ក្រុងអាំម៉ាន់: ទូរទស្សន៍ស៊ីរីបានរាយការណ៍ថា គ្រាប់បែកបានផ្ទុះនៅក្បែរអគារកងទ័ព និងសន្ដិសុខក្នុងក្រុងដាម៉ាស់ ហើយក្រុមប្រឆាំងដែលបែកបាក់គ្នាដែលព្យាយាមផ្ដួលរំលំលោកប្រធានាធិបតី បាសារ អាល់-អាសាដ បានចាប់ផ្ដើមកិច្ចពិភាក្សាបង្រួបបង្រួមនៅបរទេសដើម្បីទទួលបានការគោរពពីអន្តរជាតិ និងការផ្គត់ផ្គង់គ្រឿងសព្វាអាវុធ។
ការផ្ទុះគ្រាប់បែកទម្ងន់៥០គីឡូក្រាមនៅក្បែសណ្ឋាគារដ៏ធំមួយក្នុងខណ្ឌការពារតឹងតែង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចាត់ទុកថាជាការវាយប្រហារមួយពី«ក្រុមភេរវករ»ជាពាក្យដែលរដ្ឋាភិបាលហៅក្រុមបះបោរ។
ក្រុមសកម្មជនប្រឆាំងបាននិយាយថា ការផ្ទុះគ្រាប់បែកពីថ្ងៃអាទិត្យទំនងជាទអ្វើរបស់កងពលចៅប្រុសព្យាការី។
បណ្ដាញស៊ីរីដើម្បីសិទ្ធិមនុស្សបាននិយាយថា កម្លាំងរដ្ឋាភិបាលបានសម្លាប់មនុស្ស១៧៩នាក់កាល ពីថ្ងៃអាទិត្យ។ បណ្ដាញនេះបាននិ យាយថា អ្នកស្លាប់ភាគច្រើន គឺជាជនស៊ីវិល ដែលស្លាប់នៅក្នុងការបាញ់ផ្លោងលើជាយក្រុងដាម៉ាស់ ហើយក្នុងនោះមានទាំងស្ត្រី១៤នាក់និងកុមារ២០នាក់ផងដែរ។ អ្នកផ្សេងទៀតគឺជាឧទ្ទាម ដែលបានស្លាប់នៅក្នុងប្រយុទ្ធគ្នានៅក្នុងរដ្ឋធានី និងនៅភាគខាងជើងខេត្តអ៊ីដលីប និងក្រុងអាឡិបប៉ូ។
No comments:
Post a Comment
yes