សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

គំរោងធ្វើបាតុកម្មរបស់ក្រុមយុវជន សម រង្ស៊ី ត្រូវបានអាក់ខាន


នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ក្រុមចលនាយុវជននៃគណបក្សប្រឆាំង សម រង្ស៊ី មានគំរោងប្រមូលផ្តុំគ្នា នៅពីមុខស្ថានទូតអាមេរិក នៅក្បែរវត្តភ្នំ មុនមួយថ្ងៃនៃដំណើររបស់លោក អូបាម៉ា មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ ប៉ុន្តែ​គំរោង ធ្វើបាតុកម្មនោះ ពុំអាចមានលទ្ធភាពធ្វើបានទេ ដោយសារតែនៅតំបន់ជុំវិញស្ថានទូត​អា​មេ​រិក ត្រូវបានសមត្ថកិច្ចចំរុះ ដាក់កំលាំងការពារសន្តិ
សុខយ៉ាងរឹងមាំ។

លោក សួង សុភណ្ឌ ប្រធានសម្ព័ន្ធកុលបុត្រខ្មែរ និងជាប្រធាន ចលនាយុវជនគណបក្ស សម រង្ស៊ី បានឲ្យដឹងថា ក្រុមយុវជនរបស់លោក មានគំរោងប្រមូលផ្តុំតវ៉ានៅមុខស្ថានទូតអាមេរិក នៅក្រុងភ្នំពញ ប៉ុន្តែមិនអាចធ្វើទៅបានទេ។ ទោះជានៅពេលនេះ មិនទាន់អាចធ្វើបាន តែលោក សួង សុភ័ណ្ឌ អះអាងថា ពួកលោកនិងនៅតែព្យាយាមធ្វើការតវ៉ានៅថ្ងៃបន្តបន្ទាប់ទៀត។

No comments:

Post a Comment

yes