សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

លោក អូបាម៉ា ឈ្នះ​ឆ្នោត តែ​នៅ​ប្រឈម​បញ្ហា​សារពើពន្ធ

121108_14
លោក បារ៉ាក់ អូបាម៉ា អបអរ​នឹង​ជ័យ​ជម្នះ​ជាមួយ​គ្រួសារ និង​លោក ចូ បៃដិន

ក្រុង​វ៉ាស៊ីនតោនៈ លោក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ពុធ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ថ្មី តែ​ប្រធានា​ធិបតី​រូប​នេះ​នឹង​ប្រឈម​បញ្ហា​ថ្មី​មួយ គឺ​ច្បាប់ fiscal cliff ដែល​ការ​រួម​ផ្សំ​គ្នា​រវាង​ការ​ដំឡើង​ពន្ធ និង​ការ​កាត់​បន្ថយ​ចំណាយ។
ការ​ដំឡើង​ពន្ធ និង​ការ​កាត់​បន្ថយ​ចំណាយ​នឹង​ត្រូវ​ដក​យក​ថវិកា​ចំនួន​៦០០​ពាន់​លាន​ដុល្លារ​ចេញ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែល​កំពុង​ត្រូវ​ជជែក​ដេញ​ដោល​នៅ​សភា​របស់​អាមេរិក​។
ស្ថិត​ក្នុង​ស្ថានភាព​នេះ មាន​បញ្ហា​ពីរ​ផ្សេង​គ្នា​គឺ ការ​កាត់​បន្ថយ​ពន្ធ​ចំណូល​បុគ្គល​ដែល​នឹង​អស់​សុពលភាព​នៅ​ចុង​ឆ្នាំ​នេះ និង​ការ​កាត់​បន្ថយ​ចំណាយ​របស់​រដ្ឋា​ភិបាល​សហព័ន្ធ​គ្រប់​ជាន់​ថ្នាក់​ចំនួន​រាប់​ពាន់​លាន​ដុល្លារ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។
ការ​បរាជ័យ​ក្នុង​ការ​លុប​បំបាត់​វិបត្តិ​សារពើពន្ធ​នេះ អាច​ធ្វើ​ឲ្យ​ទីផ្សារ​អាមេរិក​រង្គោះ​រង្គើ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​អាមេរិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ដល់​សេដ្ឋ​កិច្ច​ពិភពលោក​។ តើ​លោក​អូបាម៉ា នឹង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ដោយ​របៀប​ណា​នៅ​ក្នុង​អាណត្តិ​ទីពីរ​របស់​លោក ជា​ពិសេស​រដ្ឋ​សភា ដែល​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​។

លោក អូបាម៉ា ដែល​បាន​យក​ជ័យ​ជម្នះ​លើ​គូ​ប្រជែង​របស់​ខ្លួន គឺ​លោក ម៉ីត រ៉ុមនី មក​ពី​គណបក្ស​សាធារណរដ្ឋ ដោយ​ផ្អែក​លើ​ការ​ព្យាករ​តាម​ទូរទស្សន៍ មាន​បំណង​តវ៉ា​ជាមួយ​នឹង​សមាជិក​សភា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ខាង​មុខ​នេះ បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​វិបត្តិ​មួយ​នៅ​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​ថវិកា និង​ទី​ប្រឹក្សា​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​។
អ្នក​គាំ​ទ្រ​លោក អូបាម៉ា បាន​ឲ្យ​ដឹង​ថា ជ័យ​ជម្នះ​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ នឹង​ផ្តល់​ពេល​វេលា​ដល់​លោក​មួយ​អាណត្តិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​ធំ និង​លំបាក​មួយ​ដែល​លោក​បាន​ព្យាយាម​ធ្វើ​នៅ​ក្នុង​អាណត្តិ​ទីមួយ​របស់​លោក​។ កិច្ច​ព្រម​ព្រៀង​បែប​នេះ នឹង​បង្កើត​ប្រាក់​ចំណូល​ថ្មី ធ្វើ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​កម្ម​វិធី​ដែល​មាន​ប្រជា​ប្រិយ​ភាព​មួយ​ចំនួន ដូច​ជា កម្ម​វិធី​ថែទាំ​សុខ​ភាព Medicare សម្រាប់​មនុស្ស​ចាស់ និង​កាត់​បន្ថយ​ឱនភាព​របស់​រដ្ឋ​សហព័ន្ធ។
លោក Steve Elmendorf អតីត​អ្នក​ផ្តល់​ប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​បញ្ចុះ​បញ្ចូល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា៖ «​ពួកគេ​បាន​បង្ហាញ​ជា​សញ្ញា​ថា ពួក​គេ​ចង់​ឲ្យ​មាន​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​ធំ​មួយ ហើយ​ខ្ញុំ​យល់​ថា លោក​អូបាម៉ា នឹង​មាន​ចិត្ត​អន្ទះ​សា​ក្នុង​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​នេះ​»។
លោក អូបាម៉ា និង​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​ភាគ​ច្រើន កំពុង​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​សភា​ជុំវិញ​បញ្ហា​ដ៏​ពុះ​កញ្ជ្រោល​នេះ ថា​តើ​ត្រូវ​បន្ត​ការ​កាត់​បន្ថយ​ពន្ធ​ក្នុង​អត្រា​ទាប​ចំពោះ​ប្រជា​ពលរដ្ឋ​អាមេរិក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឬ​យ៉ាង​ណា ដែល​ច្បាប់​នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ​ខាង​មុខ​នេះ​។
លោក​ប្រធានា​ធិបតី​អូបាម៉ា និង​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​ភាគ​ច្រើន ចង់​ដំឡើង​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល ដែល​រក​ចំណូល​បាន​លើស​ពី ២៥ម៉ឺន​ដុល្លារ រី​ឯ​សមាជិក​គណបក្ស​សាធារណរដ្ឋ​វិញ មាន​បំណង​បន្ត​អនុវត្ត​អត្រា​ពន្ធ​ទាប​នា​ពេល​បច្ចុប្បន្ន សម្រាប់​ប្រាក់​ចំណូល​គ្រប់​កម្រិត​ទាំង​អស់​៕

No comments:

Post a Comment

yes