សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

រថក្រោះ​និង​រថពាសដែក​ជាង​១០០​គ្រឿង​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា

ដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ 
មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នា​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២

ក្រសួង​ការពារ​ជាតិ​កម្ពុជា កំពុង​តែ​ស្វែង​រក​យុទ្ធសាស្ត្រ​ពង្រឹង​សមត្ថភាព និង​ជំនាញ​របស់​ខ្លួន​ថែម​ទៀត ដើម្បី​ឲ្យ​មាន​ភាព​ទំនើប​ជាង​មុន ក្នុង​ការ​ការ​ការពារ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា និង​ការ​ថែរក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា រថក្រោះ និង​រថពាសដែក​ចំនួន​ជាង ១០០​គ្រឿង ដែល​ក្រសួង​ការពារ​ជាតិ​បាន​ទិញ​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​នោះ (East EU) ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា ហ្វឹកហាត់​បង្កើន​សមត្ថភាព។

ការ​បញ្ជាក់​នេះ​នៅ​គ្រា​ដែល​ក្រសួង​ការពារ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រារព្ធ​ខួប​លើក​ទី​៥៩ នៃ​ការ​បង្កើត​កង​យោធពលខេមរភូមិន្ទ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ កន្លង​មក ដោយ​ស្នាព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក្រោយ​ពី​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣។
លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នៅ​ឯ​ក្រសួង​ការពារ​ជាតិ​ថា ការ​ទិញ​រថក្រោះ និង​រថពាសដែក​នោះ គឺ​មិន​មែន​ជា​ការ​គំរាម​ដល់​ប្រទេស​ជិត​ខាង​ណា​មួយ​ទេ៖ «នៅ​ក្នុង​តំបន់​របស់​យើង ក៏​ដូច​ជា​ពិភពលោក ការ​ស្វះស្វែង​រក​ហៅ​ថា ប្រសិទ្ធភាព ឬ​ហៅ​ថា បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បំពេញ​ភារកិច្ច​ស្នូល​របស់​ខ្លួន​នៅ​តាម​បណ្ដា​កង​ឯកភាព​នៅ​ក្នុង​កងទ័ព គឺ​ជា​រឿង​ធម្មតា​មួយ។ គឺ​សំខាន់​បំផុត​គឺ​ថា ដើម្បី​បង្កើន​សមត្ថភាព និង​ភារកិច្ច​របស់​ខ្លួន នៅ​ពេល​ដែល​ភារកិច្ច​ត្រូវ​បំពេញ គឺ​ខ្លួន​មាន​សមត្ថភាព ដូច្នេះ​ការ​នាំ​មក​នូវ​រថពាសដែក​មួយ​ចំនួន​នោះ គឺ​ពិត​ប្រាកដ​បាន​នាំ​មក​មែន»
លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តើ​ការ​ទិញ​នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន និង​ទិញ​ពី​ប្រទេស​ណា​មួយ​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​នោះ​ទេ ប៉ុន្តែ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា រថគ្រោះ និង​រថពាសដែក គឺ​ផលិត​នៅ​ប្រទេស​អ៊ុយគ្រែន (Ukraine)។
លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​កម្ពុជា ជាមួយ​កងទ័ព​ថៃ តាំង​ពី​ឆ្នាំ​២០០៨ កន្លង​មក បាន​ធ្វើ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ដាស់​ខ្លួន​ឡើង​វិញ នៅ​គ្រា​ដែល​កម្ពុជា បាន​ទទួល​សុខ​សន្តិភាព​ពេញលេញ​កន្លង​មក៖«ខ្ញុំ​ឲ្យ​តម្លៃ​ថា ជា​ការ​ប៉ះ​ទង្គិច​មួយ​ដែល​​​វាមិន​គួរ​ឲ្យ​កើត​មាន តែ​វា​មាន​ទៅ​ហើយ នៅ​ក្នុង​មួយ​រយៈពេល​កន្លង​មក។ ខ្ញុំ​តែង​តែ​និយាយ​ច្រើន​​លើក​ហើយ​ដែរ​ថា ជា​ការ​ដាស់​សតិ​ឲ្យ​យើង ជា​ពិសេស​កង​យោធពលខេមរភូមិន្ទ​យើង អ្នក​ដឹក​នាំ​​យើង បញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​យើង គឺ​បាន​ភ្ញាក់​ខ្លួន​ដែរ»
ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ​នោះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោកបណ្ឌិត សុខ ទូច និង​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​សមត្ថភាព​កងទ័ព និង​ការពារ​បូរណភាព​ទឹក​ដី គឺ​ជា​ការ​ចាំបាច់​ណាស់។
លោក សុខ ទូច៖ «ប្រទេស​ជិត​ខាង​អត់​បាន​ប្រើ​ប្រាស់​សហគមន៍​អាស៊ាន ក្នុង​ការ​បើក​ចំហ​នៃ​ព្រំដែន​រួម​ទេ គឺ​ក្រុម​ទាំង​ពីរ​នេះ​ចេះ​តែ​កេង​ផលប្រយោជន៍​ជាមួយ​ប្រទេស​កម្ពុជា ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​កងទ័ព គឺ​ជា​ការ​ចាំបាច់។ ទី​២ លំហាត់​នៃ​កងទ័ព​ត្រូវ​តែ​កើត​មាន បើ​សិន​ជា​កងទ័ព​គ្មាន​ការ​លំហាត់ មិន​អាច​ឲ្យ​មាន​ភាព​រឹងមាំ​របស់​កងទ័ព​បាន​ទេ ទី​៣ ផ្ទះ​មួយ​ត្រូវ​តែ​មាន​ឧបករណ៍​ដើម្បី​ការពារ ដូច្នេះ​ការ​គិត​របស់​រដ្ឋាភិបាល គឺ​ជា​ការ​ត្រឹមត្រូវ មិន​មែន​ល្មោភ​សង្គ្រាម​ទេ»
ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ បាន​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួន​ជាង ១០០​គ្រឿង​ម្ដង​ហើយ ដឹក​មក​ប្រទេស​កម្ពុជា តាម​នាវា​នៅ​កំពង់ផែ នា​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​រថគ្រោះ​ចំនួន ៥០​គ្រឿង និង​រថពាសដែក​ចំនួន ៤០​គ្រឿង៕

No comments:

Post a Comment

yes