៈកម្មាធិការអចិន្រៃ្ដយ៍ ប៉ុន្តែត្រូវបានគេគិតថាជាសេះខ្មៅ៕
No comments:
Post a Comment
yes