សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

ពលរដ្ឋ​ថា មន្ត្រី​ជលផល ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់

121101_5a
ទូក​អ្នក​នេសាទ​ នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​ ក្នុង​ឃុំ​រាំង​ទិល ខេត្ត​សៀម​រាប
 កាល​ពី​ខែ​មិថុនា​កន្លង​មក​

កណ្តាលៈ ប្រជា​នេសាទ​ក្នុង​ស្រុក​ចំនួន​ពីរ​ នៅ​ខេត្ត​កណ្ដាល បាន​រាយការណ៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​ក្រុម​ឈ្មួញ​អតីត​ម្ចាស់​ឡូត៍​នេសាទ​មួយ​ចំនួន ​បាន​ឃុបឃិត​ជា​មួយ​អាជ្ញាធរ ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ និង​បាន​ហាម​ឃាត់​ មិន​ឲ្យ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ចូល​ទៅ​នេសាទ​ ក្នុង​ចំណុច​អតីត​ដែន​ឡូត៍​នេសាទ ​នានា​ឡើយ​។
លោក ចាន់ សាវន តំណាង​ប្រជា​នេសាទ​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ក្រុម​ឈ្មួញ​នេសាទ​ធំៗ ដែល​ខ្លះ​ជា​អតីត​ម្ចាស់​ឡូត៍​នេសាទ បាន​ប្រើ​ឧបករណ៍​របាំង​ព្រួល​ ធ្នស់ លូស្បៃមុង ជាច្រើន​ខ្សែ ដែល​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ និង​មាន​ប្រើ​ឧបករណ៍​ឆក់​ជា​ជំនួយ​ថែម​ទៀត ​នៅ​ក្នុង​ការ​ចាប់​ត្រី។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ទាំង​នោះ​ បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​ទៅ​នេសាទ​ត្រី ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​ទៀត​ផង។
លោក​បាន​ថ្លែង​ថា៖ «ពួក​គេ​បាន តម្រូវ​ឲ្យ​យើង​បង់​ថ្លៃ​ចន្លោះ​ពី​២ ម៉ឺន ទៅ ៣ ​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល​ទូក ជា​ថ្នូរ​ចូល​ទៅ​នេសាទ​ត្រី​ ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​១៧ ​នេះ។ យើង​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ដែន​ដី និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ចុះ​អន្តរាគមន៍​នោះ​ទេ»។

លោក ចាន់ សាវន បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ព្រៃ​លិច​ទឹក​ រាប់​សិប​ហិកតា​ ក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១៧​ មួយ​នេះ កំពុង​រង​ការ​កាប់​បំផ្លាញ​ ដោយ​ពួក​ក្រុម​ឈ្មួញ​ឱកាស​និយម​ទាំង​នោះ​ យក​ទៅ​ធ្វើ​ជា​បង្គោល​ធ្នស់ ហើយ​ជីវ​ចម្រុះ​ផ្សេង​ទៀត ដែល​ជា​ប្រភេទ​ព្រៃ​លិច​ទឹក​ ក៏ត្រូវ​គេ​បំផ្លាញ​ចោល​ដែរ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​កម្ចាត់​ស្មៅ​បាញ់​ទៅ​ លើ​វា។
ស្រដៀង​គ្នា​នេះ​ដែរ ​នៅ​ឯ​ស្រុក​កោះ​ធំ ប្រជា​នេសាទ​ជា​ច្រើន​បាន​និយាយ​ថា ​មន្ត្រី​ជលផល បាន​ឃុប​ឃិត​គ្នា​ជា​មួយ​ឈ្មួញ ធ្វើ​អាជីវកម្ម​នេសាទ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​បាន​ទារ​ឲ្យ​ប្រជា​ពលរដ្ឋ​បង់​ប្រាក់​រាប់​សិប​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​ដក​ហូត​យក​ឧបករណ៍​នេសាទ ដែល​ពួក​គេ​គិត​ថា លើស​ពី​អ្វី​ដែល​ច្បាប់​បាន​កំណត់។
លោក ​ស្លេះ ​មី​សើរ ​អាយុ​ ៤៧​ឆ្នាំ រស់​នៅ​ស្រុក​កោះ​ធំ ​បាន​និយាយ​ថា ​ថ្មីៗ​នេះ​ លោក​និង​ប្រជា​នេសាទ​ជា​ច្រើន​នាក់ រួម​ទាំង​អតីត​ម្ចាស់​ឡូត៍​នេសាទ​លេខ ១១ ឈ្មោះ​ឡេង គា បាន​ចូល​ទៅ​នេសាទ​ត្រី​ នៅ​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​លេខ​ ១១ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ដែល​ដឹក​នាំ​ដោយ​មន្ត្រី​ជល​ផល ដែល​គាត់​អះអាង​ថា​ ឈ្មោះ​ផល្លី ​និង​ម្នាក់​ទៀត​ឈ្មោះ​ចេតនា ចាប់​ឲ្យ​បង់​ប្រាក់​ក្នុង ​មួយ​ក្បាល​ទូក​ចំនួន​២០០​ ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​បាន​រួច​ពី​ការ​ចាប់​ដក​ហូត​យក​ទូក និង​ឧបករណ៍​នេសាទ រួម​មាន មង សំណាញ់ លប​និង​របាំង​ព្រួល​មួយ​ចំនួន លើក​លែង​តែ​លោក ឡេង គា។
លោក​បាន​និយាយ​ថា៖«ពួក​គេ [សមត្ថកិច្ច] ចាប់​ឲ្យ​យើង​បង់​លុយ​ ដោយ​និយាយ​ថា ​យើង​នេសាទ​ត្រី ក្នុង​រដូវ​ហាម​ឃាត់ ប៉ុន្តែ​ពួក​គេ​មិន​បាន​ពិន័យ​ប្រាក់​ពី​លោក​ ឡេង គា អតីត​ម្ចាស់​ឡូត៍​នេសាទ​លេខ ១១ ទេ ថែម​ទាំង​ជួយ​ការពារ​រាល់​សកម្មភាព​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ថែម​ទៀត»។
លោក បាន​បន្ថែម​ថា លោក ឡេង គា បាន​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ប្រមូល​ផល​ត្រី រួម​មាន​ ការ​ដាក់​របាំង​ព្រួល ធ្នស ​លូ​ស្បៃ​មុង​ចម្ងាយ​រាប់​ពាន់​ម៉ែត្រ​ និង​រួម​ទាំង​កម្លាំង​ជា​ច្រើន​នាក់​សម្រាប់​ បោះ​បង្គោល​ និង​បាន​រារាំង​ប្រជាពលរដ្ឋ​ មិន​ឲ្យ​ចូល​ទៅ​នេ​សាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​នោះ។
ពាក់ព័ន្ធ នឹង​បញ្ហា​នេះ​លោក ផល្លី និង​លោក ចេតនា មន្ត្រី​សង្កាត់​ជល​ផល​ចតុមុខ ហើយ​និង លោក​ ឃ្លាំង វណ្ណ​ធុល មន្ត្រី​រដ្ឋ​បាល​ជល​ផល​ ខេត្ត​កណ្ដាល មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ពន្យល់​បាន​ទេ​ កាល​ពី​ម្សិលមិញ។
ទោះ​ជា​ បែប​ណា​ក្ដី​ លោក​ ម៉ែន​ សេង នាយ​ផ្នែក​សេនាធិការ​ស្រុក​កោះ​ធំ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ករណី​ខាង​លើ​នេះ​ លោក​បាន​ដឹង​ខ្លះៗ​ដែរ ប៉ុន្តែ​មិន​បាន​ស៊ី​ជម្រៅ​នោះ​ទេ ។ លោក​ថ្លែង​ថា៖«ខ្ញុំ​បាន​ឮ​ប្រជា​នេសាទ​ នាំ​គ្នា​និយាយ​ពី​បញ្ហា​នេះ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ណា​មួយ​មក​កាន់​ការិយាល័យ​ របស់​យើង​ទេ។ ទោះ​ជា​បែប​ណា​ក្ដី​ យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ»៕

No comments:

Post a Comment

yes